ព័ត៌មានអន្ដរជាតិ
បេក្ខភាពនាយករដ្ឋមន្ត្រីអង់គ្លេស ប្រកាសត្រៀមបាញ់នុយក្លេអ៊ែរ បើបានកាន់តំណែង (មានវីដេអូ)
រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោកស្រី Liz Truss ដែលជាគូប្រជែងកំពូលសម្រាប់តំណែងនាយករដ្ឋមន្ត្រីអង់គ្លេស និងសម្រាប់តំណែងជាមេដឹកនាំគណបក្សអភិរក្ស បាននិយាយកាលពីថ្ងៃអង្គារទី២៣ខែសីហាថា លោកស្រីបានត្រៀមខ្លួនរួចជាស្រេច ក្នុងការបាញ់នុយក្លេអ៊ែរ ប្រសិនបើចាំបាច់។

នៅពេលសួរថាតើលោកស្រីគិតយ៉ាងណាចំពោះការចុច ប៊ូតុងនុយក្លេអ៊ែរ និងបង្កការបំផ្លិចបំផ្លាញជាសកល ប្រសិនបើចាំបាច់, លោកស្រី Truss បានប្រាប់កិច្ចប្រជុំសមាជិកបក្សអភិរក្សក្នុងទីក្រុង Birmingham ថា “ខ្ញុំគិតថា វាជាកាតព្វកិច្ចដ៏សំខាន់របស់នាយករដ្ឋមន្ត្រី ហើយខ្ញុំត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើដូច្នេះ”។
គួរបញ្ជាក់ថា លោកស្រី Truss និងអតីតអធិការបតីចក្រភពអង់គ្លេស Rishi Sunak គឺជាបេក្ខជន២រូបចុងក្រោយ ក្នុងការបោះឆ្នោតដណ្តើមតំណែងនាយករដ្ឋមន្ត្រី បន្ទាប់ពីលោក Boris Johnson ប្រកាសលាលែងពីតំណែងកាលពីថ្ងៃទី ៧ ខែកក្កដា។

ការបោះឆ្នោតជុំចុងក្រោយ កំពុងប្រព្រឹត្តទៅរហូតដល់ដើមខែកញ្ញា។ ក្នុងអំឡុងពេលជុំចុងក្រោយនេះ សមាជិកទាំងអស់នៃគណបក្ស (ប្រហែល២០០ ០០០នាក់) នឹងត្រូវជ្រើសរើសបេក្ខជនម្នាក់ឲ្យកាន់តំណែង។
ការបោះឆ្នោតនឹងធ្វើឡើងតាមប្រៃសណីយ៍ ហើយអ្នកស្នងតំណែងលោក Johnson នឹងត្រូវប្រកាសនៅថ្ងៃទី ៥ខែកញ្ញា៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sputnik
ចុចអាន៖ ចិនព្រមានថា បើ អង់គ្លេស និងអាមេរិក ជ្រៀតជ្រែកបញ្ហាកោះតៃវ៉ាន់ សង្គ្រាមនឹងផ្ទុះឡើង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


