ព័ត៌មានអន្ដរជាតិ
លោក Duterte ចុះហត្ថលេខាលើច្បាប់ផ្ដល់សំណងដល់ក្រុមហ៊ុនវ៉ាក់សាំង បើការចាក់មានប្រតិកម្ម
ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte កាលពីថ្ងៃសុក្រ ទី២៦ ខែកុម្ភៈ បានចុះហត្ថលេខាលើច្បាប់មួយដែលផ្តល់សំណងដល់ក្រុមហ៊ុនផលិតវ៉ាក់សាំង ប្រសិនបើការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ របស់ពួកគេបណ្តាលឲ្យមានផលប៉ះពាល់មិនល្អ ពោលប៉ុន្មានថ្ងៃមុនប្រទេសចាប់ផ្តើមយុទ្ធនាការចាក់ថ្នាំបង្ការរោគ ។
ទោះបីជាស្ថិតក្នុងចំណោមប្រទេសមួយដែលមានករណីឆ្លងជំងឺកូវីដ ១៩ ច្រើនបំផុតនៅក្នុងទ្វីបអាស៊ីក៏ដោយ ប៉ុន្តែហ្វីលីពីនជាប្រទេសអាស៊ីចុងក្រោយបង្អស់ដែលបានទទួលវ៉ាក់សាំងកញ្ចប់ដំបូង ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ការិយាល័យប្រធានាធិបតីបាននិយាយថា ច្បាប់នេះនឹងតាមដានយ៉ាងរហ័សនូវការទិញ និងការចាក់វ៉ាក់សាំង ។ ច្បាប់នេះគ្របដណ្តប់ការបង្កើតមូលនិធិសំណងចំនួន ៥០០ លានប៉េសូ (១០.២៦ លានដុល្លារអាមេរិក) ដើម្បីទូទាត់សំណងសម្រាប់ផលប៉ះពាល់ធ្ងន់ធ្ងរដែលបណ្តាលមកពីការប្រើប្រាស់បន្ទាន់របស់ដូសនៃវ៉ាក់សាំង ។
អវត្តមាននៃកម្មវិធីសំណងបានពន្យារពេលការផ្តល់វ៉ាក់សាំងក្រុមហ៊ុន Pfizer-BioNTech ចំនួន ១១៧,០០០ ដូសដែលបានបរិច្ចាគតាមរយៈកម្មវិធី COVAX ខណៈរដ្ឋាភិបាលបានគ្រោងនឹងប្រើដូសទាំងនោះដើម្បីចាប់ផ្តើមចាក់វ៉ាក់សាំងនៅពាក់កណ្តាលខែកុម្ភៈ ។
ទន្ទឹមនោះប្រទេសហ្វីលីពីននឹងផ្តល់ការចាក់វ៉ាក់សាំង Sinovac Biotech ចំនួន ៦០០,០០០ ដូសដែលបានផ្តល់ដោយប្រទេសចិននៅថ្ងៃអាទិត្យដែលអនុញ្ញាតឲ្យប្រទេសអាស៊ីអាគ្នេយ៍មួយនេះចាប់ផ្តើមចាក់ថ្នាំបង្ការដល់បុគ្គលិកសុខាភិបាល និងទាហាន ។
បន្ថែមពីនេះប្រទេសហ្វីលីពីនក៏កំពុងចរចាលើកិច្ចព្រមព្រៀងផ្គត់ផ្គង់ជាមួយក្រុមហ៊ុនផលិតចំនួន ៧ ផ្សេងទៀតសម្រាប់វ៉ាក់សាំងជំងឺកូវីដ១៩ ចំនួន ១៤៨ លានដូស ដូច្នេះវាអាចចាក់ដល់មនុស្សពេញវ័យចំនួន ៧០ លាននាក់ឬ ២ ភាគ ៣ នៃប្រជាជនជាង ១០៨ លាននាក់ ។
គួរបញ្ជាក់ថា គិតត្រឹមពេលនេះប្រទេសហ្វីលីពីនមានករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ៥៧១,៣២៧ ករណី និងមានអ្នកស្លាប់ចំនួន ១២,២៤៧ នាក់ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA
ចុចអាន ៖ ហ្វីលីពីនស្នើដោះដូរគិលានុបដ្ឋាយិកាជាមួយនឹងវ៉ាក់សាំងកូវីដ
ចុចអាន ៖ ហ្វីលីពីនចាក់វ៉ាក់សាំងកូវីដដល់កងទ័ព និងរដ្ឋមន្ត្រី មុនការអនុម័តប្រើប្រាស់
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង