Connect with us

ព័ត៌មានជាតិ

ប្រធានផ្សារអូរឫស្សី និងបឹងកេងកង បង្កើនការ​គ្រប់គ្រងតម្លៃទំនិញ និងសន្តិសុខផ្សារ​ជិតភ្ជុំបិណ្ឌ

បានផុស

នៅ

ប្រធានផ្សារធំៗចំនួនពីរនៅក្នុងរាជធានីភ្នំពេញ រួមមានផ្សារអូរឫស្សី និងផ្សារបឹងកេងកង ចាប់ផ្តើមពង្រឹងសុវត្ថិ និងពិនិត្យទៅលើការលក់ដូររបស់អាជីវករទាក់ទងនឹងគុណភាព តម្លៃទំនិញ និងសណ្តាប់ធ្នាប់នានា ខណៈដែលពិធី​បុណ្យភ្ជុំបិណ្ឌកាន់តែខិតជិតមកដល់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឯក និមល ប្រធានផ្សារបឹងកេងកង ប្រាប់កម្ពុជាថ្មីថា គិតមកដល់ពេលនេះ លោកសង្កេតឃើញថា មានប្រជាពលរដ្ឋចាប់ផ្តើមចូលផ្សារបឹងកេងកង ដើម្បីទិញអីវ៉ាន់ និងសម្លៀកបំពាក់ ត្រៀមចូលរួមពិធី​បុណ្យភ្ជុំបិណ្ឌឆាប់ៗនេះ។

​នៅក្នុងកាលៈទេសៈនេះ ក្នុងនាមប្រធានផ្សារ លោក ឯក និមល បានចុះត្រួតពិនិត្យផ្ទាល់ទៅលើទំនិញផ្សេងៗ ឱ្យច្បាស់អំពីកាលបរិច្ឆេទ ដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ។ លើសពីនេះទៀត លោកបានណែនាំដល់​អាជីវករទាំងអស់ ត្រូវគិតពីសុខភាពរបស់បងប្អូនប្រជាពលរដ្ឋ និងត្រូវលក់ក្នុងតម្លៃសមរម្យ មិនត្រូវឆ្លៀតឱកាស​ដំឡើងថ្លៃឡើយ។ លោក ក៏បានណែនាំដល់អាជីវករ ហាមដាច់ខាតលក់ទំនិញហួសកាលកំណត់ បើពុំដូច្នោះទេ ប្រឈមនឹងការផ្អាក ឬបិទតូបមិនឱ្យលក់តទៅទៀត។ ក្រៅពីពិនិត្យទៅលើគុណភាពផលិតផល ប្រធានផ្សារបឹងកេងកង ក៏បានបន្ថែមកម្លាំងរៀបចំសណ្តាប់ធ្នាប់ទាំងក្នុងផ្សារ និងផ្សារផងដែរ ដើម្បីសម្រួលចរាចរណ៍ បន្ថយការកកស្ទះ។ លោក និមល បញ្ជាក់ថា ផ្សារបឹងកេងកង មានតូបលក់ដូរប្រមាណ ១៤១១តូប និងមានអាជីវករជិត ៩០០នាក់ កំពុងប្រកបអាជីវកម្មក្នុងផ្សារនេះ។

ដូចគ្នានេះដែរ ប្រធានផ្សារអូរឫស្សី លោក ឡយ ស៊ាងអាង បានបញ្ជាក់ថា ក្រុមការងាររបស់លោក តែងតែចុះត្រួត​ពិនិត្យជា​ប្រចាំ ទៅលើគុណភាពចំណីអាហារលក់ដូររបស់អាជីវករ និងទំនិញផ្សេងៗ ដោយមិនអញ្ញាតឱ្យមានការ​លក់ដូរចំណីអាហារដែលមានផ្ទុកសារធាតុគីមីហួសកម្រិត នាំឱ្យប៉ះពាល់ដល់សុខភាព របស់ប្រជាពលរដ្ឋឡើយ។ បន្ថែមពីនេះ លោកក៏បានដឹកនាំក្រុមការងារ ចុះណែនាំដល់អាជីវករ មិនឱ្យមានការដំឡើងថ្លៃទំនិញផងដែរ។

លោក ឡយ ស៊ាងអាង បានថ្លែងដូច្នេះថា​ «ជាការពិត ជិតភ្ជុំបិណ្ឌ ទំនិញមួយចំនួនប្រាកដជាមានការឡើងថ្លៃជាក់​ជាមិនខាន ដោយសារតែការនាំចូល មានតម្លៃខ្ពស់។ ប៉ុន្តែឱ្យសំណូមពរ ឱ្យការលក់ មិនគួរដំឡើងថ្លៃខ្ពស់​ហួសកម្រិតពេកនោះទេ»។

ទាក់ទិននិងសណ្តាប់ធ្នាប់ផ្សារវិញ ប្រធានផ្សារអូរឬស្សី បានបញ្ជាក់ថា លោកបានក៏បានបន្ថែមកម្លាំង ដើម្បីសម្រួល​ចរាចរណ៍​នៅជុំវិញផ្សារ និងត្រៀមការពារសុវត្ថិភាពជូនប្រជាពលរដ្ឋដែលចូលផ្សារអូរឫស្សីផងដែរ នៅរដូវភ្ជុំបិណ្ឌនេះ។ លោក ស៊ាងអាង បានឱ្យដឹងថា ផ្សារអូរឫស្សីមានតូបប្រមាណជាង ៥ពាន់តូប និងមានអាជីវករប្រហែល ១ម៉ឺននាក់ កំពុងប្រកបអាជីវកម្មក្នុងផ្សារ។

សូមបញ្ជាក់ថា សូមបញ្ជាក់ថា ពិធីបុណ្យភ្ជុំបិណ្យប្រពៃណីជាតិខ្មែរ ចាប់ផ្តើបបិណ្ឌមួយនៅថ្ងៃទី ១១ ខែ កញ្ញា និងភ្ជុំធំត្រូវនឹងថ្ងៃទី ២៤-២៦ ខែ កញ្ញា ឆ្នាំ ២០២២៕ អត្ថបទ៖ នាង រតនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម