ព័ត៌មានអន្ដរជាតិ
កូរ៉េខាងត្បូង-អាមេរិក ចាប់ផ្តើមសមយុទ្ធយោធា ធំបំផុតក្នុងរយៈពេល ៥ឆ្នាំ (មានវីដេអូ)
នៅថ្ងៃចន្ទទី២២ខែសីហានេះ ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានចាប់ផ្តើមសមយុទ្ធយោធារួមគ្នាទ្រង់ទ្រាយធំបំផុតក្នុងរយៈពេល៥ឆ្នាំ ខណៈសម្ព័ន្ធមិត្តទាំង២ ព្យាយាមពង្រឹងការត្រៀមខ្លួនសម្រាប់ការសាកល្បងអាវុធដ៏មានសក្តានុពលរបស់កូរ៉េខាងជើង។

សមយុទ្ធរដូវក្តៅប្រចាំឆ្នាំ ដែលឆ្នាំនេះត្រូវបានប្តូរឈ្មោះទៅជា Ulchi Freedom Shield ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី១ខែកញ្ញា គឺបានកើតឡើង បន្ទាប់ពីប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk-yeol ប្តេជ្ញាថានឹងធ្វើឲ្យសមយុទ្ធនេះ ដំណើរការទៀងទាត់ឡើងវិញ និងបង្កើនសមត្ថភាពប្រឆាំងប្រទេសកូរ៉េខាងជើង។
នៅថ្ងៃចន្ទ ប្រទេសកូរ៉េខាងត្បូងបានចាប់ផ្តើមសមយុទ្ធការពារស៊ីវិល Ulchi រយៈពេលបួនថ្ងៃដាច់ដោយឡែក ខណៈសមយុទ្ធនេះត្រូវបានរៀបចំឡើងដើម្បីជំរុញការត្រៀមខ្លួនរបស់រដ្ឋាភិបាល និងជាសមយុទ្ធលើកដំបូងចាប់តាំងពីការរីករាលដាលនៃមេរោគឆ្លងកូវីដ១៩។

លោក Yoon និយាយថា សមយុទ្ធយោធា និងស៊ីវិល មានគោលបំណងធ្វើឲ្យប្រសើរឡើងនូវការត្រៀមខ្លួនរបស់ប្រទេសដើម្បីទប់ទល់នឹងសង្រ្គាម និងការគំរាមកំហែងតាមអ៊ីនធឺណិតប្រឆាំងនឹងទីតាំងសំខាន់ៗដូចជារោងចក្រផលិតបន្ទះឈីប និងខ្សែសង្វាក់ផ្គត់ផ្គង់ជាដើម។
គួរបញ្ជាក់ថា នេះគឺជាសមយុទ្ធធំបំផុតចាប់តាំងពីឆ្នាំ២០១៧មក បន្ទាប់ពីវាត្រូវបានកាត់បន្ថយទំហំដោយសារតែវិបត្តិកូវីដ១៩។

ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីលផ្លោង ២គ្រាប់ចេញពីឆ្នេរសមុទ្រភាគខាងលិចកាលពីសប្តាហ៍មុន បន្ទាប់ពីកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកចាប់ផ្តើមការហ្វឹកហាត់បឋមសម្រាប់សមយុទ្ធនេះ។
មន្ត្រីទីក្រុងសេអ៊ូលនិយាយថា ប្រទេសកូរ៉េខាងជើង បានធ្វើការសាកល្បងមីស៊ីលក្នុងកម្រិតដែលមិនធ្លាប់មានពីមុនមកក្នុងឆ្នាំនេះ ហើយបានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការសាកល្បងនុយក្លេអ៊ែរជាលើកទីប្រាំពីរគ្រប់ពេលទាំងអស់៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Reuters
ចុចអាន៖ ចិន និងប្រទេសច្រើនទៀត ប្រកាសបញ្ជូនកងទ័ពទៅ រុស្ស៊ី ដើម្បីធ្វើសមយុទ្ធ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


