ជីវិតកម្សាន្ដ
Song Hye Kyo ទាក់សម្រស់ខ្លាំង លើទឹកដីបរទេស
Song Hye Kyo បានទាក់ទាញចំណាប់អារម្មណ៍អ្នកគាំទ្រទូទាំងពិភពលោក ជាមួយនឹងរូបរាងឆើតឆាយក្នុងឈុតពណ៌ខ្មៅ អមនឹងឈុតគ្រឿងអលង្ការដ៏ស្រស់ស្អាត នាព្រឹត្តិការណ៍មួយនៅឯទឹកដីបរទេស។

តារាសម្ដែង Song Hye Kyo ត្រូវបានគេរាយការណ៍ថានឹងចូលរួមព្រឹត្តិការណ៍មួយទាក់ទងនឹងម៉ាកគ្រឿងអលង្ការប្រណីតក្នុងនាមជាតារាម៉ូដែល។ ការពាក់គ្រឿងអលង្ការដ៏ប្រណិតនេះផងដែរ បានបង្ហាញពីសម្រស់របស់នាងកាន់តែលេចធ្លោខ្លាំងក្នុងពិធីដែលមានសុទ្ធតែជនបរទេស។
លើសពីនេះទៀតដែរ ទស្សនិកជនជាច្រើនបានសម្រុកចូលបញ្ចេញមតិសរសើរលើសម្រស់រៀមច្បងរូបនេះដូចៗគ្នាថា មិនថាពេលវេលាកន្លងទៅយូរយ៉ាងណាទេ។ ប៉ុន្តែសម្រស់របស់នាងនៅតែស្ថិតស្ថេរមិនប្រែប្រួល។ ជាពិសេសក្នុងឈុតខ្មៅបែនេះ នាងកាន់តែស្អាតបែបស្រគត់ស្រគំថែមទៀត។
សូមបញ្ជាក់ដែរថា Song Hye Kyo បានទទួលការស្រលាញ់ជាច្រើនបន្ទាប់ពីរឿង The Glory របស់ Netflix ហើយជាលទ្ធផល នាងបានឈ្នះពានរង្វាន់តារាសម្ដែងទូរទស្សន៍ល្អបំផុតនៅឯ Baeksang Arts Awards លើកទី ៥៩ ផងដែរ៕



ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Jes និង Prang បញ្ចេញរូបភាពស្និទ្ធស្នាលផ្អែមល្ហែមជាមួយគ្នា
-
សន្តិសុខសង្គម១ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


