ព័ត៌មានអន្ដរជាតិ
អ្នកជំនាញព្រមានឲ្យវៀតណាម ត្រៀមខ្លួនទទួលកំពូលព្យុះទីហ្វុង ខែក្រោយ
តាមការចុះផ្សាយរបស់សារព័ត៌មាន Vietnamnet កាលពីថ្ងៃពុធទី១៦ខែតុលាឆ្នាំ២០២៤, ក្រុមអ្នកជំនាញបានព្រមានឲ្យប្រទេសវៀតណាម ត្រូវត្រៀមខ្លួនទទួលកំពូលព្យុះទីហ្វុងបន្ថែមទៀត នៅខែក្រោយ ដោយសារតែផ្លាស់ប្តូរបាតុភូតពី El Nino ទៅ La Nina។
អ្នកព្យាករនៅ Bloomberg បានឲ្យដឹងថា នៅខែវិច្ឆិកា ការចូលមកដល់នៃបាតុភូត La Nina នឹងនាំយកផ្ទៃទឹកដែលមានកម្តៅឆ្ពោះទៅកាន់មហាសមុទ្រប៉ាស៊ីហ្វិកភាគខាងលិច ដោយបង្កើតជាព្យុះកាចនិងបង្កឲ្យមានភ្លៀងធ្លាក់ខ្លាំង វាយប្រហារចំប្រទេសហ្វីលីពីននិងវៀតណាម។

Bloomberg ក៏ព្យករដែរថា មិនមែនតែវៀតណាមទេ បាតុភូត La Nina នេះ ក៏ជះឥទ្ធិពលដល់តំបន់អាស៊ីអាគ្នេយ៍ផងដែរ ដូចជាការបង្អុរទឹកភ្លៀងនិងជំនន់រហ័សជាដើម។
ស្របពេលជាមួយគ្នានោះ លោក Benjamin Horton នាយកអង្គការអង្កេតផែនដីនៃប្រទេសសិង្ហបុរី បាននិយាយថា ព្យុះស៊ីក្លូនត្រូពិកនឹងកាន់តែមានកម្លាំងខ្លាំង ដោយសារតែ សីតុណ្ហភាពក្នុងមហាសមុទ្រកាន់តែកើនឡើង។ លោកសន្និដ្ឋានថា កាលណាមហាសមុទ្រកាន់តែក្តៅ វានឹងបញ្ជូនថាមពលកាន់តែច្រើនដល់ព្យុះស៊ីក្លូនត្រូពិក ហើយព្យុះកាន់តែធំនិងកាចសាហាវ។
ជុំវិញបញ្ហានេះ មជ្ឈមណ្ឌលជាតិព្យាករធនធានជលសាស្ត្រ និងឧតុនិយមវៀតណាម ក៏ប្រកាសដែរ ប្រទេសវៀតណាម នឹងមានភ្លៀងធ្លាក់ខ្ពស់ជាងកម្រិតមធ្យម ដែលអាចបង្កគ្រោះទឹកជំនន់ធ្ងន់ធ្ងរ ជាពិសេសនៅតំបន់កណ្តាល។
ការព្រមាននេះកើតឡើង ទាំងដែលប្រទេសវៀតណាម មិនទាន់រើបខ្លួនបានស្រួលបួលផង ពីគ្រោះមហន្តរាយដែលបណ្តាលមកពីព្យុះកំណាច យ៉ាកជី ដែលវាយប្រហារកាលពីដើមខែកញ្ញា សម្លាប់មនុស្សរាប់រយនាក់និងបង្កការខាតបង់ដល់វិស័យសេដ្ឋកិច្ច គិតជាទឹកប្រាក់អស់ប្រហែល៣.៣ពាន់លានដុល្លារអាមេរិក៕
អត្ថបទ៖ សុខ សុវណ្ណ

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ្នកស្លាប់និងរបួសនៅអ៊ីស្រាអែលកើនឡើងយ៉ាងគំហុក ខណៈអ៊ីរ៉ង់បាញ់ស្រោចមីស៊ីល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ