Connect with us

ជីវិតកម្សាន្ដ

V ជាប់ចំណាត់ថ្នាក់កំពូលនៃតារាមានការស្វែងរកច្រើនបំផុតនៅលើ Google

បានផុស

នៅ

យោងទៅតាមទិន្នន័យចុងក្រោយបំផុតត្រូវបានចងក្រងតាមរយៈ Google Trends ដើម្បីតាមដាននិន្នាការទូទាំងពិភពលោកចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ ២០២៣ ក្នុងនោះ V សមាជិក BTS គឺជាតារា K-Pop និងសិល្បករអាស៊ីដែលត្រូវបានគេស្វែងរកច្រើនបំផុតនៅលើវេទិកានេះនៅក្នុងពាក់កណ្តាលដំបូងនៃឆ្នាំនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តួលេខនេះជាប្រជាប្រិយភាពរបស់ V ត្រូវបានគេនិយាយថាផ្អែកលើកត្តាជាច្រើនរួមទាំង ការសម្តែង ការប្រគំតន្ត្រី ទេពកោសល្យតន្ត្រី ការនិពន្ធបទចម្រៀង និងព្រឹត្តិការណ៍ម៉ូដជាដើម។ ចាប់តាំងពីពេលនេះមក V តែងតែត្រូវបានគេចាត់ទុកថាជាសមាជិកម្នាក់ក្នុងចំណោមសមាជិកឆ្នើមម្នាក់ និងមានអ្នកគាំទ្រច្រើនបំផុតនៅក្នុងក្រុម BTS ។ លើសពីនេះ ពាក្យចចាមអារ៉ាមអំពីរឿងស្នេហារវាង V និង Jennie ក្នុងឆ្នាំនេះ ក៏ធ្វើឱ្យទស្សនិកជនជុំវិញពិភពលោកចាប់អារម្មណ៍យ៉ាងខ្លាំងផងដែរ ។

ឆ្នាំនេះ ថ្វីត្បិតតែ V មិនទាន់ចេញអាល់ប៊ុមចម្រៀងថ្មីៗ ប៉ុន្តែលោកបានចូលរួមក្នុងគម្រោងពិសេសៗមួយចំនួនដែលទទួលបានការចាប់អារម្មណ៍ខ្លាំងពីទស្សនិកជន។ ជាពិសេស អ្វីដែលលេចធ្លោជាងគេ គឺបង្ហាញខ្លួនលោកនៅលើទស្សនា វដ្តី ELLE និងការសហការគ្នាជាមួយម៉ាកសំលៀកបំពាក់ដ៏ល្បីល្បាញ CELINE ។ តារាប្រុសរូបនេះក៏បានចូលរួមក្នុងកម្មវិធីដ៏ពេញនិយម Jinny’s Kitchen ហើយទទួលបានការគាំទ្រពីទស្សនិកជនក៏ដូចជាអ្នកគាំទ្រ ។

ដោយឡែក នេះមិនមែនជាលើកទីមួយទេដែល V បានជាប់ចំណាត់ថ្នាក់កំពូលនៃការស្វែងរកនៅលើ Google ។ ក្នុងឆ្នាំ ២០២២ V ក៏ជាតារា K-Pop ដែលត្រូវបានគេស្វែង រកច្រើនបំផុតប្រចាំឆ្នាំនៅលើអ៊ីនធឺណិត ៕

ប្រែសម្រួល៖នាងតូច

ចុចអាន៖Jungkook ប្រកាសចេញអាល់ប៊ុមទោល នៅពាក់កណ្ដាលខែក្រោយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម