ព័ត៌មានអន្ដរជាតិ
សង្គ្រាមលោកលើកទី៣នឹងផ្ទុះ បើណាតូ បញ្ជូនទ័ពទៅអ៊ុយក្រែន
តាមការចុះផ្សាយរបស់ Reuters នៅថ្ងៃអាទិត្យទី១៧ខែមីនា រដ្ឋមន្ត្រីការបរទេសអ៊ីតាលី លោក Antonio Tajani និយាយថា ការដាក់ពង្រាយកងទ័ពណាតូ ដឹកនាំដោយសហរដ្ឋអាមេរិក ទៅសមរភូមិក្នុងប្រទេសអ៊ុយក្រែន អាចបណ្តាលឲ្យមានជម្លោះទ្រង់ទ្រាយធំជាសកល រហូតឈានដល់សង្គ្រាមលោកលើកទី៣។

ក្នុងអំឡុងបទសម្ភាសខាងក្រៅកម្មវិធី LetExpo នៅទីក្រុង Verona លោក Tajani បានបញ្ជាក់ច្បាស់ៗ ប្រឆាំងនឹងគំនិតដាក់ពង្រាយកងទ័ពណាតូនៅក្នុងប្រទេសអ៊ុយក្រែន ដោយនិយាយថា “ខ្ញុំគិតថា ណាតូ មិនគួរចូលអ៊ុយក្រែនទេ វានឹងក្លាយជាកំហុសមួយ។ យើងត្រូវជួយអ៊ុយក្រែនការពារខ្លួន ប៉ុន្តែការចូលទៅទីនោះដើម្បីធ្វើសង្រ្គាមប្រឆាំងរុស្ស៊ី មានន័យថា ប្រថុយប្រថានបង្កសង្រ្គាមលោកលើកទីបី ពេកហើយ”។
ស្របពេលជាមួយគ្នានោះ លោក Tajani ក៏បានច្រានចោលនូវលទ្ធភាពបញ្ជូនកងទ័ពអ៊ីតាលី ទៅអ៊ុយក្រែនដែរ។

ការព្រមានរបស់រដ្ឋមន្ត្រីការបរទេសអ៊ីតាលីរូបនេះ កើតឡើងបន្ទាប់ពីប្រធានាធិបតីបារាំងលោក Emmanuel Macron លើកឡើងជាថ្មីម្តងទៀត នូវប្រធានបទនៃការបញ្ជូនទ័ពលោកខាងលិចទៅអ៊ុយក្រែន ក្នុងបទសម្ភាសថ្មីជាមួយទូរទស្សន៍ TF2 និង France 2។
ពេលនោះ លោក Macron បានហៅរុស្ស៊ីចំៗថា ជា “សត្រូវ” របស់បារាំង ប៉ុន្តែអះអាងថា ទីក្រុងប៉ារីស មិនធ្វើសង្រ្គាមជាមួយទីក្រុងមូស្គូទេ គ្រាន់តែគាំទ្រទីក្រុងកៀវ ក្នុងជម្លោះប៉ុណ្ណោះ។

ការព្រមានរបស់រដ្ឋមន្ត្រីការបរទេសអ៊ីតាលី ក៏កើតឡើងផងដែរបន្ទាប់ពី រដ្ឋមន្ត្រីការបរទេសប៉ូឡូញ និយាយថា ទាហានអង្គការណាតូ ពិតជាមានវត្តមាននៅក្នុងប្រទេសអ៊ុយក្រែនមែន គ្រាន់តែមិនបញ្ជាក់ថាតើនោះជាទ័ពនៃរដ្ឋជាសមាជិកមួយណាប៉ុណ្ណោះ។
លោក Radoslaw Sikorski ថ្លែងក្នុងព្រឹត្តិការណ៍ខួបលើកទី២៥ដែលទីក្រុងវ៉ាសូវី ចូលរួមជាមួយអង្គការណាតូថា “ទាហានមកពីបណ្តាប្រទេសណាតូ ពិតជាមានវត្តមាននៅក្នុងប្រទេសអ៊ុយក្រែនមែន។ ខ្ញុំចង់អរគុណអ្នកតំណាងនៃប្រទេសនោះ ដែលហ៊ានប្រថុយនឹងហានិភ័យ”។ លោកមិនសំដៅទៅចំឈ្មោះប្រទេសនោះឡើយ ដោយអះអាងថា “មិនដូចអ្នកនយោបាយអឺរ៉ុបផ្សេងទៀតទេ ខ្ញុំនឹងមិនបង្ហាញរឿងនេះឡើយ”។

យ៉ាងណា សហរដ្ឋអាមេរិក អាល្លឺម៉ង់ អង់គ្លេស ប៉ូឡូញ សាធារណរដ្ឋឆែក និងបណ្តាប្រទេសអឺរ៉ុបជាច្រើនទៀត បានប្រកាសថា ពួកគេគ្មានគម្រោងបញ្ជូនទ័ពទៅអ៊ុយក្រែនឡើយ ព្រោះមិនចង់ឲ្យកងកម្លាំងរបស់ពួកគេ ចូលរួមដោយផ្ទាល់នៅក្នុងសង្រ្គាម ហើយក៏មិនចង់ឲ្យមានការប៉ះទង្គិចដោយផ្ទាល់ជាមួយរុស្ស៊ី ដែលជាប្រទេសមានអាវុធនុយក្លេអ៊ែរដែរ។
វិមានក្រឹមឡាំងក៏ធ្លាប់ព្រមានដែរថា ប្រសិនបើលោកខាងលិច បញ្ជូនទ័ពទៅអ៊ុយក្រែនមែន ពួកគេច្បាស់ជាប្រថុយ បង្កឲ្យមានការប្រឈមមុខដាក់គ្នាដោយផ្ទាល់មិនអាចចៀសបានរវាងណាតូ និងរុស្ស៊ីហើយ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ប៉ូឡូញ ទទួលស្គាល់ថា ទ័ពណាតូ ពិតជាមាន នៅអ៊ុយក្រែន មែន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


