Connect with us

ព័ត៌មានអន្ដរជាតិ

ChatGPT ក្លាយជា​គូប្រជែងជាមួយ Google លើ​ម៉ាស៊ីន​ស្វែងរក

បានផុស

នៅ

ក្រុមហ៊ុនបញ្ញាសិប្បនិម្មិត OpenAI កាល​ពី​ថ្ងៃ​ចន្ទ​ បាន​ប្រកាស​ពី​ការ​ដាក់​ឱ្យ​ប្រើ​ប្រាស់​នូវ​​មុខងារ​ «ម៉ាស៊ីនស្វែងរក» ដំណើរការ​ដោយ​អ៊ិនធឺណិតលើ​ ChatGPT សម្រាប់​មនុស្ស​គ្រប់គ្នា​ ដែលនេះ​​បង្ហាញ​ពី​ការ​ប្រកួត​ប្រជែង​កាន់តែខ្លាំង​​សម្រាប់ម៉ាស៊ីនស្វែងរក​របស់​​​ Google។ នេះបើតាម​ការចុះ​ផ្សាយ​របស់ទីភ្នាក់ងារសារព័ត៌មាន​ AFP។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កន្លង​មក​នៅខែ​តុលា ក្រុមហ៊ុន​ OpenAI បានចាប់ផ្ដើម​បំពាក់​មុខងារ​ម៉ាស៊ីនស្វែងរក​ លើ​កម្មវិធីឆ្លើយឆ្លងសារ​ដោយ​ស្វ័យប្រវត្តិ ​ChatGPT ដែល​ប្រើ AI បង្កើត​​ ​ប៉ុន្តែមាន​តែ​​អ្នក​ប្រើ​ប្រាស់ដែល​បង់លុយប៉ុណ្ណោះ​ ដែល​​អាច​ចូល​ប្រើ​វា​ បាន​​។ ​​​

ក្រុមហ៊ុន​បច្ចេកវិទ្យា​ដដែល បាន​និយាយ​ថា មុខងារ​ថ្មីអាចឱ្យអ្នកប្រើប្រាស់ទទួលបាន «ចម្លើយរហ័ស និងទាន់ពេលវេលា» ជាមួយនឹងតំណភ្ជាប់ទៅកាន់ប្រភពគេហទំព័រដែលពាក់ព័ន្ធ។ ដើម្បីអាច​ប្រើវាបាន​ អ្នក​ប្រើ​ប្រាស់​ត្រូវ​មាន​ ឬ​បង្កើតគណនី ហើយ​ចូល​ប្រើ​ប្រាស់​។

គេ​​មើលឃើញថា​ មុខងារថ្មី​របស់​ ChatGPT ស្រដៀងនឹងលទ្ធផលស្វែងរករបស់​ Google និង Google Maps ប៉ុន្តែគ្មានការផ្សាយពាណិជ្ជកម្មនោះទេ​។ វាក៏​ស្រដៀងគ្នា​ផងដែរ​ ទៅ​នឹង​លទ្ធផល​ស្វែងរក​​របស់ Perplexity ដែលជាម៉ាស៊ីនស្វែងរក​ដំណើរការដោយ AI ​ដូចគ្នា។

គេ​មើលឃើញ​ថា ​ការដំណើរការ​មុខងារថ្មី​របស់​ ChatGPT គឺ​ជា​ការ​គំរាម​កំហែង​ដល់​ Google ដែល​ជា​ម៉ាស៊ីនស្វែងរក​បែប​ប្រពៃណី​ និងដំណើរការ​យ៉ាងពេញនិយម​ជា​យូរឆ្នាំមក​ហើយ​។

កន្លងមក​ នាយកប្រតិបត្តិក្រុមហ៊ុន​ OpenAI លោក Sam Altman បាន​អះអាងថា​ លោក​កំពុងដឹកនាំក្រុមហ៊ុនឆ្ពោះទៅរកការក្លាយជាក្រុមហ៊ុនអ៊ិនធឺណិតយក្ស។ ថ្មីៗនេះ លោក​បានធានាការវិនិយោគតម្លៃ ១៥៧ ប៊ីលាន​ដុល្លារ​ ពី​​ក្រុមហ៊ុនបច្ចេកវិទ្យា​ Microsoft ក្រុមហ៊ុនផ្ដល់សេវាកម្ម​អ៊ិនធឺណិត ​SoftBank និងក្រុមហ៊ុនផលិតបន្ទះឈីប​ Nvidia ជាដើម​។

គួរ​គូស​បញ្ជាក់ថា​ ការបន្ថែមលក្ខណៈពិសេសរបស់ម៉ាស៊ីនស្វែងរកលើ ChatGPT នឹងទាក់ទាញអ្នកប្រើប្រាស់ ប៉ុន្តែវា​ក៏​បង្កើនតម្រូវការកុំព្យូទ័រ និងការចំណាយយ៉ាងច្រើនផងដែរ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធទិវាមច្ឆាជាតិ ១ កក្កដា២០២៥ និង​ជំរុញ​ការ​ទប់ស្កាត់បទល្មើសនេសាទខុសច្បាប់

ព័ត៌មានជាតិ៨ ម៉ោង មុន

ថៃចង់ប្ដឹងកម្ពុជារឿងទាហានជាន់មីនក្នុងដីខ្លួនទៅUN÷ មេស៊ីម៉ាក់ ពន្យុះឱ្យថៃកាន់ដៃកម្ពុជាទៅICJ តែម្តងទៅ ព្រោះជាតុលាការរបស់UNស្រាប់

ព័ត៌មានជាតិ៩ ម៉ោង មុន

ប្រតិភូ​គណៈ​ចលនា​សាសនិកឥស្លាមកម្ពុជា អញ្ជើញ​ជួបសំណេះសំណាល និង​នាំ​យក​អំណោយ ឧបត្ថម្ភ​ជូនកងកម្លាំងជួរមុខ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

សន្តិសុខសង្គម៩ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ បង្រ្កាបទីតាំងលួចបង្កប់​ល្បែង​អនឡាញ​នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ឃាត់ខ្លួនជនជាតិចិន១២នាក់

ព័ត៌មានជាតិ៩ ម៉ោង មុន

កសិករ​ដាំ​ទុរេន​នៅ​ក្បែរ​ទឹក​ជ្រោះប៊ូ​ស្រា​ ចាប់ផ្ដើមប្រមូលផលបានបណ្តើរៗហើយ

Sokha Hotels

ព័ត៌មានពេញនិយម