ព័ត៌មានជាតិ
ធនាគារ វឌ្ឍនៈ សម្ពោធបើកដំណើរការជាផ្លូវការសាខាខេត្តកំពត ដែលជាសាខាទី ៣១
ធនាគារ វឌ្ឍនៈ បានសម្ពោធបើកដំណើរការជាផ្លូវការសាខាខេត្តកំពត ដែលជាសាខាទី ៣១ នាថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០២២។ ធនាគារ វឌ្ឍនៈ សាខាខេត្តកំពត មានអគារខ្ពស់ប្រណិត ដែលមានកម្ពស់ ៨ ជាន់ ស្ថិតនៅអគារលេខ ៩៨ ផ្លូវជាតិលេខ ៣ ភូមិក្រាំង សង្កាត់ក្រាំងអំពិល ក្រុងកំពត។

អ្នកឧកញ៉ា សំ អាង ប្រធានក្រុមប្រឹក្សាភិបាល អ្នកឧកញ៉ា ឈុន លាង បណ្ណាធិការ លោក ចាន់ កុកឆយ អគ្គនាយកប្រតិបត្តិ ធនាគារ វឌ្ឍនៈ ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្តកំពត លោក លាង រឿនសុធី អភិបាល នៃគណៈអភិបាលក្រុងកំពត ឯកឧត្តម អ្នកឧកញ៉ា លី យ៉ុងផាត់ សមាជិក ព្រឹទ្ធសភានៃ ព្រះរាជាណាចក្រកម្ពុជា ព្រមទាំង ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី ដែលជាភ្ញៀវកិត្តិយស បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធបើកដំណើរការជាផ្លូវការ ធនាគារ វឌ្ឍនៈ សាខាខេត្តកំពត។

ធនាគារ វឌ្ឍនៈ សាខាខេត្តកំពត នឹងផ្តល់ជូននូវសេវាធនាគារសម្រាប់អាជីវកម្ម និងពាណិជ្ជកម្មគ្រប់ប្រភេទជូនអតិថិជន ដើម្បីគាំទ្រ អាជីវកម្ម និងអ្នករស់នៅក្នុងមូលដ្ឋាន។ សាខាខេត្តកំពត ក៏មានផ្តល់ និងផ្សព្វផ្សាយសេវាធនាគារឌីជីថលរបស់ខ្លួន រួមមាន សេវាធនាគារចល័ត សេវាធនាគារតាមអ៊ីនធឺណិត និងប័ណ្ណ ក៏ដូចជាសេវាបង់ប្រាក់ពន្ធ-អាករ សេវាកម្មទូទាត់សេវាសាធារណៈ ជូនដល់អតិថិជនផងដែរ។ ធនាគារ វឌ្ឍនៈ ក៏មានបញ្ជរបង់ប្រាក់ពន្ធ គ្រប់ប្រភេទ នៅក្នុងសាខាពន្ធដារមួយចំនួនក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តផងដែរ។ ធនាគារ វឌ្ឍនៈ ត្រូវបានទទួលស្គាល់ទាំងនៅក្នុងប្រទេសកម្ពុជា និងអន្តរជាតិ។ ជាក់ស្តែង ក្នុងឆ្នាំ ២០២១ ធនាគារ វឌ្ឍនៈ ទទួលបានពានរង្វាន់អន្តរជាតិសរុបចំនួន ១២ ចំពោះសេវាធនាគារចល័ត អភិបាលកិច្ចល្អបំផុត និងសេវាកម្មអតិថិជនល្អបំផុត។

លោក ថន ច័ន្ទតារា គឺជាប្រធានសាខា ធនាគារ វឌ្ឍនៈ សាខាខេត្តកំពត ដែលមានបទពិសោធន៍ជាង ១០ ឆ្នាំ ក្នុងវិស័យធនាគារ នឹងដឹកនាំបុគ្គលិកសាខា ដើម្បីបម្រើសេវាកម្មល្អបំផុតជូនអតិថិជន។ បុគ្គលិកទាំងអស់នៃ ធនាគារ វឌ្ឍនៈ សាខាខេត្តកំពត បានត្រៀមខ្លួនរួចជាស្រេច ដើម្បីផ្តល់ជូនអតិថិជននូវបទពិសោធន៍ថ្មីនៃការផ្តល់សេវាកម្មធនាគារដ៏ល្អឯក ប្រកបដោយជំនាញវិជ្ជាជីវៈ និងទំនុកចិត្តខ្ពស់។ អតិថិជនអាចធ្វើការទំនាក់ទំនងមក ធនាគារ វឌ្ឍនៈ សាខាខេត្តកំពត តាមរយៈលេខ ០៣៣ ៩៣២ ៥៥៥។

ព័ត៌មានសង្ខេបអំពី ធនាគារ វឌ្ឍនៈ
ធនាគារ វឌ្ឍនៈ ជាធនាគារក្នុងស្រុក បង្កើតឡើងនៅក្នុងឆ្នាំ ២០០២ ដោយ អ្នកឧកញ៉ា សំ អាង អ្នកឧកញ៉ា ឈុន លាង និងអ្នកឧកញ៉ា សំអាង វឌ្ឍនៈ ។ បច្ចុប្បន្ន ធនាគារ វឌ្ឍនៈ មានបុគ្គលិកជាង ៨០០ នាក់ និង ៣១ សាខា ដែលក្នុងនោះ ១៣ សាខា ស្ថិតនៅ រាជធានីភ្នំពេញ និង ១៨ សាខាទៀតស្ថិតនៅតាមបណ្តាខេត្ត។ ទីស្នាក់ការកណ្តាល ធនាគារ វឌ្ឍនៈ ស្ថិតនៅអគារ វឌ្ឍនៈ កាពីតាល រាជធានីភ្នំពេញ។ ធនាគារ វឌ្ឍនៈ បាននិងកំពុងបន្តសាងសង់សាខាជាច្រើនទីតាំងផ្សេងទៀត ហើយគ្រោងនឹងដាក់ឱ្យដំណើរការជាបន្តបន្ទាប់ទៀត នៅទូទាំងប្រទេស ត្រឹមឆ្នាំ ២០២២ ខាងមុខនេះ។





-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


