កីឡា
FIFA ព្រមានដកទុយនីស៊ី ចេញពីការប្រកួត World Cup 2022
ស្ថាប័នគ្រប់គ្រងពិភពលោករបស់ FIFA បានព្រមានសហព័ន្ធបាល់ទាត់ទុយនីស៊ី (TFF) ថា ការចូលរួមក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក (FIFA World Cup 2022) អាចស្ថិតក្រោមការគំរាមកំហែង ប្រសិនបើរកឃើញមានការជ្រៀតជ្រែកពីរដ្ឋាភិបាលនៅក្នុងអង្គការនេះ។
ដោយមានសិទ្ធិចូលលេង World Cup ជាលើកទី៦ ប្រទេសមកពីទ្វីបអាហ្វ្រិកខាងជើងស្ថិតក្នុងពូល D រួមជាមួយក្រុមការពារតំណែងជើងឯកពិភពលោក បារាំង អូស្ត្រាលី និងដាណឺម៉ាក ដោយពួកគេត្រូវជួបប្រកួតបើកឆាកថ្ងៃទី២២ ខែវិច្ឆិកា។

សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) បានផ្ញើលិខិតមួយច្បាប់ទៅ TFF នៅដើមសប្តាហ៍នេះ ដោយបង្ហាញពីការព្រួយបារម្ភ បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងយុវជន និងកីឡាទុយនេស៊ី លោក Kamel Deguiche បានគំរាមរំលាយការិយាល័យសហព័ន្ធមួយចំនួន ដែលបានធ្វើឱ្យស្ថាប័នគ្រប់គ្រងពិភពលោកមានការខឹងសម្បារ។
យោងតាមច្បាប់របស់ FIFA សហព័ន្ធនៃប្រទេសជាសមាជិកទាំងអស់ត្រូវតែមិនមានការចូលរួមពីភាគីទី៣ ឬរដ្ឋាភិបាលណាមួយឡើយ។ ជាក់ស្ដែង កេនយ៉ា និងហ្ស៊ីមបាវ៉េ បច្ចុប្បន្នត្រូវបានហាមឃាត់ដោយសារតែការបំពាននេះ។ ប្រទេសឥណ្ឌាត្រូវបានផ្អាកមួយរយៈពេលខ្លី សម្រាប់ហេតុផលដូចគ្នាកាលពីខែសីហាឆ្នាំនេះ។

លិខិតរបស់ Kenny Jean-Marie នាយកគ្រប់គ្រងសមាជិកសហព័ន្ធរបស់ FIFA ផ្ញើជូនអគ្គលេខាធិការ TFF លោក Wajdi Aouadi បានរំលឹកសហព័ន្ធអំពីកាតព្វកិច្ចរបស់ខ្លួនក្នុងការធ្វើសកម្មភាពដោយឯករាជ្យ និងជៀសវាងឥទ្ធិពលហួសហេតុពីភាគីទី៣។ គេត្រូវបាននិយាយថា៖ “ការខកខានណាមួយក្នុងការអនុលោមតាមកាតព្វកិច្ចទាំងនេះអាចបណ្តាលឱ្យមានការដាក់ពិន័យក្រោមច្បាប់របស់ FIFA រួមទាំងការព្យួរសហព័ន្ធដែលពាក់ព័ន្ធ”។
ក្រុមជម្រើសជាតិទុយនីស៊ី មិនដែលឆ្លងផុតវគ្គចែកពូលទេ ខណៈធ្លាប់បង្ហាញខ្លួននៅ World Cup ចំនួន ៣ដងហើយ នៅឆ្នាំ១៩៧៨, ២០០២ និងចុងក្រោយ ២០១៨៕
ប្រភព៖ aljazeera.com
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


