KPT+
ទឹកធ្លាក់ ៥ កន្លែងនៅ អាមេរិក ល្បីល្បាញស្រស់ស្អាតខ្លាំង និងជាប់ឈ្មោះជា ឋានសួគ៌លើដី
បើនិយាយពីសហរដ្ឋអាមេរិក ជាប្រទេសមួយដែលមានតំបន់ទេសចរណ៍ល្បីៗ រមណីយដ្ឋានធម្មជាតិ និងសួនកម្សានជាច្រើន ដែលជាប់ក្នុងបញ្ជីនៃតំបន់ទេសចរណ៍ស្រស់ស្អាតបំផុត លើពិភពលោក។
ថ្ងៃនេះ កម្ពុជាថ្មី នឹងនាំអារម្មណ៍ប្រិយមិត្តទៅស្គាល់រមណីយដ្ឋានទឹកជ្រោះធម្មជាតិល្បីៗ និងស្រស់ស្អាតទាំង ៥ នៅសហរដ្ឋអាមេរិក។
១ ទឹកធ្លាក់ Niagara Falls នៅទីក្រុង New York

Niagara ជាទឹកធ្លាក់ធំជាងនៅអាមេរិក និងបែងចែកព្រំដែនរវាង New York និង Ontario។ ឧទ្យានទឹកធ្លាក់ធម្មជាតិដ៏ធំនេះ លាតសន្ធឹងនៅលើផ្ទៃដី៤០០ ហិចតា មានបីផ្នែក គឺទឹកធ្លាក់ Horseshoe Falls ទឹកធ្លាក់អាមេរិក និងទឹកធ្លាក់ Bridal Veil Falls។ ដោយសារតែសម្រស់ដ៏ធំសម្បើមរបស់វា អ្នកទស្សនាភាគច្រើនបានអះអាងថា វាជា “ឋានសួគ៌លើផែនដី”។
២ ទឹកធ្លាក់ Yosemite នៅ California

ប្រសិនបើអ្នកចង់ទស្សនាទឹកជ្រោះ ដែលមានកម្ពស់ខ្ពស់បំផុតនៅអាមេរិក អ្នកអាចទៅទស្សនាទឹកធ្លាក់ Yosemite ដែលស្ថិតនៅក្នុងឧទ្យានជាតិ Yosemite National Park ជាមួយនិងកម្ពស់ ២,៤២៥ ហ្វីត វាក៏ជាទឹកធ្លាក់មួយក្នុងចំណោមទឹកជ្រោះដែលខ្ពស់បំផុតនៅលើពិភពលោកផងដែរ។ មិនត្រឹមតែកម្ពស់ប៉ុណ្ណោះទេ វាក៏ត្រូវបានគេចាត់ទុកថាជាទឹកធ្លាក់ដ៏ស្រស់ស្អាតបំផុតមួយ នៅសហរដ្ឋអាមេរិក។
៣ ទឹកធ្លាក់ Multnomah នៅ Oregon

Multnomah គឺជាទឹកធ្លាក់ដ៏ពេញនិយមបំផុតមួយនៅក្នុងរដ្ឋ Oregon នៃសហរដ្ឋអាមេរិក ជាមួយនឹងកម្ពស់ ៦២០ ហ្វីត ដែលមានទឹកហូរពេញមួយឆ្នាំ ជាមូយទេសភាពដ៏ស្រស់ស្អាតពេញមួយឆ្នាំ។ ប្រសិនបើអ្នកចង់ទស្សនាទឹកជ្រោះនេះឱ្យកាន់តែជិត អ្នកអាចទៅលើស្ពាន Benson នោះនឹងទទួលបានបទពិសោធន៍ថ្មីៗជាមួយនឹងទឹកធ្លាក់ Multnomah បាន។
៤ ទឹកធ្លាក់ Burney នៅ California

ទឹកធ្លាក់ Burney គឺគ្មានអ្វីក្រៅពីឋានសួគ៌ដែលពោរពេញទៅដោយបៃតង និងសម្រស់ធម្មជាតិ ដែលធ្លាក់ពីកម្ពស់ ២៦០ ហ្វីត។ ទឹកជ្រោះនេះ មានទឹកហូរពេញមួយឆ្នាំ ដែលអាចឲ្យអ្នកទៅលេងកន្លែងនេះបានគ្រប់ពេលវេលា និងរីករាយជាមួយអាងទឹកដ៏ជ្រៅនិងធំទូលាយ ដែលអនុញ្ញាតឱ្យយើងហែលទឹកដ៏រីករាយ ជាមួយពេលវេលាប្រកបដោយគុណភាពរបស់អ្នកនៅទីនេះ។
៥ ទឹកធ្លាក់ Palouse នៅ LaCrosse

ទោះបីជាទីក្រុងវ៉ាស៊ីនតោន ត្រូវបានគេចាត់ទុកថាជារដ្ឋនយោបាយ មួយក្នុងចំណោមរដ្ឋនយោបាយរបស់អាមេរិកក៏ដោយ។ ប់ូន្តែក៏មានកន្លែងឧទ្យានជាតិរាប់សិបកន្លែង នៅក្នុងទីក្រុងវ៉ាស៊ីនតោនផងដែរ។ ក្នុងនោះក៏មានទឹកជ្រោះមួយកន្លែងឈ្មោះថា Palouse ជាកន្លែងដែលធម្មជាតិ បង្ហាញសម្រស់យ៉ាងល្អបំផុត។ ទឹកជ្រោះនេះ មានកម្ពស់ ២០០ ហ្វីត ដែលធ្លាក់ចូលទៅក្នុងទន្លេ Palouse ។ នេះគឺជាកន្លែងមានទេសភាពល្អឥតខ្ចោះ ដើម្បីទទួលយកបទពិសោធន៍នៃទិដ្ឋភាពដ៏ធំទូលាយនៃទឹកជ្រោះ។ បន្ថែមពីលើការទស្សនាដ៏អស្ចារ្យ អ្នកក៏អាចរីករាយនឹងការបោះជំរុំ និងការឡើងភ្នំនៅកន្លែងនេះផងដែរ៕
កែសម្រួល៖ នាងតូច
ចុចអាន៖ប្រវត្តិបិសាចសមុទ្រ សាយរ៉ិន ស៊ីសាច់ជាអាហារ និងស្អប់មនុស្សប្រុសខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


