ជីវិតកម្សាន្ដ
Nicki ឆ្លើយតបភ្លាមៗ ក្រោយរងការចោទប្រកាន់ពីអតីតជំនួយការរបស់នាង
Nicki Minaj កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បន្ទាប់ពីមនុស្សម្នាក់ដែលមានឈ្មោះថា Kate Miller បានអះអាងថា ជាអតីតជំនួយការរបស់នាង បានបកអក្រាតនាងនៅលើអ៊ីនធឺណិត។

ទោះជាយ៉ាងណាក៏ដោយ Nicki បាន LIVE បន្តផ្ទាល់នៅលើគណនី Instagram របស់នាង ដោយច្រានចោលការអះអាងនេះថា ជាការប៉ុនប៉ងមួយ ក្នុងចំណោមការប៉ុនប៉ងជាច្រើន ដើម្បីបង្ខូចឈ្មោះរបស់នាង។

រឿងនេះបានចាប់ផ្ដើមនៅពេលដែលអតីតជំនួយការ បានចាប់ផ្ដើមបង្ហោះសារចោទប្រកាន់នាងជាបន្តបន្ទាប់នៅលើគណនី Instagram ឈ្មោះថា katemiller_7 ក្នុងនោះនាងបានសរសេរថា “ខ្ញុំជាអតីតជំនួយការ Onika ដែលនាងបានបណ្តេញចេញ ដោយគ្មានភស្តុតាងនៃការក្លែងបន្លំជាមួយ គណនីធនាគាររបស់នាង។

នាងបានទម្លាយថា Nicki បានចំណាយប្រាក់ចំនួន ៧៥,០០០ ដុល្លារសម្រាប់បទចម្រៀងថ្មីរបស់នាង ដែលមានចំណងជើងថា “Freaky Girl”ពួកគេបានចោទប្រកាន់បន្ថែមទៀតថា Nicki ជំពាក់ពន្ធ ដែលមិនទាន់បានបង់ប្រាក់ចំនួន ១៧៣ លានដុល្លារតាំងពីឆ្នាំ២០១៦ មកម្លេះ។

បន្ថែមពីលើនោះ នាងបានសរសេររៀបរាប់ពីអត្តចរិតនិងអាកប្បកិរិយាមិនល្អរបស់ Nicki Minaj ជាពិសេសរឿងផ្ទាល់ខ្លួនរបស់នាង និងទំនាក់ទំនងជាមួយសិល្បករផ្សេងទៀតដូចជា Ariana Grande, Megan Thee Stallion និង Doja Cat ៕
ប្រែសម្រួល៖ នាងតូច
ចុចអាន៖Lady Gaga តស៊ូសម្តែងក្នុងក្លឹប ក្លាយជាតារាចម្រៀងស្រីល្បីលើសកលលោក
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


