ព័ត៌មានជាតិ
ផ្លូវប្របមាត់ទន្លេក្នុងស្រុកព្រែកប្រសព្វ នឹងបន្តចាក់កៅស៊ូសម្រួលធ្វើដំណើររបស់ពលរដ្ឋ
ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តក្រចេះបានឲ្យកម្ពុជាថ្មីដឹងថា ផ្លូវខេត្តលេខ ២៧៩ ប្របតាមដងទន្លេត្រើយខាងលិចក្នុងស្រុកព្រែកប្រសព្វ នឹងបន្តស្ថាបនាជាផ្លូវកៅស៊ូនៅឆ្នាំ ២០២៣ តាមផែនការអភិវឌ្ឍរបស់ខេត្ត។

លោក សាំង ប៊ុនថេន ប្រធានមន្ទីរសាធារណការខេត្តក្រចេះបានឲ្យដឹងថា កំណាត់ផ្លូវនេះចាក់កៅស៊ូបានមួយចំនួន និងកន្លែងខ្លះនៅជាគ្រួសក្រហមនៅឡើយ។ ផ្លូវខេត្តយុទ្ធសាស្រ្តនេះឆ្លងកាត់ភូមិសាស្រ្តខេត្តក្រចេះមានប្រវែង ៧៣ គីឡូម៉ែត្រក្នុងនោះចាក់ក្រាលកៅស៊ូបានប្រវែងជាង ២២ គីឡូម៉ែត្រ និងនៅសល់ជាង ៥១ គីឡូម៉ែត្រជាផ្លូវគ្រួសក្រហម។

បើតាមលោក សាំង ប៊ុនថេន នៅឆ្នាំ ២០២៣ មន្ទីរសាធារណការខេត្តមានគម្រោងចាក់ក្រាលកៅស៊ូបន្តប្រវែង ២.៨ គីឡូម៉ែត្រនៅក្នុងឃុំកំពង់គរ ក្នុងស្រុកព្រែកប្រសព្វ។ ចំណែកកងវិស្វកម្មនឹងបន្តធ្វើប្រវែង ៣ គីឡូម៉ែត្រ នៅឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ។
ដោយឡែកក្រុមហ៊ុនចិនក្នុងកញ្ចប់ជំហានទី ២ ក៏មានគម្រោងចាក់កៅស៊ូប្រវែង ១៣.៧ គីឡូម៉ែត្រ។ ដូចនេះកំណាត់នៅសល់នឹងអនុវត្តធ្វើតាមផែនការនៅឆ្នាំបន្តបន្ទាប់។

គួរបញ្ជាក់ថា កំណាត់ផ្លូវខេត្តលេខ ២៧៩ ជាបណ្ដាញផ្លូវលំតភ្ជាប់ពីខេត្តកំពង់ចាមដល់ខេត្តក្រចេះតាមបណ្ដោយខាងលិចដងទន្លេមេគង្គមានប្រវែងសរុបជាង ១៣៦,៩គីឡូម៉ែត្រ។ កាលពីមុនផ្លូវនេះជាប្រភេទផ្លូវលំក្រាលក្រួសក្រហម សម្រាប់ប្រើប្រាស់របស់ប្រជាពលរដ្ឋទូទៅដែលស្ថិតនៅខាងលិចទន្លេមេគង្គ។
យ៉ាងណាមិញ គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គនៅខេត្តក្រចេះដែលបានបើកការដ្ឋានសាងសង់នៅដើមឆ្នាំនេះ ភ្ជាប់ពីត្រើយខាងកើតមកត្រើយខាងលិចមកស្រុកព្រែកប្រសព្វ នឹងជំរុញការធ្វើចរាចរណ៍កាន់តែមមាញឹក។ ផ្លូវនេះតភ្ជាប់ជាមួយផ្លូវ ៦០B ពីខេត្តក្រចេះទៅខេត្តកំពង់ធំដើម្បីភ្ជាប់ជាមួយផ្លូវជាតិលេខ ៦ ត្រង់ផ្លូវបំបែកកំពង់ថ្មបន្តឆ្ពោះទៅកាន់ខេត្តសៀមរាប និងតភ្ជាប់ជាមួយផ្លូវជាតិលេខ ៧១A តាមបណ្តោយមាត់ទន្លេមេគង្គឆ្ពោះទៅកាន់ខេត្តស្ទឹងត្រែងនៅផ្នែកខាងលើ និងឆ្ពោះទៅខេត្តកំពង់ចាមនៅផ្នែកខាងក្រោមទន្លេមេគង្គ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៣ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


