KPT+
តើមន្រ្តី និងជនស៊ីវិលណាខ្លះ ដែលអាចកាន់កាប់ និងប្រើប្រាស់អាវុធបាន?
កាលពីពេលថ្មីៗនេះ មានករណីបាញ់បោះចំនួន២០០គ្រាប់ដោយសេរីនៅលើភ្នំគិរីរម្យសម្រាប់ពិធីខួបកំណើត ដែលបង្កឡើងដោយជនសង្ស័យឈ្មោះ កង តារាវិឆៃ ដែលជាមន្ត្រីនគរបាល ក្រោយពីបាញ់រួច ក៏រត់គេចខ្លួនបាត់។ ចំណែក ជនសង្ស័យ៤នាក់ផ្សេងទៀត បានចូលមកសារភាព និងត្រូវអនុវត្តតាមនីតិវិធីច្បាប់។ នៅក្នុងច្បាប់របស់កម្ពុជា តើមន្ត្រី ឬ ជនស៊ីវិលណាខ្លះ អាចប្រើប្រាស់អាវុធបាន? ហើយប្រើបានក្នុងកម្រិតបែបណា?

ពិតណាស់ ការប្រើប្រាស់អាវុធ គឺត្រូវមានការអនុញ្ញាតត្រឹមត្រូវ ទាំងមន្ត្រីនគរបាល មន្ត្រីក្នុងក្របខណ្ឌ និងជនស៊ីវិល។ មាត្រា៥នៃច្បាប់ស្តីពី ការគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវ បានចែងថា ជនស៊ីវិលអាចប្រើប្រាស់កាំភ្លើង គ្រាប់បាញ់ និងគ្រឿងផ្ទុះបាន លុះត្រាតែកាំភ្លើង គ្រាប់បាញ់កំណត់សញ្ញា, កាំភ្លើង គ្រាប់បាញ់សម្រាប់សកម្មភាពកីឡា, កាំភ្លើងដែលបាញ់មិនបញ្ចូនក្បាលគ្រាប់ ឬគ្រាប់ប្រាយ, កាំភ្លើងបាញ់បញ្ជូនកាំជ្រួចលម្អ ឬកាំភ្លើងផ្ទុះស្នូរគ្មានក្បាលគ្រាប់សម្រាប់សម្តែងសិល្បៈ, គ្រឿងផ្ទុះសម្រាប់បម្រើសេវាកម្មសាធារណៈ និងវិស្វកម្មស៊ីវិល ឬសម្រាប់ផ្ទុះលម្អ។
រីឯ មាត្រា៦ បានចែងអនុញ្ញាតឱ្យតែក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិ មានក្លិប និងទីលានសម្រាប់ហាត់បាញ់ ដើម្បីហ្វឹកហ្វឺន ខណៈមាត្រា៧ចែងថា រាល់ការដាក់តាមខ្លួន កាន់កាប់ ទិញលក់ នាំចេញ នាំចូល ជួសជុលគ្រឿងផ្ទុះ និងគ្រាប់រំសេវគ្រប់ប្រភេទដល់កងកម្លាំងឯកសណ្ឋាន និងមន្ត្រី ត្រូវស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់នេះ។ ក៏ប៉ុន្តែ ជនបរទេសមិនត្រូវបានអនុញ្ញាតឱ្យកាន់កាប់ ឬប្រើប្រាស់អាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវគ្រប់ប្រភេទនៅកម្ពុជា។ នេះបើតាមមាត្រា៨ នៃច្បាប់ស្តីពី ការគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវ។

ចំណែក មាត្រា២០វិញ បានចែងច្បាស់ថា ជនណាដែលបំពាក់អាវុធតាមខ្លួន កាន់កាប់ ប្រើប្រាស់អាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវគ្រប់ប្រភេទដោយគ្មានការអនុញ្ញាត គឺត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ខែ ដល់២ឆ្នាំ និងពិន័យជាទឹកប្រាក់ ៥០ម៉ឺនរៀល ដល់២លានរៀល ដោយពុំទាន់គិតពីបទល្មើសព្រហ្មទណ្ឌផ្សេងទៀត។
ដោយឡែក មាត្រា២២ គឺបានចែងប្រាប់ថា មន្ត្រីដែលក្រសួងមានសមត្ថកិច្ចដែលប្រគល់ឱ្យចេញបណ្ណសម្គាល់សិទ្ធិប្រើប្រាស់អាវុធនេះ តែការផ្តល់បណ្ណសម្គាល់មិនត្រឹមត្រូវ ខុសសមត្ថកិច្ចរបស់ខ្លួន ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ២ឆ្នាំ ដល់៥ឆ្នាំ និងពិន័យជាទឹកប្រាក់ ៣លានរៀល ដល់៦លានរៀល។ ជនណាដែលមិនមែនជាសមត្ថកិច្ច ហើយចេញបណ្ណសម្គាល់សិទ្ធិប្រើប្រាស់អាវុធ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៥ ដល់៨ឆ្នាំ ពិន័យជាទឹកប្រាក់៤លានរៀល ដល់១០លានរៀល។ ជនណាដែលបន្លំធ្វើបណ្ណសម្គាល់សិទ្ធិប្រើប្រាស់ គឺត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៥ឆ្នាំ ដល់១០ឆ្នាំ។
សូមបញ្ជាក់ថា នៅក្នុងច្បាប់នេះ ចំពោះការចុះបញ្ជីគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងរំសេវគ្រប់ប្រភេទ គឺជាសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិ៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពលរដ្ធថៃ រត់ប្រសាចគ្នា ក្រោយបាក់ទំនប់បាវខ្សាច់ លិចក្រុងសុខោទ័យភ្លាមៗ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ចិន ច្រានចោលព័ត៌មានក្លែងក្លាយរបស់ថៃ ដែលថាខ្លួនផ្តល់អាវុធថ្មីដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេភូមិភាគ២ថៃ ចេញឃ្លិបថា នៅមានជីវិត តែវីដេអូដូចខុសប្រក្រតី និងចម្លែក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អាមេរិក អាចចាត់វិធានការលើថៃ បើរកឃើញថា ថៃ បំពានលក្ខខណ្ឌប្រើ F-16 វាយប្រហារកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
យោធាកម្ពុជាជួបអាមេរិកនៅកោះហាវ៉ៃស្របពេលដែលថៃឈ្លានពាន
-
សន្តិសុខសង្គម១ ថ្ងៃ ago
ទោះមានបទឈប់បាញ់ តែវរការពារព្រំដែនគោក ប្រចាំទិសសំឡូតនៅតែពង្រឹងជំហរការពារដែនអធិបតេយ្យភាព