ព័ត៌មានជាតិ
ខែមិថុនា នេះ គ្រោះធម្មជាតិបានបណ្តាលឱ្យមនុស្សស្លាប់និងរបួសជាង២០នាក់ខូចខាតលំនៅដ្ឋានជាង៨០០ខ្នង
នៅក្នុងខែមិថុនា ឆ្នាំ២០២២នេះ គ្រោះធម្មជាតិរួមមានខ្យល់កន្ត្រាក់ រន្ទះបាញ់ និងគ្រោះអគ្គិភ័យបានបណ្តាលឱ្យមនុស្សស្លាប់ និងរងរបួសប្រមាណជាង២០នាក់ ខូចខាតលំនៅដ្ឋានជាង៨០០ខ្នង និងឆេះតូបលក់ដូររោងចក្រកាត់ដេរ និងឃ្លាំងស្តុកទំនិញមួយចំនួន។

លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានមានប្រសាសន៍នៅព្រឹកថ្ងៃទី០៥ ខែកក្កដា នេះថា នៅក្នុងខែមិថុនា នេះ គ្រោះធម្មជាតិបានបណ្តាលឱ្យមនុស្សស្លាប់និងរបួសចំនួន២៣នាក់ ក្នុងនោះស្លាប់ដោយរន្ទះបាញ់ចំនួន១០នាក់ និងរបួស៩នាក់ និងស្លាប់ដោយគ្រោះអគ្គិភ័យ១នាក់ រងរបួស៣នាក់។

លោកបានលើកឡើងរបាយការណ៍មកបញ្ជាក់ថា នៅក្នុងខែមិថុនា ខ្យល់កន្ត្រាក់បានកើតឡើងចំនួន៣១លើកនៅរាជធានីខេត្តចំនួន១៨ បណ្តាលឱ្យផ្ទះរលំ និងខូចធ្ងន់ធ្ងរ១៤៨ខ្នងផ្ទះ របើកដំបូល និងខូចមធ្យម៥៨៥ខ្នង ដើមឈើរលំបាក់ ១២ដើម ប៉ះពាល់ប្រាសាទបេងមាលាដួលរលំដំបូលទីលានបាល់ទាត់១កន្លែង បាក់បង្គោលភ្លើង១បង្គោលអង់តែនទូរស័ព្ទ១ ដួលរលំផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្ម១របើកដំបូលការិយាល័យអាវុធហត្ថ ១កន្លែង រលំដើមឈើសង្កត់រថយន្ត ៣គ្រឿងដួលរលំរោងចញ្ចឹមមាន់១ និងតូបលក់ដូរ២ និងរបួស ១២នាក់ ។

លោកបានបន្តទៀតថា ចំណែករន្ទះបាញ់នៅក្នុងខែមិថុនា មានករណីគ្រោះថ្នាក់កើតមានចំនួន ១៣លើកនៅមូលដ្ឋានខេត្តចំនួន៩បណ្តាលឱ្យមនុស្សស្លាប់ចំនួន១០នាក់(ស្រី៥) របួស ០៩នាក់ និងងាប់គោក្របី១៦ក្បាល។ រីឯគ្រោះអគ្គិភ័យវិញបានកើតឡើងឡើងចំនួន ៣១លើកនៅរាជធានីខេត្តចំនួន ១១បណ្តាលឱ្យ ឆេះផ្ទះខូចខាតចំនួន ៦៩ខ្នងល្វែងឆេះតូបលក់ដូរចំនួន ៣តូប រោងចក្រកាត់ដេរ ១កន្លែង ឃ្លាំងស្តុកទំនិញ ២កន្លែងរងគ្រោះស្លាប់ ១នាក់ និងរបួស ៣នាក់៕
អត្ថបទ៖ សំអឿន


-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


