ព័ត៌មានអន្ដរជាតិ
អាមេរិក តែងចោទប្រទេសផ្សេង បើផ្ទុះអំពើភេរវកម្ម តែបែរនៅស្ងៀមពេល កើតឡើងក្នុងប្រទេសខ្លួនឯង
រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សហរដ្ឋអាមេរិកផ្ទុះអំពើភេរវកម្មដោយកាំភ្លើងជាច្រើនលើកច្រើនសារ ខណៈកាលពីពេលថ្មីៗនេះក៏ទើបតែមានហេតុការណ៍បាញ់រះនៅសាលាបឋមសិក្សាទីក្រុង Uvalde រដ្ឋតិចសាស់ ដោយបណ្ដាលឲ្យកុមារ ១៩ នាក់ និងគ្រូ ២ នាក់បានស្លាប់ ។

ទន្ទឹមនោះអ្នកជំនាញបានលើកឡើងថា បើករណីទាំងនេះកើតឡើងនៅក្នុងប្រទេសណាមួយផ្សេងនោះ អាមេរិកនឹងស្រែកថា វាជាការរំលោភសិទ្ធិមនុស្ស ក៏ដូចជាអំពើប្រល័យពូជសាសន៍ជាដើម ប៉ុន្តែហេតុអ្វីបានជាអាមេរិកនៅស្ងៀមចំពោះ “អំពើភេរវកម្ម” កើតឡើងនៅក្នុងប្រទេសខ្លួនឯងទៅវិញ? ។
គិតត្រឹមឆ្នាំ ២០២១ មនុស្ស ៣៣៦ នាក់បានស្លាប់ និង ១,២២៣ នាក់រងរបួសពាក់ព័ន្ធនឹងអំពើភេរវកម្មដោយកាំភ្លើងនៅសហរដ្ឋអាមេរិក ។

ដោយឡែកកាលពីឆ្នាំ ២០២០ មានករណីបាញ់ប្រហារចំនួន ៦១៥ ករណី និងមានមនុស្ស ៥២១ នាក់បានស្លាប់ ខណៈ ២,៥០០ នាក់រងរបួស ពោលខ្ពស់ជាងឆ្នាំ ២០១៩ ដែលមានអ្នកស្លាប់ ៤៤១ នាក់ និងឆ្នាំ ២០១៨ មាន ៣២២ នាក់ ដូច្នេះរយៈពេល ៤ ឆ្នាំចុងក្រោយនេះមនុស្សសរុបចំនួន ១,៦២០ នាក់បានស្លាប់ ដោយសារអំពើភេរវកម្មដោយកាំភ្លើងនេះ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ WION
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៥ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


