KPT+
ចែកគ្នាដឹង! វិធីកម្ចាត់មុនក្បាលខ្មៅ លើច្រមុះតាមបែបធម្មជាតិ
មុនក្បាលខ្មៅភាគច្រើនកើតនៅលើមុខ ជាពិសេសនៅលើច្រមុះ និងគែមច្រមុះដែលជាតំបន់មានខ្លាញ់ច្រើន។ ហេតុអ្វីបានជាយើងមានមុនក្បាលខ្មៅ? ហើយអាចកម្ចាត់បានតាមវិធីណាខ្លះ?

មុនក្បាលខ្មៅគឺជាមុនបើកមុខដែលមានក្បាលពណ៌ខ្មៅ ហើយកើតឡើងដោយសារការស្ទះធូលីដី ខ្លាញ់ កោសិកាស្បែកងាប់ៗ បាក់តេរី ឬគ្រឿងសម្អាងជាដើម នៅក្នុងរន្ធញើស។ ដោយសាររន្ធញើសបើកចំហ ពេលត្រូវខ្យល់ កម្ទេចធូលីទាំងនេះមានប្រតិកម្មអុកស៊ីត ហើយប្រែពណ៌ទៅជាពណ៌ខ្មៅ។
ស្រីៗយើងអាចសាកកម្ចាត់មុនក្បាលខ្មៅតាមបែបធម្មជាតិដូចខាងក្រោម៖
១. ស្រ្កាប់ម្សៅបេកឃីងសូដា
យើងអាចលាយម្សៅបេកឃីងសូដាមួយស្លាបព្រាបាយ ជាមួយទឹកក្រូចឆ្មាកន្លះស្លាបព្រាបាយ និងទឹកពីរស្លាបព្រាបាយ រួចកូរឱ្យសព្វ។ បន្ទាប់មកយកល្បាយនេះត្រដុសថ្នមៗលើច្រមុះ ទុកចោល ១៥ ទៅ ២០ នាទី រួចលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។ យើងអាចធ្វើបែបនេះពីរដងក្នុងមួយសប្តាហ៍។
ការខាត់ស្បែកច្រមុះជាមួយល្បាយម្សៅបេកឃីងសូដាមិនត្រឹមតែអាចកម្ចាត់រន្ធញើសដែលស្ទះទេ ថែមទាំងអាចធ្វើឱ្យកម្រិត pH នៅស្បែកច្រមុះមានតុល្យភាព និងអាចជួយការពារស្បែកច្រមុះពីការឆ្លងមេរោគទៀតផង។
២. ម៉ាសស៊ុតស និងទឹកឃ្មុំ
យើងអាចលាយស៊ុតសមួយគ្រាប់ជាមួយទឹកឃ្មុំមួយស្លាបព្រាបាយ។ បន្ទាប់មកលាបល្បាយនេះលើច្រមុះ និងគែមច្រមុះ ហើយទុកឱ្យចោលប្រហែល ១៥ ទៅ ២០ នាទី រួចលាងសម្អាតជាមួយទឹកក្តៅឧណ្ហៗ។ យើងគួរធ្វើបែបនេះពីរដងក្នុងមួយសប្តាហ៍។
ភាពស្អិតរបស់ស្ក្រាប់នេះនឹងជួយកម្ចាត់មុនក្បាលខ្មៅ និងភាពកខ្វក់ចេញពីរន្ធញើស ព្រោះស៊ុតសអាចជួយបង្រួមរន្ធញើសដែលធ្វើឱ្យមុនក្បាលខ្មៅចេញមកក្រៅ និងអាចកាត់បន្ថយជាតិខ្លាញ់នៅតំបន់ស្បែកច្រមុះ។ លើសពីនេះទៅទៀត ទឹកឃ្មុំអាចជួយកម្ចាត់បាក់តេរីក្នុងរន្ធញើស និងផ្តល់សំណើមដល់ស្បែកច្រមុះ។
៣. ការឆ្ពុងមុខ
ការឆ្ពុងមុខជាមួយចំហាយទឹកក្តៅឧណ្ហៗបីដងក្នុងមួយសប្តាហ៍អាចជួយបើករន្ធញើស ធ្វើឱ្យស្បែកច្រមុះយើងបែកញើស និងជួយសម្អាតជាតិពុលចេញពីរន្ធញើសដែលជួយឱ្យមុនក្បាលខ្មៅចេញមកក្រៅ។
៤. ប៉េងប៉ោះ
យើងអាចត្រដុសច្រមុះជាមួយចំណិតប៉េងប៉ោះប្រហែល ១ នាទីដើម្បីកម្ចាត់ជាតិខ្លាញ់ និងបង្រួមរន្ធញើស ដើម្បីកម្ចាត់មុនក្បាលខ្មៅ ព្រោះប៉េងប៉ោះសម្បូរទៅដោយវីតាមីន C និង A ហើយថែមទាំងអាចជួយឱ្យស្បែកនៅតំបន់ច្រមុះភ្លឺថ្លាទៀតផង។
៥. ម៉ាសម្សៅឈើអែម និងទឹកក្រូចឆ្មា

យើងអាចលាយម្សៅឈើអែមពីរស្លាបព្រាបាយ ជាមួយទឹកក្រូចឆ្មារពីរស្លាបព្រាបាយ រួចលាបលើច្រមុះ ទុកចោល ២០ នាទី បន្ទាប់មកលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។ យើងអាចធ្វើបែបនេះបីទៅបួនដងក្នុងមួយសប្តាហ៍។
ម្សៅឈើអែមអាចជួយបន្តឹងរន្ធញើស បង្កើនចលនាឈាមរត់ ប្រឆាំងអុកស៊ីតកម្ម បាក់តេរី និងមេរោគផ្សិត។ លើសពីនេះទៅទៀត ក្រូចឆ្មាអាចកាត់បន្ថយការរលាក និងជាតិខ្លាញ់នៅលើស្បែក។
មុនក្បាលខ្មៅ គឺងាយស្រួលក្នុងការកម្ចាត់ជាងមុនផ្សេងៗ អ្វីដែលសំខាន់គឺយើងគួរចៀសវាងយកដៃញេច ព្រោះអាចបណ្តាលឱ្យឆ្លងបាក់តេរី និងមានស្នាម៕
ចុចអាន៖មុខក្រហមចេញសរសៃរវាម ពាក់ព័ន្ធនឹងការលាបម្សៅលាយ ស្រីៗត្រូវប្រយ័ត្ន
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


