KPT+
អាហារជំនួយខួរក្បាល សម្រាប់សិស្សានុសិស្សទទួលទាន មុន និងអំឡុងពេលប្រឡង
ខួរក្បាលតែមួយប្រើប្រាស់ថាមពលសរុបនៅក្នុងរាងកាយអស់ ២០ភាគរយបាត់ទៅហើយ ដូច្នេះសិស្សានុសិស្សគួរបរិភោគអាហារណាដែលផ្ដល់ថាមពលច្រើនដល់រាងកាយ ប៉ុន្តែល្អសម្រាប់សុខភាពក្នុងពេលតែមួយផងដែរ។ ខាងក្រោមនេះ គឺជាប្រភេទអាហារដែលអ្នកគួរបរិភោគ ដើម្បីជំនួយខួរក្បាលពេលប្រឡង៖

១. ប្រូតេអ៉ីន
ប្រូតេអ៉ីនអាចជួយបង្កើន ការសម្រេចចិត្តច្បាស់លាស់ និងការផ្តោតអារម្មណ៍។ អាហារប្រូតេអ៉ីនរួមមានគ្រាប់ធញ្ញជាតិ ស៊ុត និងទឹកដោះគោមានជាតិខ្លាញ់ទាបជាដើម។
២. កាបូអ៉ីដ្រាត
ខួរក្បាលត្រូវការកាបូអ៉ីដ្រាតដើម្បីដំណើរការ។ អាហារទាំងនេះរួមមានបបរស្រូវសាឡី នំបុ័ង គ្រាប់ធញ្ញជាតិនិងសណ្តែក។
៣. ត្រី
អាស៊ីតខ្លាញ់អូមេហ្គាបីក្នុងសាច់ត្រី ជាប្រូតេអ៉ីនដ៏សំខាន់សម្រាប់គុណភាពខួរក្បាល។

៤. បន្លែ
បន្លែមានផ្ទុកជាតិកាកសរសៃនិងជាតិដែកជួយកាត់បន្ថយភាពនឿយហត់ ជាពិសេសពង្រឹងការផ្ដោតអារម្មណ៍ពេលទន្ទេញមេរៀន។
៥. ផ្លែឈើ
ផ្លែឈើក្រៀម និងផ្លែបឺរី ដូចជាផ្លែប៊្លូបឺរី និងផ្លែបឺរីខ្មៅ គឺជាផ្លែឈើដែលមានប្រយោជន៍ជាពិសេសសម្រាប់ទទួលទានក្នុងរដូវប្រឡង វាមានផ្ទុកនូវវីតាមីន C ធ្វើអោយប្រសើរឡើងនូវភាពស្វាហាប់របស់សិស្ស។
៦. វីតាមីនចម្រុះ
ការទទួលទានតាមតម្រូវការរាងកាយគ្រប់មុខវាពិបាកនឹងទៅរួច ប៉ុន្តែសម័យទំនើបសិស្សានុសិស្សអាចរកវីតាមីនជំនួយបានយ៉ាងងាយស្រួលពីអាហារបំប៉នក្នុងទម្រង់ជាចាហ៊ួយ ឬថ្នាំគ្រាប់។
លើសពីនេះអាហារបន្ទាប់បន្សំល្អៗ សម្រាប់មុនពេលប្រឡងក៏មានច្រើនដែរដូចជា គ្រាប់ល្ពៅ ផ្លែប៉ោម សណ្ដែកដី ប្រុកខូលី អាល់មុន ស្រូវសាឡី និងផ្លែប័រជាដើម។ ជាមួយគ្នានេះដែរ អាហារគួរជៀសវាងមុនប្រឡងនិងអំឡុងពេលប្រឡងមាន សូកូឡា ភេសជ្ជៈប៉ូវកម្លាំង ឬ ភេសជ្ជៈផ្ទុកជាតិកាហ្វេអ៊ីន ព្រោះវាធ្វើឲ្យការចងចាំធ្លាក់ចុះ និងមានជាតិស្ករខ្ពស់ក្នុងឈាម៕
ប្រែសម្រួលដោយ៖ វារី
ចុចអាន៖អាហារ ៥ មុខ ជនជាតិជប៉ុនជឿថា ធ្វើឲ្យការចងចាំកាន់តែប្រសើរឡើង
ចុចអាន៖អត្ថប្រយោជន៍ ១០ យ៉ាងពីផ្លែល្ពៅ ជួយសម្រកទម្ងន់ និងមហារីក
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៤ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២៤ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២៣ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


