Connect with us

ព័ត៌មានជាតិ

ស្រូវវស្សា ៥ពាន់ហិកតា រងការខូចខាត​ដោយទឹកជំនន់ នៅបន្ទាយមានជ័យ

បានផុស

នៅ

ស្រូវវស្សាទូទាំងខេត្តបន្ទាយមានជ័យចំនួន ៨៥៧០ហិកតា ត្រូវបានប៉ះពាល់ដោយសារទឹកជំនន់ ខណៈ៥ពាន់ហិកតា ត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយនៅសល់តែ ២៨០០ ហិកតាប៉ុណ្ណោះ ដែលអាចស្តារឡើងមកវិញបាន។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ គិតត្រឹមថ្ងៃទី១៤ ខែកញ្ញា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មេឃុំរហាត់ទឹក ស្រុកមង្គលបុរី បានឱ្យដឹងថា បញ្ហាដែលបណ្តាលឱ្យលិចទឹក ខូចខាតអស់ស្រូវជាច្រើនហិកតានេះ ដោយសារតែការរំដោះទឹកមិនទាន់ នៅទំនប់បញ្ចាល់ទឹកពោធិ ពីដើម មានសភាពចាស់ មិនអាចរំដោះទឹកបាន ហើយនៅពេលបច្ចុប្បន្ននេះ អាជ្ញាធរកំពុងស្តារឡើងវិញ ដើម្បីរំដោះទឹកជំនន់ឱ្យបានទាន់ពេលវេលា នៅក្នុងរដូវវស្សានេះ។

ចំពោះការខូចខាតនេះ រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន ណែនាំឲ្យនាយកដ្ឋាន ដំណាំស្រូវនៃអគ្គនាយកដ្ឋានកសិកម្ម សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមជាមួយអាជ្ញាធរមូលដ្ឋាន ធ្វើការតាមដាន សិក្សា និងវាយតម្លៃលើផ្ទៃដីស្រែប៉ះពាល់ជាក់ស្តែង រួចដាក់សំណើសុំពូជស្រូវពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទៅតាមតម្រូវការជាក់ស្តែង៕ អត្ថបទ៖ នាង រតនៈ

អត្ថបទ៖ នាង រតនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម