ព័ត៌មានអន្ដរជាតិ
ធ្លាយដំណឹង លោក Zelenky ត្រៀមបណ្ដេញប្រធានសេវាសន្តិសុខ អ៊ុយក្រែន ចេញពីតំណែង
សារព័ត៌មាន Politico បានរាយការណ៍ថា ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky មានបំណងបណ្តេញប្រធានសេវាសន្តិសុខអ៊ុយក្រែន (SBU) លោក Ivan Bakanov ចេញពីតំណែង ។

មន្ត្រីកំពូលម្នាក់បាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា “យើងមិនមានការពេញចិត្តយ៉ាងខ្លាំងចំពោះការងាររបស់លោក Bakanov ហើយកំពុងធ្វើការដើម្បីបណ្ដេញគាត់ចេញពីតំណែង” ។
យោងតាម Politico បានឲ្យដឹងទៀតថា ការមិនពេញចិត្តនឹងការងាររបស់លោក Bakanov បានកើនឡើង បន្ទាប់ពីការវាយលុករបស់រុស្ស៊ីកាលពីថ្ងៃទី ២៤ ខែកុម្ភៈជុំវិញការបាត់បង់ទឹកដីដ៏ធំនៅតំបន់ Donbass របស់អ៊ុយក្រែន ។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះសង្គ្រាមលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនដែលលោក ពូទីន ចាត់ទុកជា “ប្រតិបត្តិការយោធាពិសេស” បានអូសបន្លាយពេល ៤ ខែមកហើយ ចាប់តាំងពីផ្ទុះការវាយលុយកនៅថ្ងៃទី ២៤ ខែកុម្ភៈ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ លោក Zelensky ថា រុស្ស៊ី បានលួចសន្តិភាពរបស់ អ៊ុយក្រែន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


