ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ៖ អ្នកណាចង់ផ្ដួលរំលំ អ្នកហ្នឹងត្រូវទទួលរងនូវការប្រតិកម្មពីកម្លាំងប្រដាប់អាវុធ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា អ្នកណាដែលចង់ផ្ដួលរំលំរាជរដ្ឋាភិបាល ឬសម្ដេច គឺអ្នកនោះ នឹងត្រូវទទួលរងនូវការប្រតិកម្មពីកម្លាំងប្រដាប់អាវុធ ហើយអ្នកណាដែលប៉ុងប៉ងរំលាយកងអង្គរក្សការពារនាយករដ្ឋមន្ត្រី គឺជាអ្នកដែលប៉ុនប៉ងធ្វើរដ្ឋប្រហារ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលបានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា នៅព្រឹកថ្ងៃទី ១៣ ខែកញ្ញានេះថា ជម្រើសដែលសម្ដេច ត្រូវប្រើប្រាស់កងកម្លាំងប្រដាប់អាវុធដើម្បីបង្រ្កាបនោះ គឺចំពោះអ្នកណាដែលចង់ផ្ដួលរំលំរាជរដ្ឋាភិបាល។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ជម្រើស ហ៊ុន សែន ប្រើប្រាស់កម្លាំងប្រដាប់អាវុធ អ្នកណាចង់ផ្ដួលរំលំ អ្នកហ្នឹងត្រូវទទួលរងនូវការប្រតិកម្មពីកម្លាំងប្រដាប់អាវុធ អាហ្នឹងនិយាយឲ្យច្បាស់ ព្រោះអ្នកឯងចង់ផ្ដួលខ្ញុំហើយ រឿងអីខ្ញុំទុក វាមិនដែលម៉ែអាណា ធ្វើនាយករដ្ឋមន្ត្រី ទុកឲ្យគេផ្ដួលទេវើយ»។

ជាមួយគ្នានេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានលើកឡើងដែរថា ចំពោះអ្នកណាដែលប៉ុងប៉ងរំលាយកងអង្គរក្សការពារនាយករដ្ឋមន្ត្រី គឺជាអ្នកដែលប៉ុនប៉ងធ្វើរដ្ឋប្រហារ។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្ថែមថា «ហើយអាខ្លះ វាថា អង្គរក្សការពារនាយករដ្ឋមន្ត្រី គឺខុស សូមផ្ដាំទៅអ្នកឯង អ្នកណាក៏ដោយ ប្រឆាំងនឹងអង្គរក្សការពារនាយករដ្ឋមន្ត្រី គឺអ្នកឯងប៉ុនប៉ងធ្វើរដ្ឋប្រហារ និយាយប្រាប់អ្នកឯងឲ្យច្បាស់ គេត្រូវការពារណា បើការពារនាយករដ្ឋមន្ត្រីមិនបាន ប្រទេសហ្នឹងគឺវាច្របូកច្របល់ភ្លាម»។
សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងករណីអតីតនាយករដ្ឋមន្ត្រីជប៉ុន ស៊ិនហ្សូ អាបេ ដែលត្រូវបានគេធ្វើឃាត កាលពីពេលកន្លងទៅ គឺមេប៉ូលីសក៏ត្រូវបានលាលែងដែរ៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក រឹបយកកប៉ាល់ដឹកទំនិញអ៊ីរ៉ង់ នៅឈូងសមុទ្រអូម៉ង់ ខណៈទីក្រុងតេហេរ៉ង់ គំរាមសងសឹក


