ជីវិតកម្សាន្ដ
អតីតស្វាមីចោទថា ទូច ស្រីលក្ខណ៍ ព្យាយាមបិទបាំងមិនឲ្យជួបមុខកូន២ឆ្នាំមកហើយ
គិតមកទល់ពេលនេះ អស់រយ:ពេលប្រមាណជា៣ឆ្នាំហើយដែលតារាចម្រៀងអ្នកនាង ទូច ស្រីល័ក្ខណ៍ បានសម្រេចលែងលះជាមួយអតីតស្វាមីជនជាតិបរទេស។ ខណ:បច្ចុប្បន្ននាងកំពុងជាប់ឈ្មោះជាស្រ្តីមេម៉ាយដោយការរស់នៅចិញ្ចឹមបីបាច់ថែរក្សាកូនប្រុសជាទីស្រលាញ់របស់ខ្លួនតែម្នាក់ឯង។

តាមការកត់សម្គាល់ជារឿយៗ តារាស្រី ទូច ស្រីល័ក្ខណ៍ តែងបង្ហាញអារម្មណ៍ពាក់ព័ន្ធវិបត្តិផ្លូវចិត្តមួយចំនួនដែលរស់នៅជាប់ឈ្មោះជាស្រីមេម៉ាយ ហើយថែមទាំងមានបន្ទុកជាច្រើនត្រូវរ៉ាប់រង ពិសេសគឺការចិញ្ចឹមបីបាច់ថែរក្សាកូនប្រុសជាដើម។ ប៉ុន្តែកំឡុងពេលដែលតារាស្រីរូបនេះកំពុងរស់នៅជាមួយកូនយ៉ាងមានសេចក្តីសុខនោះ ក៏ស្រាប់តែកាលពីថ្មីៗនេះផ្ទុះដំណឹងថា ស្រីលក្ខណ៍ បានព្យាយាមបំបិទកូនមិនឲ្យជួបមុខអតីតស្វាមីអស់រយៈពេល២ឆ្នាំមកហើយ។

បើតាមរយ:កិច្ចសម្ភាសន៍មួយអតីតស្វាមីអ្នកនាង ទូច ស្រីល័ក្ខណ៍ គឺលោក Morten បានឲ្យដឹងថា រូបលោកមិនសប្បាយចិត្ដនឹងអតីតភរិយារបស់លោក ដោយសារតែនាងបានរារាំងមិនឲ្យកូនប្រុសជួបមុខលោកដែលផ្ទុយទៅនឹងអំណាចសាលក្រមរបស់តុលាការ។ លោកបានដាក់ចេញនូវរឿងនោះថា ជាការមិនសហការរបស់ ទូច ស្រីលក្ខណ៍ ដោយបំបិទមិនឲ្យឪពុក-កូនជួបគ្នាតាមកិច្ចធ្លាប់ឯកភាព។

ប្រភពនិយាយថា អតីតស្វាមី ស្រីល័ក្ខណ៍ មុនពេលខកខានមិនបានជួបមុខកូនប្រុសដល់ទៅ២ឆ្នាំ គឺកន្លងមកលោកមានទំលាប់គឺរាល់ពេលចុងសប្តាហ៍ តែមកទទួលកូនដោយនាំដើរកម្សាន្ត ហើយល្ងាចថ្ងៃអាទិត្យយកកូនទៅអោយម្តាយវិញ។ប៉ុន្តែទើបប្រមាណ២ឆ្នាំចុងក្រោយនេះ ពេលអតីតស្វាមីមកទទួលកូនដល់មុខផ្ទះ គឺមានការហាម និងឃាឃាំងមិនឲ្យជួបកូនទេ។ ខណ:ពេលខ្លះលោកមកដល់មុខផ្ទះក៏បិទរបងមិនឲ្យចូលតែម្តង។

ដោយសារកត្តានេះទើបលោកយល់ថា អតីតភរិយាបាននឹងកំពុងធ្វើឲ្យប៉ះពាល់ដល់ផ្លូវចិត្ដរបស់លោក និងកូនប្រុសជាខ្លាំង។ ម្យ៉ាងទៀតការធ្វើបែបនេះនាំកូនប្រុសរបស់លោកគិតថា រូបលោកជាឪពុកមិនចេះស្រឡាញ់កូនហើយបើទោះបីកូនប្រុសស្ថិតនៅក្នុងការមើលថែរបស់ម្តាយតែនៅក្នុងសាលក្រមបានបញ្ជាក់ថា រូបលោកមានសិទ្ធជួបកូនប្រុសនៅរៀងរាល់ចុងសប្ដាហ៍ ឬនៅពេលមានការស្នើសុំពីលោក។ ជុំវិញរឿងរ៉ាវនេះដែរ កម្ពុជាថ្មី មិនទាន់អាចសូមការបកស្រាយពីអ្នកនាង ទូច ស្រីល័ក្ខណ៍ បាននៅឡើយទេ៕
អត្ថបទ៖ ចាន់រ៉ា

-
សន្តិសុខសង្គម២ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ១ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា


