ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ផ្ដាំមន្ត្រីដែលមកតំណាងរដ្ឋមន្ត្រី ត្រូវក្ដាប់ព័ត៌មានក្នុងក្រសួងរបស់ខ្លួនឲ្យជាប់
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា មន្ត្រីដែលជាតំណាងរដ្ឋមន្ត្រីក្រសួងណាមួយ ត្រូវក្ដាប់ព័ត៌មាននៅក្នុងក្រសួងរបស់ខ្លួនឲ្យបាន នៅពេលចូលរួមកម្មវិធីរបស់នាយករដ្ឋមន្ត្រី។

ការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយកម្មករ-និយោជិត ទស្សនាពិព័រណ៍សមិទ្ធផល និងពិធីសម្ពោធដាក់ឲ្យដំណើរការរោងចក្រផលិតសំបកកង់ ដើម្បីអបអរសាទរខួបលើកទី ១០ នៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយ ផ្លូវមួយ នៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២៣នេះ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា មន្ត្រីដែលជាតំណាងរបស់រដ្ឋមន្ត្រីក្រសួងណាមួយ នៅពេលដែលចូលរួមកម្មវិធីរបស់នាយករដ្ឋមន្ត្រី ត្រូវក្ដាប់ព័ត៌មានឲ្យបានក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ហើយនៅពេលដែលនាយករដ្ឋមន្ត្រីសួរ ត្រូវផ្ដល់ព័ត៌មាននោះមកឲ្យ។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះថា «ថ្ងៃរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុវជន មិនបានមក ហើយរដ្ឋលេខាធិការ មក ដល់រដ្ឋលេខាធិការមក ថ្ងៃក្រោយអញ្ចេះបើគេឲ្យមកជាតំណាងណា ត្រូវក្ដាប់ឲ្យជាប់អ្វីជាការងាររបស់ខ្លួន តែហៅសួរអត់ម៉ង់អីមិនបាច់ទេ នាំខាតសាំង អស់លុយរដ្ឋ ព្រោះអស់នេះមិនមែនជិះឡានលុយខ្លួនឯងជិះ ជិះសាំងខ្លួនឯងទេ សាំងរបស់រដ្ឋ»។
សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ប្រសិនបើមន្ត្រីដែលជាតំណាងរដ្ឋមន្ត្រីក្រសួងណាមួយ ក្ដាប់ព័ត៌មានមិនបានទេនោះ មិនចាំបាច់មកចូលរួមកម្មវិធីនាយករដ្ឋមន្ត្រី នោះទេ នាំតែចង្អៀតកន្លែងអង្គុយ និងខាតថ្លៃសាំង៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


