ព័ត៌មានជាតិ
ជិះកង់ឆ្លង ៦ប្រទេស ទីបំផុតលោក ទីវ តារារិទ្ធិ នាំយកថវិកាជាង ៥ម៉ឺនដុល្លារ ជូនមន្ទីរពេទ្យកុមារអង្គរ
នាព្រឹកថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០២៣នេះ ថ្នាក់ដឹកនាំ និងក្រុមការងារមន្ទីរពេទ្យកុមារអង្គរ បានធ្វើដំណើរទទួលស្វាគមន៍ លោក ទីវ តារារិទ្ធិ ដោយជិះកង់រួមគ្នាចេញពីស្រះស្រង់ ទៅកាន់បរិវេណមន្ទីរពេទ្យកុមារអង្គរ។ ក្នុងឱកាសនេះ ថ្នាក់ដឹកនាំ បុគ្គលិកមន្ទីរពេទ្យកុមារអង្គរ រួមនឹងអ្នកគាំទ្រជាច្រើនរបស់តារារិទ្ធិ បានស្វាគមន៍យ៉ាងអធិកអធម នៅក្នុងបរិវេណមន្ទីរពេទ្យកុមារអង្គរ។

កម្មវិធីស្វាគមន៍នេះ ធ្វើឡើងបន្ទាប់ពីយុវជនរូបនេះ បានបំពេញបេសកកម្មជិះកង់ចម្ងាយ ៩៧៥០ គីឡូម៉ែត្រ ធ្វើដំណើរក្នុងប្រទេសអាស៊ានចំនួន ៦ប្រទេស ដោយប្រើពេលជិត៣ខែ។ ក្នុងដំណើរដ៏វែងឆ្ងាយ ជួបឧបសគ្គជាច្រើន អ្នកជិះកង់រូបនេះ បានរៃអង្គាសថវិកាពីសប្បុរសជនតាមតំបន់បណ្តាប្រទេសរួមមាន វៀតណាម ឡាវ សិង្ហបុរី ម៉ាឡេសុី ថៃ និងកម្ពុជា សរុបចំនួន ៥៦ ២៥៧ ដុល្លារអាមេរិក ($56,257) ។


ឆ្លៀតក្នុងឱកាសនេះ បើតាមមន្ទីរពេទ្យកុមារអង្គរ ក៏មានការប្រគល់ពានលើកទឹកចិត្ត និង ថ្លែងអំណរគុណដល់អ្នកជិះកង់ផ្សងព្រេងរូបនេះ ចំពោះនូវការលះបង់កម្លាំងកាយចិត្ត ជិះកង់ផ្សងព្រេងម្នាក់ឯង ដើម្បីរៃអង្គាសថវិកាជូនដល់មន្ទីរពេទ្យកុមារអង្គរ។ ជាមួយគ្នានេះ មន្ទីរពេទ្យក៏អរគុណដល់សប្បុរសជនទាំងអស់ ដែលបានបរិច្ចាគថវិកាផ្ទាល់ខ្លួន និងគាំទ្រសកម្មភាពមនុស្សធម៌នេះ។


គួរបញ្ជាក់ថា កម្មវិធីជិះកង់សប្បុរសធម៌ “Southest Asia Bike Touring for Charity” ក្នុងតំបន់អាស៊ីអាគ្នេយ៍ ធ្វើឡើងដើម្បីរៃអង្គាសថវិកាជូនមន្ទីរពេទ្យកុមារអង្គរ ដោយមានការឯកភាពពីនាយកមន្ទីរពេទ្យកុមារអង្គរ វេជ្ជបណ្ឌិត ងួន ច័ន្ទភក្ត្រា ។ ក្នុងដំណើរបេសកកម្មនេះ លោក ទីវ តារារិទ្ធិ បានចាប់ផ្តើមចេញដំណើរតាំងពីថ្ងៃទី ០១ ខែមិថុនា និងបានឆ្លងកាត់ឧបសគ្គរាប់មិនអស់ ទម្រាំមកដល់ទឹកដីនៃក្រុងសៀមរាប កាលពីម្សិលមិញនេះ៕
អត្ថបទ៖ សុធាវី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


