ព័ត៌មានជាតិ
ក្រោយបាញ់បោះសេរី មន្ត្រីយោធាម្នាក់ ត្រូវបាន លុបឈ្មោះចេញពីក្របខ័ណ្ឌ
មន្ត្រីយោធាម្នាក់ មានឋានន្តរស័ក្តិវរសេនីយ៍ត្រី (ស័ក្តិបួន) ត្រូវបានរដ្ឋមន្ត្រីក្រសួងការពារជាតិ លោកនាយឧត្តមសេនីយ៍ ទៀ សីហា សម្រេចលុបឈ្មោះចេញពីក្របខ័ណ្ឌនៃកងយោធពលខេមរភូមិន្ទ។

ប្រកាសរបស់លោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ ចុះថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ បានសម្រេចប្រកាសលុបឈ្មោះនាយទាហានចេញពីក្របខ័ណ្ឌនៃកងយោធពលខេមរភូមិន្ទចំពោះវរសេនីយ៍ត្រី ផាត ផានណូ អត្តលេខ ០៦៩៣០១ ជំនួយការនាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិ។
ការបណ្ដេញចេញមន្ត្រីយោធារូបនេះ ត្រូវបានក្រសួងការពារជាតិ បញ្ជាក់ថា ល្មើសនឹងច្បាប់ស្ដីពីលក្ខន្តិកៈទូទៅចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ។ មែនទែន វរសេនីយ៍ត្រី ផាត ផានណូ បានប្រើកាំភ្លើងបាញ់បោះសេរី កាលពីយប់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ ហើយក៏ត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា ឃាត់ខ្លួនបាន រួចប្រគល់ឱ្យកម្លាំងកងរាជអាវុធហត្ថខណ្ឌ ចាត់ការបន្ត៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានជាតិ១៦ ម៉ោង ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន