ព័ត៌មានជាតិ
អភិបាលខេត្តកំពត ព្រមានអ្នករំលោភយកដីរដ្ឋ នឹងត្រូវដកហូតយកវិញទាំងអស់
អភិបាលខេត្តកំពតបានប្រាប់ទៅកាន់ប្រជាពលរដ្ឋកុំឱ្យរំលោភយកដីរបស់រដ្ឋដោយខុសច្បាប់ទោះជាដីចំណីព្រែក បឹង ប្រឡាយ ឬទីតាំងដីសាធារណៈ។
ថ្លែងទៅកាន់ប្រជាពលរដ្ឋក្នុងវេទិការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការនៅក្នុងស្រុកអង្គរជ័យ លោក ម៉ៅ ធនិន អភិបាលខេត្តកំពតបានលើកឡើងថា សព្វថ្ងៃមានបងប្អូនប្រជាពលរដ្ឋមួយចំនួនមិនទាន់បានយល់ច្បាស់អំពីច្បាប់ ហើយបានបំពានយកដីសាធារណៈរបស់រដ្ឋដោយខុសច្បាប់ ដូច្នេះប្រសិនបើបងប្អូនបានរំលោភយកហើយនោះ សូមប្រគល់ជូនរដ្ឋវិញ។

លោកអភិបាលខេត្តបានព្រមានដល់អ្នកដែលពាក់ព័ន្ធនឹងការរំលោភយកដីសាធារណៈរបស់រដ្ឋ ធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍សាធារណៈ ប៉ះពាល់ជាមួយតម្រូវការ ក៏ដូចជាការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ដែលបំពានទៅលើផ្លូវច្បាប់នឹងត្រូវរឹបអូសយកមកវិញទាំងអស់។
លោកអភិបាលខេត្តបានបញ្ជាក់ថា៖ «ក្នុងនាមជាប្រធានគណៈកម្មការរៀបចំដែនដីខេត្ត គឺមិនអាចឱ្យពុកម៉ែបងប្អូនប្រជាពលរដ្ឋរបស់យើងបំពានទៅលើច្បាប់នោះទេ ព្រោះប្រជាពលរដ្ឋទាំងអស់គឺរស់នៅស្ថិតក្រោមច្បាប់ទាំងអស់ ហើយយើងក៏ត្រូវតែចូលរួមគោរពច្បាប់ទាំងអស់គ្នា»។
លោកអភិបាលខេត្តកំពតបានបន្តថា បើនរណាម្នាក់បានយកដីរដ្ឋ គឺលោកនឹងយកមកវិញ មិនថាអ្នកនោះជានរណា មាឌស្គម មាឌធាត់ ឬទំងន់គីឡូយ៉ាងម៉េចនោះទេ គឺសុំតែអនុវត្តន៍ទៅតាមច្បាប់តែប៉ុណ្ណោះ។
ក្នុងឱកាសនោះដែរ លោកអភិបាលខេត្តក៏បានលើកបញ្ចាក់ដែរថា រាល់បញ្ហាទំនាស់ដីធ្លីនៅក្នុងខេត្តកំពតមកដល់សព្វថ្ងៃនេះ មានការថយចុះគួរឱ្យកត់សម្គាល់ក្រោយពីមានការចុះដោះស្រាយនៅតាមបណ្តាក្រុង-ស្រុក គិតចាប់ពីពេលដោះស្រាយមកគឺមានចំនួនជាង ២ ពាន់ករណីមកហើយ។
លោកអភិបាលខេត្តក៏បានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋានត្រូវចុះពិនិត្យឱ្យបានញឹកញ៉ាប់ និងច្បាស់លាស់បំផុតនៅពេលដែលប្រជាពលរដ្ឋស្នើសុំសាងសង់សំណង់ ឬធ្វើអ្វីមួយនៅក្បែរនឹងដីសាធារណៈរបស់រដ្ឋ ហើយពន្យល់ណែនាំអំពីច្បាប់មួយចំនួនដល់ពួកគាត់ ធ្វើយ៉ាងណាកុំឱ្យមានការរំលោភយកដីសាធារណៈរបស់រដ្ឋដោយមិនបានដឹងពីច្បាប់នោះ៕
អត្ថបទ៖ សឹង រ៉ាត់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


