Connect with us

ព័ត៌មានជាតិ

ក្រសួងសេដ្ឋកិច្ច រៀបចំវេទិកាសាធារណៈ​ស្តីពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច ​និងច្បាប់ថវិកាឆ្នាំ២០២៣ ព្រឹកនេះ

បានផុស

នៅ

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំវេទិកាសាធារណៈស្តីពីគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ស្តីពីហិរញ្ញវត្ថុ​សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ នៅព្រឹកថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២៣នេះ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញភូគីត្រា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេចក្តីជូនដំណឹង វេទិកាសាធារណៈនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់លោក វង្សី វិស្សុត រដ្ឋមន្រ្តី ប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័ននានា, ដៃគូអភិវឌ្ឍន៍, សង្គមស៊ីវិល, ស្ថាប័នស្រាវជ្រាវ, គ្រឹះស្ថាន ឧត្តមសិក្សា, វិស័យឯកជន, បណ្តាញ​សារព័ត៌មាន​ជាតិ-អន្តរជាតិ ផងដែរ។

ច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ឬច្បាប់ថវិកាឆ្នាំ២០២៣ ត្រូវបានគណៈរដ្ឋមន្ត្រីសម្រេច យល់ព្រមក្នុង​សម័យ​ប្រជុំពេញអង្គណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ និងត្រូវបានរដ្ឋសភាអនុម័ត នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នាសម័យប្រជុំរដ្ឋសភា លើកទី៨ នីតិកាលទី៦ រួចត្រូវបានព្រឹទ្ធសភាបានពិនិត្យចប់​សព្វគ្រប់លើទម្រង់និងគតិច្បាប់នេះទាំងស្រុង កាលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ សម័យប្រជុំពេញអង្គលើកទី៩ នីតិកាលទី៤ ហើយត្រូវបានព្រះមហាក្សត្រទ្រង់ឡាយ ព្រះហស្តលេខា ប្រកាសឱ្យប្រើ ដោយព្រះរាជក្រមលេខ នស/រកម/១២២២/០១២ ចុះថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១២ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១២ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៣ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម