ព័ត៌មានអន្ដរជាតិ
តម្លៃអង្ករថៃធ្លាក់ចុះទាបបំផុតក្នុងរយៈពេលជាង១ឆ្នាំ
តម្លៃអង្ករថៃបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលជាង១ឆ្នាំ ខណៈតម្លៃអង្ករនាំចេញក៏ស្ថិតក្នុងនិន្នាការដូចគ្នានៅសប្តាហ៍នេះ ដល់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល៨ខែ ចំពេលតម្រូវការចុះខ្សោយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

តម្លៃអង្ករដែលបាក់ ៥ ភាគរយ របស់ថៃ បានធ្លាក់ចុះមកនៅចន្លោះពី ៥៥០-៥៦០ ដុល្លារ/តោន នៅសប្តាហ៍នេះ ដែលជាតម្លៃទាបបំផុតរាប់ចាប់តាំងពីថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០២៣ ដោយវាធ្លាក់ចុះពី ៥៨៥ ដុល្លារ/តោន កាលពីសប្ដាហ៍មុន។
ចំណែកអង្ករសំរូបបាក់ ៥ ភាគរយ របស់ឥណ្ឌាវិញ ត្រូវបានជួញដូរក្នុងតម្លៃ ៥៣៤ ដុល្លារ/តោន នៅសប្ដាហ៍នេះ ដែលជាតម្លៃទាបបំផុតចាប់តាំងពីពាក់កណ្ដាលខែមករា ដោយវាធ្លាក់ចុះពី ៥៤០ ដុល្លារ/តោន កាលពីសប្ដាហ៍មុន។
ប្រធានសមាគមអ្នកនាំចេញអង្ករឥណ្ឌា លោក Krishna Rao បានថ្លែងថា៖ «តម្រូវការបានធ្លាក់ចុះខ្លាំងក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ។ អ្នកទិញរំពឹងពីកាត់បន្ថយពន្ធនាំចេញរបស់ឥណ្ឌា ហើយកំពុងពន្យារពេលការទិញ»។

ទោះបីជាតម្លៃធ្លាក់ក៏ដោយ អាជីវករនៅទីក្រុងបាងកកបាននិយាយថា ទីផ្សារទិញអង្ករនៅតែចាត់ទុកថាអង្ករថៃនៅមានតម្លៃខ្ពស់ពេក។ យ៉ាងណាមិញ ទឹកជំនន់ភ្លាមៗក្នុងស្រុកថៃ កំពុងប៉ះពាល់ដល់ទិន្នផលប្រមូលផលក្នុងរយៈពេលខ្លី ដូច្នេះតម្លៃអាចនឹងប្រសើរឡើងវិញនៅពេលខាងមុខ។
ពាណិជ្ជករថៃម្នាក់ទៀតបាននិយាយថា ការធ្លាក់ចុះនៃតម្លៃអង្ករថៃ កើតចេញពីការប្រកួតប្រជែង ប៉ុន្តែថា វានឹងមានតម្រូវការពីអតិថិជនអាហ្វ្រិក និងអឺរ៉ុបមុនខែតុលា ពីព្រោះការបញ្ជាទិញទាំងនោះនឹងដឹកជញ្ជូននៅចុងខែធ្នូ។
មិនមែនថៃ និងឥណ្ឌាទេ ដែលឃើញពីតម្លៃអង្ករធ្លាក់ចុះ។ យោងតាមសមាគមស្បៀងអាហារវៀតណាម អង្ករបាក់ ៥ ភាគរយ របស់វៀតណាម ត្រូវបានដាក់លក់ក្នុងតម្លៃ ៥៦៧ ដុល្លារ/តោន កាលពីថ្ងៃព្រហស្បតិ៍ ដោយធ្លាក់ចុះពី ៥៧៥ ដុល្លារ/តោន កាលពីសប្ដាហ៍មុន។ ពាណិជ្ជករនៅទីក្រុងហូជីមិញ បាននិយាយថា៖ «សកម្មភាពជួញដូរនៅតែមានភាពយឺតយ៉ាវ ខណៈតម្រូវការធ្លាក់ចុះ»៕

-
ព័ត៌មានជាតិ២០ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២២ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ