ជីវិតកម្សាន្ដ
មនុស្សពិសេស ៥រូប មានសំណាង បាន Jennie ធ្វើនំសូកូឡាផ្ទាល់ដៃ ជូនថ្ងៃ Valentine
ជាទម្លាប់ឱ្យតែដល់ថ្ងៃទិវានៃក្ដីស្រឡាញ់ មនុស្សម្នាជាច្រើនដែលប្រារព្ធទិវានេះ តែងតែជូនអំណោយគ្នាទៅវិញទៅមក ដើម្បីជាការអបអរ និងបញ្ជាក់ពីក្ដីស្រឡាញ់របស់ខ្លួនចំពោះអ្នកជុំវិញខ្លួន។

ចំពោះ Jennie សមាជិក BLACKPINK វិញ ក៏មិនខុសពីមហាជនទូទៅដែរ អំឡុង Valentine’s Day ម្សិលមិញ នាងបានធ្វើនំសូកូឡាដោយផ្ទាល់ដៃ ដើម្បីជូនមនុស្សពិសេស ៥នាក់ ដែលជិតដិតស្និទ្ធស្នាលជាមួយនាងជាងគេ ក៏ជាបុគ្គលដែលនាងស្រឡាញ់បំផុត បន្ទាប់ពីគ្រួសាររបស់នាង។ មនុស្សពិសេសទាំង ៥នាក់នោះរួមមាន៖
១. ផលិតករក្រុមហ៊ុន YG លោក Teddy

មនុស្សដែលទទួលបាននំសូកូឡាBI Jennie ដំបូងគេ នោះគឺលោក Teddy ផលិតករសំខាន់មួយរូបរបស់ក្រុម BLACKPINK និងជាមិត្តជិតស្និទ្ធម្នាក់របស់ Jennie ផងដែរ។
២. អ្នកចាត់ការ លោក Soonho

មនុស្សពិសេសម្នាក់ទៀត ដែល Jennie បានជូនអំណោយនំសូកូឡានៅថ្ងៃទិវានៃក្ដីស្រឡាញ់ គឺរៀមចម្បង Choi Soonho ដែលជាអ្នកគ្រប់គ្រងសិល្បករនៅផលិតកម្ម THE BLACK LABEL ។
៣. មិត្តរួមក្រុម គឺ Lisa, Jisoo និង Rosé

សមាជិកទាំង ៣នាក់ផ្សេងទៀតនៃក្រុម BLACKPINK ប្រៀបដូចជាគ្រួសាររបស់ Jennie អ៊ីចឹង ព្រោះកន្លងមកនាងធ្លាប់ចែករំលែកថា សមាជិកទាំង៣ជាបងប្អូនស្រីល្អបំផុតរបស់នាង។
នៅថ្ងៃ Valentine ម្សិលមិញ Jennie បានធ្វើសូកូឡាជាពិសេសជូនដល់ Lisa, Jisoo និង Rosé ដោយសរសេរអក្សរតំណាងឈ្មោះពួកនាងលើនំទៀតផង៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ មានភស្តុតាងបង្ហាញថា Jung Kook សមាជិក BTS ធ្លាប់ណាត់ជួបតារាសម្តែង Lee Yoo Bi
ចុចអាន៖ Rain និងភរិយា ទិញផ្ទះតម្លៃវាល់លាននៅអាមេរិក ទុកឲ្យកូនស្នាក់នៅពេលកំពុងសិក្សា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


