Connect with us

ព័ត៌មានជាតិ

លោក ហ៊ុន ម៉ា​ណែ​ត ទទួល​អំណោយ​ពីមូលនិធិ​សម្តេច​តេ​ជោ ដើម្បី​អភិវឌ្ឍន៍​សហគ្រាស​ធុន​តូច និង​មធ្យម​

បានផុស

នៅ

​នៅ​បញ្ជា​ការដ្ឋាន​កងទ័ពជើងគោក កាល​ម្សិលមិញ បាន​រៀបចំ​ពិធី​ប្រគល់ និង​ទទួល​អំណោយ​ពី​ឧកញ៉ា តែ តាំង​ប៉ ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​មូលនិធិ​សម្តេច​តេ​ជោ ដើម្បី​អភិវឌ្ឍន៍​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា ជូន​ដល់​បញ្ជាការ​កងទ័ពជើងគោក នៃ​កង​យោធពល​ខេមរភូមិន្ទ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្នុងនាម​កងទ័ពជើងគោក ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក បាន​ថ្លែងអំណរគុណ​ចំពោះ​សមាគម​មូលនិធិ​សម្តេច​តេ​ជោ ដើម្បី​អភិវឌ្ឍន៍​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា​។ លោក​បន្ត​ទៀត​ថា អំណោយ​ដ៏​ថ្លៃថ្លា​នេះ​ជា​ទឹកចិត្ត​ដ៏​សប្បុរស និង​ជា​ការ​ចែករំលែក​ដ៏​មាន​សារៈសំខាន់ ដើម្បី​ចូលរួម​គាំទ្រ​ដល់​កងទ័ព ក្នុង​ការ​ដោះស្រាយ​សេចក្តី​ត្រូវការ​ផ្សេងៗ​របស់​អង្គភាព​។​

​សូម​បញ្ជាក់​ថា អំណោយ ដែល​ធ្វើ​ពិធី​ប្រគល់​ទទួល​នៅពេល​នេះ រួមមាន ទឹកត្រី​ចំនួន ៦០០០​ដប ទឹកស៊ីអ៊ីវ​ចំនួន​៦០០០​ដប ទឹក​សម្លាប់​មេរោគ​ចំនួន ១០០០​ដប និង​ថវិកា​ចំនួន ២​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក​៕

អត្ថបទ៖ កោះ​កែវ

សូមចុចអាន៖ ​ប្រធាន​ក្រុមប្រឹក្សា ខណ្ឌ​ទួល​គោក កោតសរសើរ អាជ្ញាធរ​និង​កងកម្លាំង​សមត្ថកិច្ច ដែល​ធ្វើ​ការ​ក្នុងរយៈមួយឆ្នាំ​នេះ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម