ព័ត៌មានជាតិ
អ្នកនាំពាក្យពាណិជ្ជកម្ម ៖ ប្រេងសាំងនឹងបន្តចុះថ្លៃថែមទៀត ក្រោយថ្ងៃទី ១០ មេសា
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ បានប្រាប់កម្ពុជាថ្មី នៅរសៀលថ្ងៃទី ០៧ ខែ មេសាថា តម្លៃប្រេងសាំង និងម៉ាស៊ូត នឹងធ្លាក់ចុះថ្លៃបន្តិច នៅសប្តាហ៍ក្រោយ ពោលគឺក្រោយថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២២។

លោក ប៉ែន សុវិជាតិ បានថ្លែងដូច្នេះថា« ខ្ញុំអាចនិយាយថា ១០ថ្ងៃបន្ទាប់នេះ តម្រុយប្រេងសាំង និងប្រេងម៉ាស៊ូត នឹងធ្លាក់ចុះថ្លៃបន្តិចមកវិញ ខ្ញុំមិនថា ធ្លាក់ចុះប៉ុណ្ណាទេ តែបើតាមើលបម្រែបម្រួលថ្លៃមធ្យមភាគដែលយើងគិត ឃើញថាមានការថយចុះថ្លៃបន្តិច»។
មន្រ្តីជាន់ខ្ពស់រូបនេះបន្តថា នាពេលថ្មីៗនេះ មានក្រសួងពាក់ព័ន្ធ ដូចជា ក្រសួងពាណិជ្ជកម្ម ក្រសួងរ៉ែ និងថាមពល ក្រសួងសេដ្ឋកិច្ច រួមទាំងស្ថាប័នគយ និងរដ្ឋាករផង បានជួបពិភាក្សា និងវិស័យឯកជន ដើម្បីរកវិធានការសមស្របរវាងភាគីទាំងពីរ ធ្វើយ៉ាងណាឱ្យតម្លៃលក់រាយប្រេងបានសមរម្យជាងមុន។
សូមបញ្ជាក់ថា តម្លៃប្រេងសាំងធម្មតានៅកម្ពុជា លក់ក្នុង១លីត្រ ៥២៥០ រៀល ខណៈប្រេងម៉ាស៊ូត ៥៣០០រៀល ក្នុងមួយលីត្រ តម្លៃនេះលក់ចាប់ពីថ្ងៃទី ០១ ដល់ទី ១០ ខែមេសា។ នេះបើតាមប្រកាសក្រសួងពាណិជ្ជកម្ម៕

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


