ព័ត៌មានជាតិ
កម្ពុជា ប្រារព្ធទិវាអន្តរជាតិយល់ដឹងអំពីមីនដេីម្បីរំលឹកពីកាតព្វកិច្ចរួម និងការប្តេជ្ញាចិត្តជាសកលក្នុងការដោះស្រាយបញ្ហាប្រឈមដោយសារមីន
ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ តាងនាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ អញ្ជើញចូលរួមក្នុងពិធីអបអរសាទរទិវាអន្តរជាតិយល់ដឹងអំពីមីន ៤ មេសា ឆ្នាំ២០២៤ ដែលពិធីនេះបានប្រារព្ធធ្វើឡើងក្នុងខេត្តសៀមរាប និងមានការចូលរួមពីតំណាងស្ថានទូតប្រចាំកម្ពុជា តំណាងដៃគូអភិវឌ្ឍន៍ ប្រតិបត្តិករជាតិ-អន្តរជាតិ វិស័យឯកជន និងភាគីពាក់ព័ន្ធដទៃទៀត។

ទិវាអន្តរជាតិយល់ដឹងអំពីមីន បានប្រព្រឹត្តិទៅក្រោមប្រធានបទ “ការពារជីវិត កសាងសន្តិភាព” ក្នុងគោលបំណងរំលឹកអំពីសារសំខាន់ និងលើកកម្ពស់ការយល់ដឹងអំពីការគំរាមដែលបង្កឡើងដោយគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម មកលើប្រជាជនស្លូតត្រង់នៅទូទាំងពិភពលោក។
ពិធីនេះ មានការចូលរួមផ្តល់នូវចំណាប់អារម្មណ៍ពីឯកអគ្គរដ្ឋទូតឡាវប្រចាំកម្ពុជា តំណាងស្ថានទូតចិន ស្ថានទូតជប៉ុន ស្ថានទូតហ្វីលីពីន ស្ថានទូតអាមេរិក ស្ថានទូតបារាំង ទីភ្នាក់ងារស្វីសសម្រាប់ការអភវិឌ្ឍន៍ កម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP) និងតំណាងសមាគម TAFTAC ដែលបានបង្ហាញពីតាំងចិត្ត និងឆន្ទះក្នុងការរួមចំណែកដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ក៏ដូចជាកិច្ចសង្រ្គោះជនរងគ្រោះ ផងដែរ។

ក្នុងសុន្ទរកថារបស់លោកបណ្ឌិត លី ធុជ បានលើកឡើងថា គ្រាប់មីននៅតែបន្តគំរាមកំហែងដល់អាយុជីវិត រារាំងការអភិវឌ្ឍន៍ និងរំខានដល់សន្តិភាព ព្រមទាំងជារបាំងដល់ការរីកចម្រើននៃសហគមន៍ និងការរស់ឡើងវិញនៃប្រជាជាតិ ហើយការប្រារព្ធទិវាអន្តរជាតិនេះ គឺជាការរំលឹកពីកាតព្វកិច្ចរួម ដើម្បីការពារក្តីសុបិនរបស់មនុស្សជំនាន់ក្រោយអាចរស់នៅប្រកបដោយសុវត្ថិភាព តាមរយៈការប្តេជ្ញាចិត្តរួមដើម្បីធានាឱ្យពិភពលោកគ្មានការគំរាមដែលបណ្តាលមកពីគ្រាប់មីន។ ជាមួយគ្នានេះ ការប្រារព្ធទិវាអន្តរជាតិនេះ បង្កប់នូវស្មារតីនៃសាមគ្គីភាព និងក្តីមេត្តាជាសកល ដើម្បីរួមចំណែកដល់សកម្មភាពមនុស្សធម៌ និងឆ្លើយតបគ្រប់ជ្រុងជ្រោយរបស់សហគមន៍អន្តរជាតិលើបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។

ដោយឡែក កម្ពុជា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បាននាំឱ្យប្រទេសកម្ពុជាទទួលបានជោគជ័យក្នុងការដោះស្រាយបញ្ហាប្រឈមដែលបង្កឡើងដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។ កម្ពុជាក្នុងនាមជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានបង្ហាញពីគំរូនៃការតស៊ូជាសកលប្រឆាំងនឹងការគំរាមកំហែងនៃគ្រាប់មីន។ កិច្ចប្រជុំកំពូលសៀមរាប-អង្គរ មិនមែនគ្រាន់តែជាកិច្ចប្រជុំប៉ុណ្ណោះទេ វាគឺជាសញ្ញានៃក្តីសង្ឃឹម ដែលបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នាសម្រាប់ពិភពលោកមួយប្រកបដោយសុវត្ថិភាព និងទាមទារឱ្យមានកិច្ចខិតខំប្រឹងប្រែង-សាមគ្គីភាពអន្តរជាតិ ការច្នៃប្រឌិតបច្ចេកវិទ្យា និងការដោះស្រាយរួមគ្នា ដើម្បីបោះជំហានឆ្ពោះទៅរកសន្តិភាព ដែលជាពិភពលោកគ្មានការគំរាមកំហែងពីគ្រាប់មីន៕






-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


