ព័ត៌មានអន្ដរជាតិ
ភ្លើងឆេះព្រៃរាប់រយកន្លែងនៅកាណាដា បង្ខំឲ្យជម្លៀសមនុស្សរាប់ម៉ឺននាក់ ចេញពីតំបន់ឧទ្យានជាតិធំបំផុត
ភ្លើងឆេះព្រៃជាច្រើនកន្លែងនៅក្នុងឧទ្យានជាតិដ៏ធំបំផុតនៅតំបន់ Rockies ប្រទេសកាណាដា បានបង្ខំឲ្យជម្លៀសភ្ញៀវទេសចរ និងអ្នកស្រុករហូតដល់២៥០០០នាក់ បន្ទាប់ពីការប្រកាសអាសន្នរបស់រដ្ឋាភិបាល ខណៈដែលមហន្តរាយនេះកើតឡើងអំឡុងពេលទេសចរណ៍ដ៏មមាញឹកបំផុតក្នុងឆ្នាំនេះ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារពត៌មាន AP នៅថ្ងៃទី២៤ខែកក្កដានេះ។

ភ្លើងឆេះព្រៃរាប់រយទីតាំងផ្សេងៗគ្នាកំពុងឆេះដ៏ក្តៅគគុកនៅភាគខាងលិចប្រទេសកាណាដានៅក្នុងរដ្ឋ Alberta បង្ខំឲ្យភ្ញៀវទេសចរប្រមាណ ៤៧០០នាក់និងអ្នកស្រុក ៧៥០០ នាក់ផ្សេងទៀត ភៀសខ្លួនចេញពីសហគមន៍ដាច់ស្រយាលមួយ នៃឧទ្យានជាតិ Jasper ខណៈភ្លើងឆេះព្រៃប្រហែល១៧០កន្លែងកំពុងឆេះពាសពេញរដ្ឋនេះ។
ចំណែកនៅភាគខាងលិចរដ្ឋ British Columbia ក៏មានភ្លើងឆេះព្រៃជាង៣០០ទីតាំងបានកំពុងឆាបឆេះផងដែរ។ ភ្លើងទាំងនេះបានកាត់ផ្តាច់ផ្លូវហាយវ៉េ និងបង្ខំឲ្យមានការបិតផ្លូវមួយចំនួន។ ដើម្បីឆ្លើយតបនឹងបញ្ហានេះ មជ្ឈមណ្ឌលទទួលភ្ញៀវទេសចរត្រូវបានបង្កើតឡើងជំនួសវិញនៅតំបន់ Grande Prairie និង Calgary ក្នុងរដ្ឋ Alberta ដែលមានផ្លូវវាងឆ្ងាយៗឆ្លងកាត់ផ្នែកខ្លះនៃរដ្ឋ British Columbia ដើម្បីគេចពីតំបន់ Jasper ។
យ៉ាងណាមិញ ការជម្លៀសកំពុងដំណើរការល្អ ហើយអាជ្ញាធរឧទ្យានបានព្យាយាមសម្រួលចរាចរណ៍ ស្វែងរកប្រេងឥន្ធនៈសម្រាប់យានយន្ត និងជួយជនងាយរងគ្រោះទៅកាន់ទីសុវត្ថិភាព ខណៈអាជ្ញាធរកំពុងប្រមូលធនធានដើម្បីពន្លត់ភ្លើងឆេះព្រៃនេះ។ ចំណែកឧទ្យានជាតិ Jasper បានប្រកាសថា ការកក់សំបុត្រចូលទស្សនាឧទ្យានចាប់ពីថ្ងៃទី២៣ខែកក្កដាដល់ថ្ងៃទី៦ខែសីហា ត្រូវបានលុបចោល ហើយនឹងត្រូវបានសងសំណងវិញទាំងស្រុងដល់ភ្ញៀវដែលបានកក់រួច។

មហន្តរាយបណ្តាលមកពីភ្លើងឆេះព្រៃនេះបានជំរុញឱ្យមានការព្រួយបារម្ភថា ប្រទេសនេះអាចមានភ្លើងឆេះព្រៃដ៏សាហាវមួយផ្សេងទៀត ដូចជារដូវក្តៅឆ្នាំមុន ដែលបានបង្ខំឱ្យមានការជម្លៀសមនុស្សជាង ២៣ម៉ឺននាក់នៅទូទាំងប្រទេសកាណាដា និងបណ្តាលឱ្យមានផ្សែងយ៉ាងក្រាស់នៅផ្នែកខ្លះនៃសហរដ្ឋអាមេរិក ដោយផ្ទៃមេឃប្រែស្រអាប់ ហើយប្រជាជនមានបញ្ហាសុខភាពនិងស្វែងរកសេវាសុខាភិបាលច្រើននៅសរហរដ្ឋអាមេរិក។
ជាមួយគ្នានេះអ្នកជំនាញបាននិយាយថា ការប្រែប្រួលអាកាសធាតុបានកំពុងអូសបន្លាយរដូវភ្លើងឆេះព្រៃនៅកាណាដា និងការឆាបឆេះងាយកើតឡើងនិងរីករាលដាលបានយ៉ាងឆាប់រហ័ស៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


