សុខភាព
១០ គន្លឹះ សម្រកទម្ងន់មានសុវត្ថិភាព សម្រាប់ស្ត្រីកូនខ្ចី
តាមធម្មតា ស្ត្រីដែលមានសុខភាពល្អពរពោះកូននឹងឡើងទម្ងន់ពី ១១,៥ ទៅ ១៦គីឡូក្រាម ។ ទន្ទឹមនឹងការឡើងគីឡូ ការសម្រកគីឡូបន្ទាប់ពីសម្រាលក៏ជាឧបសគ្គមួយដែរ ហើយគន្លឹះទាំង ១០ នេះនឹងជួយមិត្តនារីយើងឲ្យស្រកទម្ងន់បន្ទាប់ពីសម្រាលយ៉ាងមានសុវត្ថិភាព ៖
១. កំណត់គោលដៅសមរម្យ

ក្នុងរយៈពេល ១ឆ្នាំ ទៅ ២ឆ្នាំ ស្ត្រីទើបសម្រាលរួចអាចសម្រកទម្ងន់បានប្រហែល ៥គីឡូ ដោយមិនប៉ះពាល់ជាមួយវិធីសាស្ត្រគ្រប់គ្រងអាហារ និងផែនការហាត់ប្រាណ ។
២. កុំសម្រុកបង្អត់អាហារ
ការតមគឺជាវិធីសាស្ត្រសម្រក ប៉ុន្តែការតមហួសហេតុបណ្ដាលឲ្យប៉ះពាល់ដល់ទឹកដោះ និងសុខភាពម្ដាយ ។ បន្ទាប់ពីសម្រាល ម៉ាក់ៗចាំបាច់ទទួលទានអាហារគ្រប់គ្រាន់ដើម្បីសុខភាពខ្លួនឯង និងផលិតទឹកដោះសម្រាប់ទារក ដូចនេះអ្នកអាចបន្ថយអាហារត្រឹម ៥០០កាឡូរីក្នុងមួយថ្ងៃដោយគ្មានក្ដីបារម្ភ ។
៣. ព្យាយាមបំបៅដោះកូន

៦ខែដំបូងពិតជាសំខាន់ណាស់សម្រាប់ម្ដាយ និងទារក ។ អត្ថប្រយោជន៍នៃការបំបៅដោះម្ដាយមានដូចជា ផ្ដល់សារធាតុចិញ្ចឹមដល់ទារក ពង្រឹងប្រព័ន្ធភាពស៉ាំទារក កាត់បន្ថយហានិភ័យជំងឺទាំងម្ដាយនិងកូន ជាពិសេសជួយសម្រកទម្ងន់ម្ដាយបែបសុវត្ថិភាពទៀតផង ។
៤. ទទួលទានជាតិកាកសរសៃ
ការបន្ទោរបង់ដែលប្រព្រឹត្តទៅដោយរលូនអាចជួយសម្រកខ្លាញ់អាក្រក់ កាកសំណល់ និងជាតិពុល ការពារមិនឲ្យដុះក្បាលពោះទេ ។ ជាតិកាកសរសៃមាននៅក្នុងបន្លែ ផ្លែឈើជាច្រើន ជៀសវាងប្រើប្រាស់ជាតិកាកសរសៃកែច្នៃ ។
៥. ចៀសវាងជាតិស្ករច្រើន
បច្ចុប្បន្នអាហារដែលមានជាតិស្ករខ្ពស់មិនសូវមានសារធាតុចិញ្ចឹមទេរួមមាន ភេសជ្ជៈប៉ូវកម្លាំង ទឹកផ្លែឈើកែច្នៃ ម្សៅនំ នំខេក នំប្រៃ និងអាហារផ្អែមផ្សេងទៀត ។

៦. ចៀសវាងអាហារកែច្នៃ
អាហារកែច្នៃសម្បូរទៅដោយជាតិស្ករ ខ្លាញ់អាក្រក់ អំបិល និងកាឡូរីខ្ពស់ដែលពិបាកចំពោះការសម្រកទម្ងន់ ។ ម៉ាក់ៗគួរកុំញ៉ាំអាហារកញ្ចប់ ស្ករគ្រាប់ អាហារស្រាប់ៗ ឈីសកែច្នៃ និងអាហារកំប៉ុងទេ ។
៧. មិនសេពគ្រឿងស្រវឹង
ការស្រាវជ្រាវរកឃើញថាជាតិអាល់កុលតិចតួចអាចផ្ដល់អត្ថប្រយោជន៍ពិតមែន ប៉ុន្តែក្នុងករណីសម្រកទម្ងន់វាមានតែថែមកាឡូរីដោយគ្មានសារធាតុចិញ្ចឹមមកជាមួយឡើយ ។
៨. ផឹកទឹកឲ្យគ្រប់គ្រាន់
ជាតិទឹកជួយក្នុងការរំលាយខ្លាញ់ បញ្ចេញកាកសំណល់ និងជាតិពុល ចំណែកឯស្ត្រីបំបៅដោះកូនវិញត្រូវការវាជាចាំបាច់សម្រាប់ផលិតទឹកដោះដូចគ្នា ។
៩. គេងគ្រប់គ្រាន់
ចំណុចនេះរៀងពិបាកបន្តិចហើយសម្រាប់អ្នកមានកូនតូចព្រោះពេលយប់អូនតូចធ្វើទុក្ខខ្លាំងណាស់ ម៉ាក់ប៉ាភ្នែកខ្មៅអស់ហើយ ។ យ៉ាងណាក្ដីត្រូវរកវិធីណាដើម្បីគេងឲ្យបានស្កប់ស្កល់ និងគ្រប់គ្រាន់ ឬអាចសុំជំនួយពីសមាជិកគ្រួសារក៏បាន ។

១០. ហាត់ប្រាណ
ការមើលថែទាំកូន និងការងារផ្ទះមិនអាចចាត់ទុកជាការហាត់ប្រាណទេ ។ ស្រីៗគ្នាយើងគប្បីធ្វើលំហាត់ប្រាណដែលមានការណែនាំពីគ្រូបង្វឹក ឬអាចមើលតាមអនឡាញពីតិចនិកខ្លះៗ ទើបទទួលផលយ៉ាងមានប្រសិទ្ធិភាព ៕
ប្រែសម្រួលដោយ ៖ វារី
ចុចអាន ៖ ចង់ស្រកគីឡូ ដាច់ខាតត្រូវ ដឹងរបៀបញ៉ាំទាំងនេះសិន
ចុចអាន ៖ អាហារ ៥ មុខនេះ តារាកូរ៉េពេញនិយមខ្លាំង យកមកសម្រកទម្ងន់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


