ព័ត៌មានជាតិ
ភ្ញៀវទេសចរខេត្តកំពតកើនឡើងជាង៧ភាគរយ ខណៈសៀមរាប និងព្រះសីហនុថយចុះ
លោក អ៊ឹង ឆាយ អភិបាលរង នៃគណៈអភិបាលខេត្តកំពតបានថ្លែងថា លោកមានមោទនភាព ចំពោះខេត្តកំពត ដោយសារតែភ្ញៀវទេសចរបានកើនឡើងជាង៧ភាគរយ ខណៈខេត្តផ្សេងៗទៀត ដូចជាខេត្តសៀមរាប និងខេត្តព្រះសីហនុជាដើមបានថយចុះ ដែលការកើនឡើងនេះ ដោយសារតែខេត្តកំពត ជាខេត្តអំណោយផល និងមិនមានជំងឺកូវី-១៩។
ការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់ខេត្តកំពតនេះ បានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានមួយ ស្ដីពី វឌ្ឍនភាពមូលដ្ឋាន ឃុំ សង្កាត់ និងទិសដៅការងារបន្តរបស់ខេត្តកំពត នៅទីស្ដីការគណៈរដ្ឋមន្ត្រី កាលពីព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១។
លោក អ៊ឹង ឆាយ បានថ្លែងថា មូលហេតុដែលធ្វើឲ្យភ្ញៀវទេសចរណ៍នៅខេត្តកំពតបានកើតឡើងនៅក្នុងអំឡុងនៃការរីករាលដាលនៃជំងឺកូវី-១៩ ខណៈដែលបណ្ដាខេត្តផ្សេងៗបានធ្លាក់ចុះនោះ ដោយសារតែ ទី១, ខេត្តកំពត គឺជាទឹកដីដ៏ពិសិដ្ឋ ទី២, អាជ្ញាធរខេត្តទប់ស្កាត់បាននូវការរីករាលដាលនៃជំងឺកូវីដ-១៩ មិនឲ្យឆ្លងចូលសហគមន៍ ដោយអនុវត្តយ៉ាងហ្មត់ចត់បំផុតទៅតាមគោលការណ៍របស់ក្រសួងសុខាភិបាល ក៏ដូចជាសេចក្តីណែនាំរបស់ប្រមុខនៃរាជរដ្ឋាភិបាល ដែលធ្វើឲ្យខេត្តកំពតមាន អ្នកឆ្លងជំងឺកូវី-១៩នោះទេ។
បើតាមលោក អ៊ឹង ឆាយ ដោយសារតែបញ្ហានេះ ក៏បានធ្វើឲ្យចំណូលពន្ធកើនឡើងផងដែរ ហើយចំនួនទេសចរបានកើនឡើងរហូត៧,៧៥ ភាគរយ។ នៅក្នុងនោះឆ្នាំ២០២០ មានភ្ញៀវទេសចរចំនួនជាង១លាន៦០ម៉ឺន ខណៈឆ្នាំ២០១៩ ភ្ញៀវទេសចរណ៏មានចំនួន១លាន៤០ម៉ឺន។
តាមររបាយការណ៍របស់អាជ្ញាធរខេត្ត ក៏បានឲ្យដឹងដែរថា បើទោះបីជាយ៉ាងណាក៏ដោយ ក្នុងស្ថានភាពនៃជំងឺកូវីដ-១៩នេះ ខេត្តកំពតគ្រប់វិស័យមានលក្ខណៈល្អប្រសើរ ជាពិសេសវិស័យធុរកិច្ច ទេសចរណ៍ អចលនទ្រព្យជាដើម។ ជាក់ស្តែងភ្ញៀវទេសចរ បានមកទស្សនាកម្សាន្តតាមរមណីយដ្ឋាននានា និងស្នាក់នៅខេត្តសរុបចំនួន១.៦៧៧.៥៩៦នាក់ បើប្រៀបធៀបនឹងឆ្នាំ២០១៩ មានចំនួនសរុប១.៦៦៥.០០២ នាក់ មានការកើនឡើង០.៧៥ ភាគរយ។ ក្នុងនោះ ភ្ញៀវទេសចរជាតិ មានចំនួនសរុប១.៦១០.៩៤៥ នាក់ បើប្រៀបធៀបនឹងឆ្នាំ២០១៩ មានចំនួន ១.៤៨៤.៥៣៩នាក់ មានការកើនឡើង៨.៥១ភាគរយ។ ភ្ញៀវទេសចរអន្តរជាតិ មានចំនួនសរុប ៦៦.៦៥១ នាក់ បើប្រៀបធៀបនឹងឆ្នាំ២០១៩ ចំនួន១៨០.៤៦៣នាក់ មានការថយចុះ ដោយសារបញ្ហាជំងឺកូវីដ១៩ រាតត្បាតសកល។
ជាការកត់សម្គាល់ សកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច នៅរក្សាបានប្រក្រតីភាព និរន្តភាព និងស្ថិរភាពជាធម្មតា ទោះជាក្នុងកាលៈទេសៈ ដែលខេត្តកំពត ប្រឈមនឹងការឆ្លងជំងឺកូវីដ១៩ក៏ដោយ។ កត្តាទាំងនេះហើយ ដែលធ្វើឲ្យខេត្ត ពុំចាំបាច់ធ្វើការចំណាយឧបត្ថម្ភលើកម្មកររោងចក្រ និងបុគ្គលិកផ្នែកសេវាកម្មទេសចរណ៍។ ក្រៅពីនេះ ដំណើរការផលិតអំបិល នៅប្រព្រឹត្តទៅជាធម្មតា ដែលផ្នែកនេះក៏ជួយស្រូបយកកម្លាំងពលកម្មមួយភាគដែរក្នុងខេត្ត។ លទ្ធផលនេះចាត់ទុកថា ខេត្តកំពត បានរួមចំណែកជាមួយរដ្ឋាភិបាល ក្នុងការកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាល ក្នុងការធ្វើអន្តរាគមន៍ជួយដោយស្រាយបញ្ហា សេដ្ឋកិច្ចសង្គម ក្នុងអំឡុងពេល នៃការរីករាលដាលនៃជំងឺកូវីដ១៩។
សូមបញ្ជាក់ថា ខេត្តកំពត មានតំបន់ទេសចរណ៍ ដ៏គួរឲ្យទាក់ទាញចំនួន២៥កន្លែង ក្នុងនោះរមណីយដ្ឋានចំនួន១៧ , សហគមន៍ទេសចរណ៍ចំនួន៤ និងតំបន់ទេសចរណ៍គោលដៅចំនួន ៤កន្លែង។ គោលដៅទេសចរណ៍ទាំងនោះមានដូចជា រមណីយដ្ឋានភ្នំបូកគោ, ទឹកឈូ, កំពង់ត្រាច់, ភ្នំឈ្ងោក, ដូងទេរ, ព្រែកត្នោត, ព្រែកកំពត, ឧទ្យានដងព្រែក, ទឹកធ្លាក់តាដា, ទំនប់ម្លិច, សហគមន៍ត្រពាំងសង្កែ, កសិ-ទេសចរណ៍ចម្ការម្រេច និងកន្លែងជាច្រើនទៀត សុទ្ធសឹងជាតំបន់ទេសចរណ៍ដែលស្ថិតនៅខេត្តកំពត ហើយក្នុងចំណោមតំបន់ទេសចរណ៍ទាំងនោះ ភ្នំបូកគោ និងទឹកឈូ ជាគោលដៅទាក់ទាញបានភ្ញៀវទេសចរជាតិ និងអន្តរជាតិច្រើនជាងគេនេះ បើតាមលោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត ដែលបានថ្លែងប្រាប់សារព័ត៌មានកាលពីថ្មីៗនេះ៕
អត្ថបទ៖ កោះកែវ
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ