Connect with us

ព័ត៌មានអន្ដរជាតិ

លោក Biden លើកឡើង ករណីឃាតកម្មអ្នកកាសែត Khashoggi ជាមួយរាជទាយាទអារ៉ាប៊ីសាអូឌីត

បានផុស

នៅ

ប្រធានាធិបតីអាមេរិកលោក Joe Biden បាននិយាយថា លោកបានលើកឡើងពីករណីឃាតកម្មអ្នកកាសែត Jamal Khashoggi ក្នុងអំឡុងពេលជួបជាមួយរាជទាយាទអារ៉ាប៊ីសាអូឌីត Mohammed bin Salman។

លោក Biden បានធ្វើទស្សនកិច្ចប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីកសាងទំនាក់ទំនងឡើងវិញ ទោះធ្លាប់ប្តេជ្ញា ដាក់ប្រទេសនេះឲ្យក្លាយជារដ្ឋឯកោ ដោយសារកំណត់ត្រាសិទ្ធិមនុស្សរបស់ខ្លួនក៏ដោយ។

លោកនិយាយថា លោកបានបញ្ជាក់ច្បាស់ៗថា ការសម្លាប់នៅឆ្នាំ២០១៨ គឺមានសារសំខាន់ខ្លាំងណាស់សម្រាប់លោកនិងសហរដ្ឋអាមេរិក។ ប៉ុន្តែ​លោក​ក៏​បានលើកឡើងផង​ដែរ​ថា ប្រទេស​ទាំង​ពីរ ​បាន​ឈាន​ដល់​កិច្ច​ព្រមព្រៀង​លើ​បញ្ហា​ផ្សេង​ទៀត។

ដំណើរទស្សនកិច្ចរបស់លោក Biden ត្រូវបានគេរិះគន់ថា ជាការទទួលស្គាល់ពេញសិទ្ធិចំពោះរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត បន្ទាប់ពីឃាតកម្មលើអ្នកកាសែតប្រឆាំងអារ៉ាប៊ីសាអូឌីតលោក Khashoggi កាលពីខែតុលា ឆ្នាំ ២០១៨ នៅស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីត ប្រចាំទីក្រុងអ៊ីស្តង់ប៊ុល នៃប្រទេសតួកគី។

ព្រះអង្គម្ចាស់ Mohammed bin Salman ត្រូវ​បាន​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អាមេរិក​ ចោទប្រកាន់​ថា​ បើកផ្លូវឲ្យធ្វើឃាត។

ទោះបីជាយ៉ាងណាក៏ដោយ ព្រះអង្គម្ចាស់តែងតែបដិសេធការចោទប្រកាន់ ហើយព្រះរាជអាជ្ញាអារ៉ាប៊ីសាអូឌីត បានស្តីបន្ទោសទៅទីភ្នាក់ងារអារ៉ាប៊ីសាអូឌីតទុច្ចរិត៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ លោក Joe Biden ត្រៀមជួបស្តេច អារ៉ាប៊ីសាអូឌីត ទោះមានការរិះគន់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម