ព័ត៌មានអន្ដរជាតិ
មន្ទីរពេទ្យវៀតណាមឈ្នះរង្វាន់ទី ១ ក្នុងការប្រកួតវះកាត់ពោះវៀនធំអាស៊ាន
មន្ទីរពេទ្យ Hue Central នៅភាគកណ្តាលខេត្ត Thua Thien-Hue បានឈ្នះរង្វាន់ទី ១ ក្នុងការប្រកួតវះកាត់ពោះវៀនធំ តាមរយៈវីដេអូដែលរៀបចំដោយសមាគមគ្រូពេទ្យវះកាត់ពោះវៀនធំអាស៊ាន (ASCS) នៅទីក្រុងបាងកក ។

វីដេអូមន្ទីរពេទ្យ Hue Central ត្រូវបានជ្រើសរើសថា ល្អបំផុតដើម្បីឈានចូលវគ្គផ្តាច់ព្រ័ត្រ ។ ការប្រកួតប្រជែងនេះ ដំណើរការដោយសមាគមវះកាត់វៀតណាម និងវះកាត់ Endolaparosurgery (VASEL) រួមទាំងសមាគមគ្រូពេទ្យនៃបណ្តាប្រទេសអាស៊ីអាគ្នេយ៍ផងដែរ ។

គួរឲ្យដឹងថា មន្ទីរពេទ្យ Hue Central ស្ថិតក្នុងចំណោមគ្រឹះស្ថានពេទ្យធំៗមួយចំនួនក្នុងប្រទេសវៀតណាម ដែលមានការកើនឡើងជាលំដាប់ក្នុងការព្យាបាលជំងឺមហារីកពោះវៀនធំ និងការព្យាបាលជំងឺមហារីក ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ ទីក្រុងហូជីមិញ រកឃើញអ្នកកើតជំងឺអុតស្វា ៤ ករណីបន្ថែមទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


