ព័ត៌មានជាតិ
អភិបាលខេត្តព្រះវិហារបញ្ជាអាជ្ញាធរបង្រ្កាបបទល្មើសអាជីវកម្មជីករ៉ែ បែបអនាធិបតេយ្យ
លោក គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ បានបញ្ជាឱ្យអាជ្ញាធរចុះបង្រ្កាបបទល្មើសអាជីវកម្មជីករករ៉ែ បែបអានាធិបតេយ្យ ស្ថិតនៅស្រុករវៀង ខេត្តព្រះវិហារ ជាបន្ទាន់។

ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលស្រុកឆែប នៅថ្ងៃទី១៥ ខែកញ្ញានេះ លោក គីម រិទ្ធី អភិបាល ខេត្តព្រះវិហារ បានណែនាំដល់កងកម្លាំង ប្រធានមន្ទីរ និងមន្ត្រីជំនាញ ត្រូវចុះបង្រ្កាបបទល្មើសអាជីវកម្មជីករករ៉ែ បែបអានាធិបតេយ្យ (អត់ច្បាប់) ស្ថិតនៅស្រុករវៀង ខេត្តព្រះវិហារ និងណែនាំឱ្យសហគមន៍ ឬក្រុមហ៊ុនទៅធ្វើអាជ្ញាប័ណ្ណពីក្រសួងពាក់ព័ន្ធ បង់ពន្ធជូនរដ្ឋ ដើម្បីបានចំណូលអភិវឌ្ឍន៍មូលដ្ឋានរបស់យើង។

លោកអភិបាលខេត្តបានបន្តថា៖ “សូមឱ្យបញ្ចប់នូវវប្បធម៌អន្ដរាគមន៍ និងសូមបញ្ចប់ទៅនូវអំពើអនាធិបតេយ្យក្នុងដែនដីខេត្តព្រះវិហារ នឹងសូមលើកទឹកចិត្តឱ្យធ្វើអាជីវកម្មបែបស្របច្បាប់ បើមិនស្របច្បាប់ ខេត្តមិនទុកឱ្យលើសពី ២៤ ម៉ោងនោះទេ”។

នៅក្នុងឱកាសនោះ លោកអភិបាលខេត្តក៏បានណែនាំឱ្យអាជ្ញាធរត្រូវបើកយុទ្ធនាការចុះធ្វើប្លង់ដីជូនប្រជាពលរដ្ឋ តាមអនុសាសន៍ណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា។

លោកអភិបាលខេត្តបានបន្ថែមថា៖ “ដីមានតែ ២ ទេ គឺដីរដ្ឋ និងដីរបស់រាស្ដ្រ បើដីប្រជាពលរដ្ឋ សូមធ្វើប្លង់ឱ្យពួកគាត់ទៅកុំទុកអូសបន្លាយតទៅទៀត។ ក្នុងន័យនេះក៏យើងដឹងដែរថា ដីក្នុងដែនបរិស្ថានមានដីតំបន់អភិរក្សស្នូល អភិរក្សរបស់សហគមន៍ និងមានច្បាប់បរិស្ថានផងដែរ។ ការធ្វើប្លង់ដីជូនប្រជាពលរដ្ឋ ក៏មិនចេះតែធ្វើតាមការនឹកឃើញនោះទេ ត្រូវគិតឱ្យបានគ្រប់ជ្រុងជ្រោយ”។

ជាមួយគ្នានោះ ក្រសួងមហាផ្ទៃ បានតែងតាំង លោក ឡង់ សុបិន អតីតអភិបាលរងស្រុកត្បែងមានជ័យ ជាអភិបាលស្រុកឆែប ជំនួសលោក សុខ សាន្តតារ៉ា ដែលត្រូវបានតែងតាំងជាអភិបាលរងខេត្តព្រះវិហារ។
លោក គីម រិទ្ធី បានណែនាំដល់ក្រុមប្រឹក្សា គណៈអភិបាលស្រុក ជាពិសេសលោកអភិបាលស្រុកដែលទើបបានចូលកាន់មុខតំណែងថ្មីនេះ ព្រមទាំងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវរក្សាឱ្យបាននូវសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អប្រសើរ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


