ព័ត៌មានអន្ដរជាតិ
មិនគួរឲ្យជឿ! រកឃើញ ភ្នំភ្លើងដ៏ធំមហិមា សំងំលាក់ខ្លួនលើភពអង្គារ
ជារឿងនឹកស្មានមិនដល់ដែលភ្នំភ្លើងសកម្មដ៏ធំមហិមា មានកម្ពស់ខ្ពស់ជាងភ្នំ Everest ត្រូវបានគេរកឃើញនៅលើភពអង្គារ បន្ទាប់ពីលាក់ខ្លួន អស់រយៈពេលជាច្រើនទសវត្សរ៍ ហើយក្រុមអ្នកវិទ្យាសាស្ត្រសង្ឃឹមថា តំបន់សម្បូររ៉ែរបស់វា អាចអំណោយផលដល់ជីវិតនៅលើភពក្រហមទៀតផង។

ភ្នំភ្លើងមួយនេះ ត្រូវបានក្រុមអ្នកវិទ្យាសាស្រ្តរកឃើញនៅភាគខាងកើតនៃតំបន់ Tharis ភពអង្គារ ជិតខ្សែអេក្វាទ័ររបស់ភពផែនដី ហើយឲ្យឈ្មោះបណ្តោះអាសន្នថា “ភ្នំ Noctis”។
Noctis មានទទឹងជាង៤៥០គីឡូម៉ែត្រ និងកម្ពស់ជាង ៩ ០០០ម៉ែត្រ ជាហេតុធ្វើឲ្យវា ខ្ពស់ជាងភ្នំ Everest ដល់ទៅពីរបីរយម៉ែត្រឯណោះ។

តាមពិតទៅ យានអវកាសរបស់អង្គការណាសា ក៏ធ្លាប់ប្រទះភ្នំភ្លើងនេះដែរ អំឡុងពេលធ្វើដំណើរជុំវិញគន្លងផែនដីក្នុងឆ្នាំ១៩៧១ ប៉ុន្តែទើបតែពេលនេះប៉ុណ្ណោះ ដែលភ្នំភ្លើងត្រូវបានមើលឃើញច្បាស់ ដោយសារតែវាសឹកខ្លាំងទៅៗ បង្ហាញរូបច្បាស់ជាងមុន។
តាមការបញ្ជាក់ពីក្រុមអ្នកវិទ្យាសាស្រ្ត ទំហំរបស់ភ្នំភ្លើងនិងប្រវត្តិនៃការវិវឌ្ឍដ៏ស្មុគស្មាញរបស់វាបង្ហាញថា ភ្នំនេះ មានសកម្មភាពជាយូរយាំងណាស់មកហើយ។ ពួកគេក៏ជឿដែរថា អាចមានផ្ទាំងទឹកកក កប់នៅខាងក្រោមភ្នំភ្លើងនោះទៀតផង ដែលនេះអាចផ្តល់ព័ត៌មានថ្មី អំពីការវិវឌ្ឍរបស់ភពអង្គារទៅតាមពេលវេលា។

អ្នកដឹកនាំការសិក្សា គឺបណ្ឌិត Pascal Lee ដែលជាអ្នកវិទ្យាសាស្ត្រភពផែនដីនៅវិទ្យាស្ថាន SETI និងវិទ្យាស្ថានភពអង្គារបានឲ្យដឹងថា ភ្នំភ្លើងយក្សរួមបញ្ចូលគ្នានិងផ្ទាំងទឹកកក គឺមានសារៈសំខាន់ណាស់ ព្រោះវាចង្អុលទៅទីតាំងថ្មីគួឲ្យចាប់អារម្មណ៍ ដើម្បីសិក្សាពីការវិវឌ្ឍភូមិសាស្ត្ររបស់ភពអង្គារ តាមរយៈពេលវេលា ការស្វែងរកសញ្ញាជីវិតនិងរុករកជាមួយមនុស្សយន្ត ក៏ដូចជាមនុស្សលោកនាពេលអនាគត។
សូមបញ្ជាក់ថា អ្នកវិទ្យាសាស្ត្របានលាតត្រដាងពីការរកឃើញនេះ ក្នុងអំឡុងសន្និសីទវិទ្យាសាស្រ្តព្រះចន្ទនិងភពផែនដីលើកទី៥៥ ដែលធ្វើឡើងនៅរដ្ឋតិចសាស់ កាលពីពាក់កណ្តាលសប្តាហ៍៕
អត្ថបទ៖ សុខ សុវណ្ណ
អត្ថបទ៖ ណាសា រកឃើញភពថ្មី អាចរស់នៅបាន ស្ថិតមិនឆ្ងាយប៉ុន្មាន ពីផែនដី
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត
-
កីឡា៦ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


