ព័ត៌មានអន្ដរជាតិ
ធ្លាក់ឧទ្ធម្ភាគចក្រនៅនេប៉ាល់សម្លាប់ទេសចរចិន៤នាក់និងពីឡុតម្នាក់
មនុស្សប្រាំនាក់រួមទាំងពីឡុតផងដែលធ្វើដំណើរតាមឧទ្ធម្ភាគចក្រមួយគ្រឿងបានបាត់បង់ជីវិតទាំងអស់នៅពេលដែលឧទ្ធម្ភាគចក្រនេះបានធ្លាក់កាលពីថ្ងៃពុធនៅលើភ្នំនៅភាគពាយព្យរដ្ឋធានីនៃប្រទេសនេប៉ាល់។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានAP នៅថ្ងៃទី៨ខែសីហានេះ។

លោក Krishna Prasad Humagai អ្នកគ្រប់គ្រងស្រុក Nuwakot បាននិយាយថា៖«សាកសពបុរស៤នាក់ និងស្ត្រីម្នាក់ត្រូវបានទាញចេញពីបំណែកយន្តហោះ»។ ក្រុមអ្នកជួយសង្គ្រោះ ប៉ូលិសនិងកងទ័ពបានទៅដល់តំបន់នោះ ហើយ ឧទ្ធម្ភាគចក្រជួយសង្គ្រោះពីរគ្រឿងក៏ត្រូវបានបញ្ជូនមកជួយក្នុងប្រតិបត្តិការនេះដែរ។ កន្លែងធ្លាក់យន្តហោះស្ថិតនៅតំបន់ Suryachaur នៅភាគពាយ័ព្យនៃរដ្ឋធានី Kathmandu ហើយស្ថិតនៅលើភ្នំដែលគ្របដណ្តប់ដោយព្រៃឈើ។ ក្នុងចំណោមអ្នកស្លាប់ទាំង៥នេះ មានអ្នកដំណើរទាំង៤នាក់ជាជនជាតិចិន ហើយអ្នកបើកយន្តហោះជាបុរសជនជាតិនេប៉ាល់។


ឧទ្ធម្ភាគចក្រនេះបានហោះចេញពីអាកាសយានដ្ឋានអន្តរជាតិ Kathmandu ធ្វើដំណើរឆ្ពោះទៅទីក្រុង Syaprubeshi។ បើយោងតាមសេចក្តីថ្លែងការណ៍របស់អាជ្ញាធរអាកាសចរណ៍ស៊ីវិលនៃប្រទេសនេប៉ាល់ឧទ្ធម្ភាគចក្រប្រភេទ Eurocopter AS350 ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Air Dynasty ដែលមានមូលដ្ឋាននៅប្រទេសនេប៉ាល់ វាបានបាត់ការទាក់ទងត្រឹមតែបីនាទីបន្ទាប់ពីការហោះឡើង។
គួរបញ្ជាក់ថា ការធ្លាក់នេះបានកើតឡើងពីរសប្តាហ៍ បន្ទាប់ពីយន្តហោះដឹកអ្នកដំណើរមួយគ្រឿងបានធ្លាក់ បន្ទាប់ពីហោះចេញពីអាកាសយានដ្ឋាន Kathmandu ដោយបណ្តាលឱ្យមនុស្ស១៨នាក់ស្លាប់និងពីឡុតម្នាក់រងរបួស និងក៏មានតែម្នាក់គត់ដែលនៅរស់រានមានជីវិត៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៨ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


