Connect with us

សុខភាព

៥ យ៉ាង​ ឪពុកម្ដាយត្រូវ​ដឹង​អំពី​ជំងឺ​រលាក​ថ្លើម​កុមារ ដើម្បីប្រុងប្រយ័ត្នជាមុន

បានផុស

នៅ

ករណីជំងឺរលាកថ្លើមដ៏អាថ៌កំបាំងចំពោះកុមារ បានផ្ទុះឡើងនៅជុំវិញពិភពលោកនាពេលថ្មីៗនេះ ដោយធ្វើឱ្យអ្នកជំនាញសុខភាព និងអាជ្ញាធរសុខាភិបាលមានការព្រួយបារម្ភជាខ្លាំង។ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ (CDC) បានរាយការណ៍កាលពីសប្តាហ៍មុនថា អាមេរិករកឃើញករណីនេះចំនួន ១០៩នាក់ ក្នុងរយៈពេលដ៏ខ្លី ខណៈករណីប្រហែល ៤៥០ ត្រូវបានរាយការណ៍នៅទូទាំងពិភពលោក។

ក្នុងនោះកុមារអាមរិកជាមធ្យមអាយុ ២ឆ្នាំបានរកឃើញមានករណីនៃជំងឺរលាកថ្លើមអាថ៌កំបាំង ដែលករណីស្លាប់មានចំនួន ៥នាក់ និង ១៤ភាគរយនៃអ្នកជំងឺ ត្រូវទទួលការវះកាត់ប្តូរថ្លើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំពោះស្ថានការណ៍ដែលចេះតែបន្តវិវឌ្ឍទៅមុខ ខាងក្រោមគឺជារឿង ៥យ៉ាងដែលឪពុកម្ដាយគ្រប់រូប គួរដឹងអំពីជំងឺរលាកថ្លើមកុមារប្រភេទថ្មីនេះ៖

១. រោគសញ្ញាទូទៅនៃជំងឺរលាកថ្លើមកុមារ

វេជ្ជបណ្ឌិត Rima Fawaz ជាគ្រូពេទ្យ និងជានាយកផ្នែកវេជ្ជសាស្ត្រផ្នែកជំងឺថ្លើមកុមារ និងការវះកាត់ប្តូរថ្លើមកុមារនៅសាលាវេជ្ជសាស្ត្រ Yale បានប្រាប់សារព័ត៌មាន The Hill ថា រោគសញ្ញាក្រោយកើតជំងឺ ស្បែកកុមារនឹងឡើងពណ៌លឿង និងរោគសញ្ញាផ្សេងទៀតមានដូចជា រាក ក្អួត ទឹកនោមខ្មៅស្រអាប់ ចំណែកឯលាមកឡើងពណ៌លឿងស្រាល។

. អ្នកជំងឺភាគច្រើនអាចជាសះស្បើយពេញលេញមកវិញ

យោងតាមលោក Fawaz ក្នុងករណីភាគច្រើន ជំងឺរលាកថ្លើមដ៏អាថ៌កំបាំងនេះអាចជាសះស្បើយដោយឯកឯង ដោយមិនត្រូវការការព្យាបាលទេ។ ចំពោះក្មេងៗដែលគ្មានបញ្ហារ៉ាំរ៉ៃ ឬគ្មានជំងឺថ្លើមរ៉ាំរ៉ៃ អាចជាសះស្បើយពីជំងឺ​រលាក​ថ្លើម​​ ហើយវិលមកសុខភាពដើមវិញ។ ក្នុងនោះអត្រាជាដាច់ស្រឡះ មានច្រើនជាង ៩០ភាគរយឯណោះ។

ទោះជាយ៉ាងណា លោក Fawaz បានកត់សម្គាល់ថា ក្នុងករណីអ្នកប្ដូរថ្លើម នឹងត្រូវប្រើថ្នាំប្រឆាំងមេរោគពេញមួយជីវិត ដូចករណីនៃការប្តូរសរីរាង្គផ្សេងទៀតដែរ។

៣. មិនទាន់មានរបាយការណ៍ច្បាស់ពីករណីកើនឡើងនៃជំងឺទេ

CDC ​អាមេរិក បានទទួលស្គាល់ថា ខ្លួនមិនទាន់ប្រាកដអំពីករណីថ្មីៗនៅឡើយទេ។ ការកើនឡើងនៃជំងឺរលាកថ្លើមអាថ៌កំបាំងនេះកំពុងតាមដាន ហើយស្ថាប័នកំពុងបន្តពង្រីកការធ្វើតេស្តដើម្បីរកករណីថ្មី។

៤. មិនទាន់មានការធានាទេថា ករណីថ្មីៗមិនពាក់ព័ន្ធនឹងជំងឺកូវីដ-១៩

ដោយសារតែកុមារដែលរងផលប៉ះពាល់ភាគច្រើនស្ថិតនៅវ័យក្រោម ៥ឆ្នាំ ពួកគេមិនមានសិទ្ធិទទួលថ្នាំបង្ការកូវីដ-១៩ នៅឡើយទេ។ ដូចច្នេះអ្នកជំនាញខ្លះថា វាអាចលទ្ធផលនៃផលប៉ះពាល់ដែលមិនបានចាក់ថ្នាំបង្ការ។

ដោយឡែកអង្គការសុខភាពពិភពលោក (WHO) ដែលកំពុងគាំទ្រការស៊ើបអង្កេតលើករណីជំងឺរលាកថ្លើមជុំវិញពិភពលោក បានឱ្យដឹងថា អ្នកជំងឺភាគច្រើនបានរកឃើញលើកុមារដែលមានអាយុចន្លោះពី ១ខែ ដល់អាយុ ១៦ឆ្នាំ។

យោងតាម ​​CDC កុមារភាគច្រើនដែលកើតជំងឺរលាកថ្លើម ពុំមានប្រវត្តិធ្លាប់ឆ្លងមេរោគកូវីដ-១៩នោះទេ ដូច្នេះករណីទាំងនេះ មិនគួរទាក់ទងនឹងវីរុសកូវីដឡើយ។

៥. យ៉ាងហោចមានប្រទេសចំនួន ២០ កំពុងរាយការណ៍ករណីជំងឺរលាកថ្លើមអាថ៌កំបាំង

យោងតាមអង្គការសុខភាពពិភពលោក យ៉ាងហោចណាស់មានប្រទេសចំនួន ២០ហើយ ដែលបានរាយការណ៍ពីករណីនៃជំងឺរលាកថ្លើមកុមារ ហើយករណីស្ទើរតែទាំងអស់ បានរកឃើញនៅអាមេរិកខាងជើង និងអឺរ៉ុប។ ក្នុងនោះមាន ចក្រភព អេស្ប៉ាញ អ៊ីស្រាអែល សហរដ្ឋអាមេរិក ដាណឺម៉ាក អៀរឡង់ ហូឡង់ អ៊ីតាលី ន័រវេស បារាំង រូម៉ានី និងបែលហ្ស៊ិកជាដើម៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ yahoo

ចុចអាន៖ ករណីជំងឺរលាកថ្លើមកុមារដ៏អាថ៌កំបាំង កើនឡើងច្រើនទៅៗ ទូទាំងពិភពលោក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣៣ វិនាទី មុន

ម្ចាស់មេដាយស៊ីហ្គេម​៣គ្រឿងផ្នែក​​ជឺជីតស៊ូ​ តាំងចិត្ត​ដណ្ដើម​មេដាយជា​ថ្មីនៅឯ​ប្រទេស​ហ្សកដានី

ព័ត៌មានជាតិ៩ នាទីutes មុន

មន្ត្រីជំនាញស្ទាក់ចាប់ពងមាន់១៨០០០គ្រាប់ នាំចូលពីប្រទេសវៀតណាមខុសច្បាប់

ព័ត៌មានជាតិ១០ នាទីutes មុន

ពលរដ្ឋតាមមូលដ្ឋាន បន្តនាំគ្នាទៅចាក់វ៉ាក់សាំងដូសជំរុញ ការពារជំងឺកូវីដ-១៩ ថ្មី

ព័ត៌មានជាតិ២០ នាទីutes មុន

ឃុំដារប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​កាន់តែ​អភិវឌ្ឍ​ ​មានទាំងផ្លូវក្រាលកៅស៊ូ ផ្លូវបេតុង និងផ្លូវលំខ្វាត់​ខ្វែង

ព័ត៌មានអន្ដរជាតិ២២ នាទីutes មុន

ការលក់រថយន្តថៃ កើនឡើងជាលើកដំបូងក្នុងរយៈពេលជិត២ឆ្នាំ​

សន្តិសុខសង្គម១៩ ម៉ោង មុន

ជនដៃដល់៣នាក់ត្រូវបានឃាត់ខ្លួនក្នុងករណីរំលោភសម្លាប់ក្មេងស្រីវ័យ១៥ឆ្នាំនៅខណ្ឌព្រែកព្នៅ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ត្រាំ ឆ្លើយតបទៅ ហ្សេលេនស្គី៖ «រឿងដាក់ទណ្ឌកម្មរុស្ស៊ីឬមិនដាក់ ខ្ញុំជាអ្នកសម្រេច មិនមែនអ្នកផ្សេងទេ»

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

រញ្ជួយដីកម្រិត ៦.៥រ៉ិចទ័រ នៅ​ប៉ាពូអាស៊ីនូវែល​ហ្គីណេ​ បង្ក​រំញ័រដល់ថៃនិងមីយ៉ាន់ម៉ា

សន្តិសុខសង្គម៧ ម៉ោង មុន

ជំនន់ទឹកភ្លៀងនៅអូរព្រំដែនកម្ពុជា-ថៃ បាន​ឆក់​យកជីវិតក្មេងស្រីអាយុ៣ឆ្នាំម្នាក់

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកនាំពាក្យ៖ ផ្លូវជាតិលេខ១០ បាត់ដំបង-កោះកុង រួចរាល់១០០% ពលរដ្ឋអាចធ្វើដំណើរដោយគ្មានក្ដីភិតភ័យទៀតឡើយ

Sokha Hotels

ព័ត៌មានពេញនិយម