Connect with us

ព័ត៌មានអន្ដរជាតិ

លោកខាងលិច សម្រេចមិនផ្តល់ យន្តហោះចម្បាំង និងរថក្រោះ ទៅឲ្យ អ៊ុយក្រែន (មានវីដេអូ)

បានផុស

នៅ

ប្រធានាធិបតីបារាំងលោក Emmanuel Macron បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសលោកខាងលិចបានយល់ព្រមក្រៅផ្លូវការ ក្នុងការមិនផ្គត់ផ្គង់យន្តហោះចម្បាំង និងរថក្រោះដល់អ៊ុយក្រែន ដើម្បីចៀសវាងសង្គ្រាមជាមួយរុស្ស៊ី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
ប្រធានាធិបតីបារាំងលោក Emmanuel Macron

លោក Macron, អធិការបតីអាល្លឺម៉ង់ Olaf Scholz និងនាយករដ្ឋមន្ត្រីអ៊ីតាលី Mario Draghi បានទៅដល់ប្រទេសអ៊ុយក្រែនកាលពីថ្ងៃព្រហស្បតិ៍ទី១៦ខែមិថុនា ដើម្បីជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy។

តាមការដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានអ៊ុយក្រែន Ukrinform, លោក Macron បានប្រាប់អ្នកយកព័ត៌មានថា “អ្នកកំពុងនិយាយអំពីកិច្ចព្រមព្រៀងក្រៅផ្លូវការមួយ ប៉ុន្តែវាស្ទើរតែជាជំហរផ្លូវការរបស់ដៃគូណាតូ។ យើងជួយអ៊ុយក្រែនការពារខ្លួន ប៉ុន្តែយើងមិនចូលទៅក្នុងសង្រ្គាមប្រឆាំងនឹងរុស្ស៊ីឡើយ។ ដូច្នេះ យើងសម្រេចមិនផ្គត់ផ្គង់អាវុធជាក់លាក់ ដូចជាអាវុធវាយប្រហារយន្តហោះ ឬរថក្រោះទេ ហើយប្រធានាធិបតី Zelenskyy បានដឹងអំពីកិច្ចព្រមព្រៀងនេះ”។

លោក Macron បានកត់សម្គាល់ថា ប្រទេសបារាំងបានបញ្ជូនកាំភ្លើងធំ CAESAR ចំនួន ១២ គ្រឿងទៅឲ្យប្រទេសអ៊ុយក្រែនរួចហើយ ខណៈលោក Zelenskyy បានស្នើសុំអាវុធនេះចំនួន ៦ គ្រឿងបន្ថែមទៀត៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Sputnik

ចុចអាន៖ វិមានក្រឹមឡាំង៖ ទំនាក់ទំនង រុស្ស៊ី-អាមេរិក ធ្លាក់ដល់ “ចំណុចសូន្យ” បាត់ទៅហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម