Connect with us

ជីវិតកម្សាន្ដ

Gong Yoo និង Song Hye Kyo អាចនឹងលេចមុខសម្ដែងភាពយន្តរួមគ្នា

បានផុស

នៅ

កាលពីរសៀលថ្ងៃទី ២៤ ខែមេសា ប្រព័ន្ធផ្សព្វផ្សាយកូរ៉េភ្លាមៗបានរាយការណ៍ថា តារាសម្តែង Gong Yoo បានទទួលការអញ្ជើញឲ្យសម្តែងក្នុងការងារថ្មីដោយអ្នកនិពន្ធរឿង Noh Hee Kyung ហើយបច្ចុប្បន្នកំពុងពិចារណាចូលរួម។

ក្រោយមក កាលពីដើមខែមេសា Song Hye Kyo ក៏បានបញ្ជាក់ផងដែរថា នាងកំពុងស្ថិតក្នុងដំណាក់កាលពិភាក្សាអំពីគម្រោងនេះដូចគ្នា។ ប្រសិនបើទទួលយក នេះនឹងក្លាយជាការសហការលើកទីបីរបស់ Song Hye Kyo ជាមួយអ្នកនិពន្ធរឿង Noh បន្ទាប់ពីរឿង The World They Live In (សម្តែងជាមួយ Hyun Bin) និងរឿង That Winter The Wind blows (សម្តែងជាមួយ Jo In Sung)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្នាដៃ​ថ្មី​របស់អ្នកនិពន្ធ Noh Hee Kyung នឹង​បង្ហាញ​ពី​ឈុត​ឆាក​ជីវិត​ពិត​របស់​បុគ្គល​ក្នុង​វិស័យ​ផ្សាយ។ គម្រោងនេះបានចាប់យកចំណង់ចំណូលចិត្តរបស់អ្នកដែលបានរស់នៅតាមរយៈប្រវត្តិសាស្រ្តដ៏ច្របូកច្របល់ នៃកំណើតនៃការកម្សាន្តកូរ៉េខាងត្បូង។

បច្ចុប្បន្ននេះ ឈ្មោះផ្លូវការនៃគម្រោងរបស់លោកស្រី Noh Hee Kyung មិនត្រូវបានបញ្ចេញទេ ប៉ុន្តែទស្សនិកជនមានការរំពឹងទុកខ្ពស់សម្រាប់ការជួបជុំគ្នាឡើងវិញរបស់ Song Hye Kyo និងអ្នកនិពន្ធរឿងស្រីរូបនេះ​ បន្ទាប់ពីជាងមួយទសវត្សរ៍មកហើយ។ ទន្ទឹមនឹងនោះ ប្រសិនបើតារាសម្ដែង Gong Yoo យល់ព្រម រឿងនេះត្រូវបានគេរំពឹងថានឹងក្លាយជាតួឯកទូរទស្សន៍នាពេលខាងមុខនេះផងដែរ។

សម្រាប់ Gong Yoo គឺជាតារាប្រុសលេចធ្លោមនៅកូរ៉េ ហើយថែមទាំងត្រូវបានគេដាក់រហស្សនាមថា ពូដែលទាក់ទាញជាងគេ​ បើទោះជាមានវ័យ ៤០ ឆ្នាំក៏ដោយ ក៏ភាពទាក់ទាញរបស់លោកមិនថមថយ ថែមទាំងទាក់ទាញបុរសសង្ហារៗទៀត។ ការបង្ហាញខ្លួនក្នុងរឿងណាមួយ ធ្វើឲ្យរឿងនោះក្លាយជាភាពយន្តរកចំណូលបានច្រើន។​ ពិតណាស់ក្រៅពីសមត្ថភាពសម្តែងកំពូល រូបរាងសង្ហារបស់ Gong Yoo គឺជាកត្តាដែលបង្កើតការទាក់ទាញខ្លាំងអាចបដិសេធបាន។

លើសពីនេះ មិនមែនគ្រប់គ្នាសុទ្ធតែដឹងការពិតថា Gong Yoo គឺជាតួសម្តែងដែលដំបូងឡើយ ត្រូវបានគេកំណត់គោលដៅសម្រាប់តួឯកប្រុសក្នុងរឿង Descendants of the Sun ។ អាស្រ័យហេតុនេះ តួអង្គ Captain Yoo Shi Jin ពីដំបូងគឺសំដៅលើតារាផ្សេងទៀត មិនមែន Song Joong Ki ទេ។ នៅពេលនោះ ក្រុមការងារផលិតមានការរំពឹងទុកថា Gong Yoo, Won Bin, Jo In Sung ឬ Lee Min Ho នឹងទទួលតួនាទីនេះ។

បន្ទាប់ពីមុខទាំងនេះបានច្រានចោលគម្រោងដោយសារតែមមាញឹករបស់ពួកគេ Song Joong Ki បានក្លាយជាជម្រើសបន្ទាប់សម្រាប់តួនាទីក្នុងរឿង Descendants of the Sun ។ នេះ​ក៏​ជា​ឱកាស​ដែល​នាំ​ឲ្យ​តារា​សម្ដែង​រូបនេះល្បីល្បាញខ្លាំង។ ទស្សនិកជនជាច្រើនថែមទាំងនិយាយលេងថាជា Gong Yoo បានបង្កើតការផ្គូផ្គងសម្រាប់គូស្នេហ៍ Song Hye Kyo និង Song Joong Ki ទោះបីជាអ្នកទាំងពីរ ដើរផ្លូវបំបែកបន្ទាប់ពីរៀបការរួចហើយក្ដី៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ប្រធាន Samsung ក្លាយជាអ្នកមានបំផុតក្នុងប្រទេសកូរ៉េ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន Daejoo KC Group ប្ដេជ្ញាចិត្តក្នុងការរួមចំណែកពង្រីកទំនាក់ទំនងពាណិជ្ជកម្មរវាងកូរ៉េ-កម្ពុជាឱ្យកាន់តែរីកចម្រើន

ព័ត៌មានជាតិ២ ម៉ោង មុន

លោក នេត្រ ភក្ត្រា ៖ សេវាសាធារណៈជាផ្នែកមួយយ៉ាងសំខាន់ក្នុងការបម្រើប្រជាពលរដ្ឋរបស់រដ្ឋបាលឃុំ និងស្រុក

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រី និង​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ខេត្តកោះកុង ស្វែងយល់​ពី​ការទប់ស្កាត់ និង​ថែទាំ​សុខភាព​បឋម​

ព័ត៌មានជាតិ៥ ម៉ោង មុន

ហេតុអ្វី ស្រុកវាលវែង ជាតំបន់ទេសចរណ៍ទាក់ទាញបំផុត របស់ខេត្តពោធិ៍សាត់?

ព័ត៌មានជាតិ៥ ម៉ោង មុន

មេ Booyoung Khmer II Co.,Ltd.៖ ការវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា គឺមិនមែនដើម្បីប្រាក់តែចំណេញឡើយ

សន្តិសុខសង្គម១២ ម៉ោង មុន

តែងតាំងលោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ជាស្នងការខេត្តកំពង់ស្ពឺ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

លោក ហ្សេលេនស្គី បន្ទោសពិភពលោកទាំងមូល ចំពោះបរាជ័យរបស់ខ្លួននៅ Kharkov

ព័ត៌មានជាតិ១២ ម៉ោង មុន

ប្រឡងសិស្សពូកែ ឆ្នាំនេះ បេក្ខជនមកពីខេត្តជាប់ច្រើនលើសលប់ជាង​បេក្ខជននៅភ្នំពេញ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

៤ ឆ្នាំទៀតក្រុមហ៊ុនអវកាស ចិន ចាប់ផ្ដើមដឹកអ្នកទេសចរទៅលេងទីលំហ សំបុត្រក្នុងម្នាក់ជាង ៤១ ម៉ឺនដុល្លារ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ក្រសួងអប់រំ កំពុងសិក្សាករណីសិស្សវិទ្យាល័យហ៊ុនសែនវាលរេញ ២នាក់ត្រូវដកមិនឲ្យប្រឡងថ្នាក់ជាតិ និងបាក់ឌុប៣ឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម