Connect with us

ព័ត៌មានអន្ដរជាតិ

មួយឆ្នាំ ប្រជាជនថៃ ជាង១០លាននាក់ ធ្លាក់ខ្លួនឈឺ ដោយសារខ្យល់ពុល

បានផុស

នៅ

តាមរបាយការណ៍របស់ AFP ចេញផ្សាយនៅថ្ងៃពុធទី៦ខែមីនា, ប្រជាជនថៃជាង១០លាននាក់ បានធ្លាក់ខ្លួនឈឺជំងឺដែលជាប់ទាក់ទងនឹងខ្យល់ពុលក្នុងឆ្នាំ២០២៣។

(រូបថត៖ Thaiger)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិន្នន័យពីក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ (NESDC) កើតឡើងចំពេល គុណភាពខ្យល់របស់ប្រទេសថៃកាន់តែអាក្រក់ទៅៗ ដោយការដុតព្រៃយកដីធ្វើកសិកម្ម និងភ្លើងឆេះព្រៃ ជាពិសេសនៅភាគខាងជើងប្រទេស បានបង្កើតឲ្យមានផ្សែងអ័ព្ទដ៏គួរឲ្យភ័យខ្លាចនៅដើមឆ្នាំ២០២៤។

ត្រឹមដើមឆ្នាំនេះ គេបានឃើញមានការកើនឡើងនៃករណីជំងឺទាក់ទងនឹងការបំពុលបរិយាកាសរួចទៅហើយ បើធៀបនឹងឆ្នាំមុន ខណៈ​ AFP រាយការណ៍ថា ក្នុងរយៈពេល៩សប្តាហ៍ដំបូងនៃឆ្នាំ២០២៣ ប្រជាជនថៃ ដែលធ្លាក់ខ្លួនឈឺជំងឺទាក់ទងនឹងអាកាសធាតុមិនល្អមានចំនួន១.៣លាននាក់ បើធៀបនឹងដើមឆ្នាំ២០២៤នេះ តួលេខបានហក់ឡើងដល់១.៦លាននាក់ទៅហើយ។

ករណី​ទាំង​នោះ ​រួម​មាន​អ្នក​ដែល​មាន​ជំងឺ​រ៉ាំរ៉ៃ​ដូច​ជា មហារីក​សួត រលាក​ទងសួត ជំងឺហឺត និង​ជំងឺ​បេះដូង។

(រូបថត៖ Thaiger)

តាមរបាយការណ៍របស់ IQAir, ទីក្រុងមួយចំនួននៃភាគខាងជើងរបស់ប្រទេសថៃ ដូចជាឈៀងម៉ៃ ឈៀងរ៉ៃ និងឡាំប៉ាង បានជាប់ឈ្មោះស្ថិតក្នុងចំណោមទីក្រុង ដែលរងការបំពុលខ្លាំងបំផុតរបស់ពិភពលោក។

ស្របពេលជាមួយគ្នានោះដែរ NESDC និយាយថា ប្រទេសថៃ ត្រូវតែគិតគូរឲ្យខ្លាំងមែនទែន ចំពោះផលប៉ះពាល់នៃកំហាប់ភាគល្អិត PM2.5 លើសុខភាពសាធារណៈ។

(រូបថត៖ EPA)

PM 2.5 គឺជាកំហាប់តូចៗ ដែលមានអង្កត់ផ្ចិត២.៥មីក្រូម៉ែត្រ ឬតូចជាងនេះ ដែលអាចជ្រៀតចូលទៅក្នុងចរន្តឈាម ឬសូម្បីតែសួត ហើយការប៉ះពាល់ធាតុបំពុលទាំងនេះ អាចបណ្តាលឲ្យរលាកនិងរមាស់ក្នុងភ្នែក និងស្បែក ក៏ដូចជាក្អក និងតឹងទ្រូងផងដែរ។

ពាក់ព័ន្ធបញ្ហានេះ ការសិក្សារបស់ Rocket Media Lab ដែលប្រមូលទិន្នន័យពីគេហទំព័រសន្ទស្សន៍គុណភាពខ្យល់ពិភពលោក កាលពីឆ្នាំមុន បានបង្ហាញថា អ្នកក្រុងបាងកក រស់នៅជាមួយគុណភាពខ្យល់ល្អបានត្រឹម៣១ថ្ងៃប៉ុណ្ណោះ ពេញមួយឆ្នាំ២០២៣។

(រូបថត៖ AP)

តាមទិន្នន័យដែលផ្សាយដោយ Nation កាលពីថ្ងៃសុក្រទី១៦ខែកុម្ភៈ, ថ្ងៃមានខ្យល់ល្អ (ស្ថិតនៅកម្រិតពណ៌បៃតង) កាលពីឆ្នាំមុនគឺធ្លាក់ចុះ៨,៥២% បើធៀបទៅនឹងឆ្នាំ២០២២ ដែលកាលនោះមាន៤៩ថ្ងៃ។

ស្របពេលជាមួយគ្នានោះដែរ Rocket Media Lab បានចង្អុលបង្ហាញថា មេសា គឺជាខែមានខ្យល់អាកាសអាក្រក់បំផុតទាំងក្នុងឆ្នាំ២០២៣និងឆ្នាំ២០២២ ពោលគឺកម្រិតកំហាប់ភាគល្អិត PM2.5 ជាមធ្យមប្រចាំខែនេះ បានឈានដល់១១៥.៤៧មីក្រូក្រាមក្នុងមួយម៉ែត្រគូប លើសពីកម្រិតស្តង់ដារសុវត្ថិភាពរបស់ប្រទេសថៃ ដែលកំណត់ត្រឹម ៣៧.៥មីក្រូក្រាមក្នុងមួយម៉ែត្រគូប៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ពេញមួយឆ្នាំមុន អ្នកក្រុងបាងកក ដកដង្ហើមជាមួយខ្យល់អាកាសល្អ បានត្រឹម៣១ថ្ងៃប៉ុណ្ណោះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
បច្ចេកវិទ្យា៤ ម៉ោង មុន

ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង

ព័ត៌មានជាតិ៧ ម៉ោង មុន

អភិបាលខេត្តក្រចេះ ៖ ការចូលរួមបរិច្ចាគធនធានពីពលរដ្ឋគ្រប់ទិសទី ជាថាមពលផ្តល់កម្លាំងចិត្តកងទ័ព

សេដ្ឋកិច្ច៧ ម៉ោង មុន

រដ្ឋមន្ត្រីកសិកម្ម ណែនាំឱ្យកសិករភ្នំគូលែន សិក្សាលទ្ធភាពចិញ្ចឹមមាន់ស្រែ និងជ្រូក ដែលកំពុងមានតម្រូវការ

ព័ត៌មានជាតិ៨ ម៉ោង មុន

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ព្រះសង្ឃ និងមន្ត្រីរាជការចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ក៏ដូចជាវិស័យព្រះពុទ្ធសាសនា ដែលជាដួងព្រលឹងជាតិ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

Sokha Hotels

ព័ត៌មានពេញនិយម