ព័ត៌មានអន្ដរជាតិ
ថ្ងៃនេះ អតីតប្រធានសន្តិសុខ John Lee ស្បថចូលកាន់តំណែងមេដឹកនាំហុងកុង
អតីតប្រធានសន្តិសុខទីក្រុងហុងកុង លោក John Lee អាយុ៦៤ឆ្នាំបានស្បថចូលកាន់តំណែងជាមេដឹកនាំថ្មីរបស់ទីក្រុងមួយនេះនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២។

លោកប្រធានាធិបតីចិន ស៊ី ជិនពីង បានធ្វើជាអធិបតីភាពនៃពិធីស្បថចូលកាន់តំណែងជាមេដឹកនាំថ្មីរបស់ទីក្រុងហុងកុង។ លោក John Lee ជាអតីតប្រធានសន្តិសុខហុងកុងដែលដឹកនាំក្រុមប៉ូលិសទប់ស្កាត់បាតុកម្មប្រជាធិបតេយ្យដ៏ធំកាលពីឆ្នាំ២០១៩។
ក្នុងសុន្ទរកថានៅថ្ងៃសុក្រនេះ លោក Lee បានលើកឡើងថា នីតិរដ្ឋគឺជាតម្លៃមូលដ្ឋានសម្រាប់ទៅក្រុងហុងកុង។ ច្បាប់សន្តិសុខជាតិបាននាំមកនូវស្ថេរភាពដល់ទីក្រុង បន្ទាប់ពីការតវ៉ាទ្រង់ទ្រាយធំប្រឆាំងរដ្ឋាភិបាលកាលពីឆ្នាំ២០១៩។
លោក Lee ជាបេក្ខភាពតែម្នាក់គត់ក្នុងការបោះឆ្នោតជ្រើសរើសមេដឹកនាំហុងកុងដែលរៀបចំដោយរដ្ឋាភិបាលទីក្រុងប៉េកាំងដើម្បីជំនួយលោកស្រី Carrie Lam ដែលត្រូវចាកចេញ។
ការតែងតាំងលោក Lee ក៏មានការព្រួយបារម្ភដែរថា ទីក្រុងប៉េកាំងអាចនឹងរឹតត្បិតថែមទៀតនៅក្នុងការគ្រប់គ្រងទីក្រុងហុងកុង។

លោកបានចំណាយពេលវេលាច្រើនបំផុតក្នុងការងារជាមន្ត្រីរាជការនៅក្នុងក្របខណ្ឌប៉ូលិស និងការិយាល័យសន្តិសុខ ហើយជាអ្នកគាំទ្រយ៉ាងខ្លាំងសម្រាប់ច្បាប់សន្តិសុខជាតិដែលត្រូវបានអនុម័តលើទីក្រុងហុងកុងកាលពីឆ្នាំ២០២០៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNA
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


