ជីវិតកម្សាន្ដ
Jin សមាជិកក្រុម BTS នឹងចូលបម្រើយោធាជួរមុខ នៅខែក្រោយនេះ
Jin សមាជិកនៃក្រុម BTS ត្រូវបានគេរំពឹងថានឹងចូលធ្វើជាទាហាននៅក្នុងខែក្រោយនេះ ដោយតារាចម្រៀងរូបនេះនឹងចូលបម្រើយោធាជួរមុខមួយ នៅជិតតំបន់ព្រំដែនកូរ៉េខាងត្បូងជាមួយកូរ៉េខាងជើង។

សមាជិក BTS វ័យ ២៩ ឆ្នាំរូបនេះបានបង្ហាញព័ត៌មានកាលពីថ្ងៃអាទិត្យនៅលើបណ្តាញសង្គម Weverse ដែលជាវេទិកាសម្រាប់អ្នកគាំទ្រ K-pop បានសួរថាតើគាត់រំភើបចំពោះថ្ងៃខួបកំណើត របស់គាត់ដែរឬទេ។ ភ្លាមៗនោះ Jin ឆ្លើយតបទៅអ្នកគាំទ្រវិញថា “ទេ… ខ្ញុំត្រូវបានគេប្រាប់ឱ្យទៅ ធ្វើជាយោធាជួរមុខ” ។

ជាមួយគា្ននេះ Jin ហាក់ដូចជាបានទទួលការជូនដំណឹងអំពីកាតព្វកិច្ច ដែលលោកត្រូវបានគេតម្រូវឱ្យទៅជំរុំហ្វឹកហាត់នៅតំបន់ជួរមុខមួយក្នុងខែក្រោយ ដោយគេកំណត់ទុកថាខួបកំណើតរបស់លោកគឺនៅថ្ងៃទី ៤ ខែធ្នូ ជាថ្ងៃចូលបម្រើយោធា។

ទោះជាយ៉ាងណាក៏ដោយ ទីភ្នាក់ងាររបស់ផលិកម្ម Big Hit Music ដែលជាអ្នកគ្រប់គ្រង BTS មិនទាន់បានបង្ហាញ ពីកាលបរិច្ឆេទពិតប្រាកដ ឬ ទីកន្លែងនៃការចុះឈ្មោះរបស់ Jin ច្បាស់លាស់នោះទេ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖Minho សមាជិកក្រុម SHINee នឹងចេញអាល់ ប៊ុមទោលដំបូង នៅខែក្រោយនេះ
ចុចអាន៖Jin សមាជិក BTS នឹងចេញបទចម្រៀងទោលចុងក្រោយ មុនបម្រើការងារកងទ័ព
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


