ព័ត៌មានជាតិ
កីឡាការិនី ស្រួង ភាវី យកថវិកាបានពីការប្រកួតទាំងអស់ ទៅបរិច្ចាគជួយដល់កុមារកម្ពុជា
កីឡាការិនី ប៊ីយ៉ាការ៉ុម និងស្នូកឃ័រ ស្រួង ភាវី បានបង្ហោះនៅលើហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី១៤ ខែឧសភា នេះថា រាល់ថវិកាដែលបានមកពីការប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២នេះ គឺប្រមូលចូលក្នុងមូលនិធិសប្បុរសធម៌ទាំងអស់។

រូបភាព៖ Sruong Pheavy
ថវិកាទាំងអស់នោះ នៅក្នុងការប្រកួត មិនថាឈ្នះ ឬ ចាញ់ តិចក្តី ច្រើនក្តី នឹងយកទៅបរិច្ចាគដល់មូលនិធិសប្បុរសធម៌ទាំងអស់ ដើម្បីជួយកុមារនៅកម្ពុជា។ នេះបើតាមការបង្ហោះរបស់កីឡាការិនី ស្រួង ភាវី។

រូបភាព៖ Sruong Pheavy
អ្នកនាង ស្រួង ភាវី បានសង្កត់ធ្ងន់ថា៖ “តាមពិតទៅ ខ្ញុំមិនមែនជាមានទ្រព្យធនច្រើនអីទេ តែខ្ញុំធ្វើនេះ គឺព្រោះចង់បង្ហាញឱ្យឃើញថា រាល់សកម្មភាពពីមុន និងឥឡូវ ហើយទៅអនាគត គឺនៅដដែល ក្នុងការជួយដល់ប្អូនៗនៅក្នុងប្រទេសខ្មែរដែលត្រូវការជំនួយជាចាំបាច់ក្នុងការស្វែងរកការរៀនសូត្រក្រេបយកចំណេះដឹងទៅអនាគត”។
សូមជម្រាបថា ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២នេះ កីឡាការិនីឆ្នើមរបស់កម្ពុជា អ្នកនាង ស្រួង ភាវី បានឈ្នះមាដាយមាសជូនកម្ពុជា សម្រាប់ការប្រកួតកីឡាប៊ីយ៉ាការ៉ុម លើវិញ្ញាសារ៣បាំង និងមេដាយសំរិទ្ធក្នុងការប្រកួតប៊ីយ៉ាការ៉ុមលើវិញ្ញាសារ១បាំង។ អ្នកនាង ស្រួង ភាវី ជាកីឡាការិនីឆ្នើមមួយរូបក្នុងចំណោមកីឡាការិនី និងកីឡាករដទៃទៀត ព្រមទាំងទទួលបានប្រជាប្រិយភាពខ្ពស់ពីអ្នកគាំទ្រផងដែរ៕

រូបភាព៖ Sruong Pheavy

រូបភាព៖ Sruong Pheavy

រូបភាព៖ Sruong Pheavy
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


