សុខភាព
ឈប់ផឹកថ្នាំបំប៉នដើម្បីសុខភាពតទៅទៀត សាក៥ចំណុចនេះ អ្នកនឹងទទួលផលលើសការរំពឹងទុក
មនុស្សយើងភាគច្រើនគិតថា មានសុខភាពល្អ ទាល់តែប្រឹងថែខ្លួនខ្លាំង ចំណាយពេល និងលុយច្រើន។ តែធាតុពិត យើងអាចយកចិត្តទុកដាក់លើសុខភាព ផ្តល់ក្តីស្រលាញ់ឲ្យខ្លួនឯងបានដោយមិនទៅចាំបាច់ចំណាយច្រើន។
ខាងក្រោមនេះជាគន្លឹះតូចៗសាមញ្ញៗ តែអាចថែសុខភាពបានល្អប្រសើរ៖
១- ញ៉ាំទឹកទំពាំងបាយជូរស្រស់
បើឈឺក្បាល វិធីធម្មជាតិអាចជួយបាន។ អាការៈឈឺក្បាលភាគច្រើនកើតដោយសារសមាសធាតុក្នុងខួរក្បាល ដូចជា សេរ៉ូតូនីនគ្មានតុល្យភាព។ ដោយសារទំពាំងបាយជូរសម្បូរជាតិវីតាមីន A, C និង B2 ហើយជាពិសេសវីតាមីន B2 មានឈ្មោះម៉្យាងទៀតហៅថា Riboflavin ដែលជួយព្យាបាលអាការៈឈឺក្បាល ឬប្រកាំងបាន។

២- ញ៉ាំត្រីសាល់ម៉ុន
សាច់ត្រីសាល់ម៉ុនសម្បូរវីតាមីន D និងអូមេហ្កា៣ ដែលជាខ្លាញ់ល្អសំខាន់សម្រាប់រក្សាសក់យើងឲ្យមានសំណើម។ អូមេហ្កាក្នុងត្រីសាល់ម៉ុងនេះ ជួយរក្សាស្បែកក្បាល ផ្តល់សំណើម និងសម្អាតរន្ធតូចៗនៃស្បែកក្បាលឲ្យមានសុខភាពល្អ។

៣- ផឹកទឹកក្រូចឆ្មារ
មិនមែនរឿងថ្មីទេ ប៉ុន្តែមានគ្នាយើងខ្លះអត់ទាន់ដឹងថា ទឹកក្រូចឆ្មារមានប្រសិទ្ធភាពល្អសម្រាប់សុខភាព ទោះវាមិនសូវឆ្ងាញ់ដូចទឹកក្រូច ឬភេសជ្ជៈប៉ូវកម្លាំងផ្សេងៗ។ ទឹកក្រូចឆ្មារ និងអំបិលអាចជួយបណ្តេញសារធាតុពុលពីក្នុងខ្លួន ហើយគីឡូក៏ស្រក។ ទឹកក្រូចឆ្មារជួយជំរុញដំណើរបំប្លែងអាហារជាថាមពល ដែលជួយឲ្យរាងកាយអ្នកប្រើប្រាស់ថាមពលបានល្អ និងមិនទាមទារកាឡូរីបន្ថែមទៀត។

៤- ញ៉ាំអាហារពេលព្រឹក
ក្រោកពីព្រឹក មានអារម្មណ៍ថាមិនចង់ញ៉ាំអីនោះទេ តែវាជាកំហុសដ៏ធំមួយ ពេលយើងចង់ស្រកទម្ងន់ ឬរក្សាទម្ងន់ឲ្យនៅថេរ។ ផ្អែកតាមការណែនាំរបស់អ្នកជំនាញនៃវិទ្យាស្ថានស្រាវជ្រាវ និងគ្រប់គ្រងហានិភ័យឡើងទម្ងន់សហរដ្ឋអាមេរិកថា ការញ៉ាំអាហារពេលព្រឹកជួយឲ្យយើងឆ្អែតបានយូរ និងបង្ការមិនឲ្យឃ្លានអាហារផ្តេសផ្តាស ឬញ៉ាំច្រើននៅពេលថ្ងៃ។

៥- ញ៉ាំកាហ្វេជួយថង់ប្រមាត់
ទោះបីកាហ្វេ ពេលខ្លះផ្តល់គុណវិបត្តិដល់សុខភាព តែវាក៏មានគុណសម្បត្តិឲ្យយើងវិញដែរ។ គុណសម្បត្តិ គឺកាហ្វេសុទ្ធធម្មជាតិអាចជួយឲ្យថង់ប្រមាត់មានសុខភាពល្អ។ យោងតាមការស្រាវជ្រាវបង្ហាញថា កាហ្វេជំរុញឲ្យថង់ប្រមាត់មានចលនាកន្ត្រាក់ ហើយចលនានេះមានប្រយោជន៍ដែលបង្ការមិនឲ្យមានក្រួស ឬគ្រាប់តូចល្អិតៗផ្សេងៗប្រមូលផ្តុំបង្កជាគ្រាប់ក្រួសធំៗក្នុងថង់ប្រមាត់បាន។ ដូចនេះ ការញ៉ាំកាហ្វេក្នុងបរិមាណសមល្មម អាចជួយបាន។

អត្ថបទផ្ដល់សិទ្ធិដោយ៖ Hellokrupet
សូមចុចអាន៖ ដឹង ៣ ចំណុចនេះ អ្នកឈប់ ឬខ្ជិលហាត់ប្រាណនឹងងាកទៅហាត់វិញមិនខាន
សូមចុចអាន៖ ផឹកទឹកក្រូចឆ្មារពេលព្រឹក ផ្ដល់អត្ថប្រយោជន៍ដល់សុខភាពយ៉ាងតិច ៦ យ៉ាង
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


