ព័ត៌មានជាតិ
មន្រ្តីនគរបាលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យទទួលបានថវិកាជាង១២លានរៀលពីនាយឧត្តមសេនីយ៍ ស ថេត
ដោយមើលឃើញពីទុក្ខលំបាក និងជីវភាពខ្វះខាតរបស់មន្រ្តីនគរបាលជាតិ និងដោយមានការឯកភាពពីឧត្តមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច និងឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលការងារដឹកនាំមន្ទីរប្រឆាំងគ្រឿងញៀន នៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន បានចាត់លោកវរសេនីយ៍ឯក សាន់ ដេត នាយការិយាល័យបច្ចេកទេស នៃមន្ទីរប្រឆាំងគ្រឿងញៀន នាំយកថវិកាចំនួន ១២.៥០០.០០០រៀល ដែលជាអំណោយដ៏ថ្លៃថ្លារបស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ជូនលោកអនុសេនីយ៍ទោ ឡុង គំនិត ឋាន: នាយរងផ្នែក នៃការិយាល័យបច្ចេកទេស ដែលកំពុងសម្រាកព្យាបាលជំងឺមហារីក (ចាក់គីមី ) នៅមន្ទីរពេទ្យរុស្សី។
ក្នុងឱកាសនោះដែរ លោកអនុសេនីយ៍ទោ ឡុង គំនិត និងក្រុមគ្រួសារ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឧត្តមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច និង ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលការងារដឹកនាំមន្ទីរប្រឆាំងគ្រឿងញៀន និងឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់គិតគូអំពីសុខទុក្ខរបស់មន្ត្រីក្រោមឱវាទ ដែលកំពុងមានជំងឺសម្រាកព្យាបាលនៅមន្ទីរពេទ្យឬនៅគេហដ្ឋាន៕
អត្ថបទ៖ ម៉េង







-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


